ទេសរដ្ឋមន្រ្តី ថោង ខុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងាបន្តដើម្បីផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់តែប្រសើរ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ, ការផ្តល់នូវយុត្តិធម​សង្គមដល់ ប្រជាពលរដ្ឋ, ដោះស្រាយបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន និងត្រូវតាមដានឱ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាផ្តល់នូវភាពសុខសាន្តដល់ពលរដ្ឋ និងដើម្បីបង្កើនភាពជឿជាក់​របស់ពលរដ្ឋ​មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធា​ន និងសម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី​ ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីប្រជាពលរដ្ឋគ្រប់មជ្ឈ​ដ្ឋាន។ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ប្រធាន អនុប្រធានក្រុមការងារ​ចុះមូលដ្ឋានឃុំទាំង០៨ និងមានប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំចំនួន ១៥០នាក់។ បន្ទាប់ពីស្តាប់របាយការណ៍លម្អិតស្តីពីលទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក របស់ក្រុមការងារចុះមូលដ្ឋានស្រកតាំងគោក ដែលបានលើកឡើងដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួចលោកបណ្ឌិត ថោង ខុន ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់កម្រិត តាមលំដាប់ថ្នាក់ ដែលធ្វើឱ្យប្រៀបខ្លាំងរបស់គណបក្សកាន់តែត្រូវបានពង្រឹង​និងពង្រីកឥតឈប់នៅគ្រប់ទីកន្លែង។ លោកបណ្ឌិត ថោង ខុន បន្ថែមថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ​តុលាការក៏ជារឿងចាំបាច់ ដោយក្រុមការងារត្រូវបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់​ប្រជាជន​ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅបង្កើនភាពជឿជាក់កក់ក្តៅ និងទុកចិត្តរបស់ប្រជាជនមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀប​របប​ការងាររបស់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ឱ្យកាន់តែរឹងមាំ ស៊ីសង្វាក់ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ»។ ពង្រឹងនិងជំរុញការងារគ្រប់គ្រងសាធារណៈមតិ និងចលនាមហាជន ដើម្បីក្តាប់ជាប់នូវសភាពការណ៍និងសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន និងធ្វើការវាយបកឱ្យបានទាល់ពេលវេលាចំពោះមជ្ឈដ្ឋានអគតិ និងក្រុមប្រឆាំង ដែលបានញុះញុង បំផុសបំផុល បំភ្លើស និងមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា, បន្តអនុវត្តយុទ្ធសាស្រ្ត «សមាជិកបក្ស០១រូប សម្លេងឆ្នោត០១សន្លឹក» និង «រក្សាចាស់ បង្កើនថ្មី» និងពង្រីកសមាជិកបក្សឱ្យបាន ៨០% ត្រឹមឆ្នាំ២០២៥នេះ និងបន្តពង្រីកជាបន្តបន្ទាប់ទៀត នឹងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន។ នាឱកាសនេះដែរលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងការផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដោយកំណត់សម្រាប់ស្រុកតាំងគោក ជាស្រុកដែលនឹងត្រូវអនុវត្តន៍មុនគេ ដោយលោកបានណែនាំឱ្យរដ្ឋបាលស្រុក រៀបចំកិច្ចប្រជុំបូកសរុបការងារផ្តល់សេវាសាធារណៈ​ នៅខែមីនា ឆ្នាំ២០២៥​ ដោយរាប់ទាំងការផ្តល់សេវាសាធារណៈលើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត ហើយលោកនឹងស្នើសុំក្រុមការងារថ្នាក់ជាតិដើម្បីចុះធ្វើការវាយតម្លៃផ្ទាល់តែម្តង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ​ 18ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។ ប្រវត្តិនៃការសិក្សា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:08 PM, ចំនួនអ្នកអានៈ​ 19ដង
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយ​ស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:59 AM, ចំនួនអ្នកអានៈ​ 23ដង
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:57 AM, ចំនួនអ្នកអានៈ​ 25ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:31 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:27 PM, ចំនួនអ្នកអានៈ​ 57ដង
តាមការបញ្ជាក់របស់​ លោក​ Rosin មកកា​ន់​ Reuters «ភារកិច្ចសម្រាប់ណាតូពី​ ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត​ នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី​ ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយ​រុញច្រានដោយយោធា​ ឆ្ពោះមករកលោកខាងលិច។​ ខ្ញុំគិត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:26 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។ អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:13 PM, ចំនួនអ្នកអានៈ​ 50ដង
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា​ កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន​ ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។​ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន​ លោក Jeremiah Manele លោក​ Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1105 នាក់
ម្សិលមិញ : 4638 នាក់
សរុបទាំងអស់ : 7644164 នាក់