ចិន ថាតៃវ៉ាន់ជា «បន្ទាត់ក្រហម» ខណៈរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក |
|
ចុះថ្ងៃទី: 22-12-2024, 03:14 PM, ចំនួនអ្នកអានៈ 19ដង |
|
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា «ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត»។
ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដោយចាត់ទុកថាកញ្ចប់ជំនួយទំហំទឹកប្រាក់ ៥៧១លានដុល្លារ បានបំពានធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ រួមទាំងការឯកភាពគ្នានៃសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំង កើតមានឡើង ក្រោយកាលពីថ្ងៃទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់អំណាច នៅខែក្រោយ។
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់ តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបង្អស់ របស់ដែនកោះនេះ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-12-2024, 03:18 PM, ចំនួនអ្នកអានៈ 19ដង
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចការលោកទាំងទ្វេតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 03:14 PM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា «ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត»។
ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 03:12 PM, ចំនួនអ្នកអានៈ 14ដង
ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិតការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់៖ ទី១គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 03:07 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងនូវអំណរគុណចំពោះសាកលវិទ្យាអាសុី អឺរ៉ុប ដែលផ្តល់អាហារូបករណ៍ ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សា អោយមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាបាន។ ជាមួយគ្នានេះ សាកលវិទ្យាអាសុី អឺរ៉ុប ក៏ជាផ្នែកមួយចូលរួមកែប្រែអនាគតរបស់ប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 02:59 PM, ចំនួនអ្នកអានៈ 19ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក គីម បានអំពាវនាវឱ្យធ្វើទំនើបកម្មរោងចក្រផលិតកម្មក្នុងតំបន់ កែលម្អវិស័យកសិកម្ម និង «សម្រេចឱ្យបានលទ្ធផលច្បាស់លាស់រៀងរាល់ឆ្នាំដោយគ្មានលក្ខខណ្ឌ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 12:01 PM, ចំនួនអ្នកអានៈ 15ដង
ក្រុងព្រះសីហនុ៖ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 11:45 AM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលរបស់យោធាអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅបង្អាក់ និងបំផ្លាញសមត្ថភាព ធ្វើប្រតិបត្តិការរបស់ក្រុមហ៊ូទី តួយ៉ាងដូចជាការវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ឈូងសមុទ្រ Bab al-Mandeb និងឈូងស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-12-2024, 11:44 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ក្នុងនាម NOCC និងគណៈកម្មការរៀបចំ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិ ទាំងកម្រិតជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានមកកាន់អង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ពេលនេះ ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។
ប្រវត្តិនៃការសិក្សា និង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ 33ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ព័ត៌មានលម្អិត
|
|
|