សាស្ត្រាចារ្យវេជ្ជបណ្ឌិតរបស់កម្ពុជាមួយរូបទៀតហើយ បានក្លាយជាសមាជិកបណ្ឌិតសភាជាតិផ្នែកវះកាត់នៅប្រទេសបារាំង Académie Nationale de Chirurgie |
|
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ 20ដង |
|
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។
ប្រវត្តិនៃការសិក្សា និងការងាររបស់លោកសាស្ត្រាចារ្យ ចេង អ៊ីង
• ២០០១-២០០៧: បរិញ្ញាបត្រវេជ្ជសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
• ២០០៧-២០១១: វេជ្ជបណ្ឌិតឯកទេសល្យសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
• ២០១២-២០១៣: វេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាល និងឆ្អឹងកងខ្នង នៅ Université Paul Sabatier ប្រទេសបារាំង
• ២០១៤-បច្ចុប្បន្ន:សាស្ត្រាចារ្យជំនួយបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រផ្នែក Ethics and Professionalism.
• ២០១០-២០១៤: វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ នៅមន្ទីពេទ្យកេតុមាលា
• ២០១៤-បច្ចុប្បន្ន: សាស្ត្រាចារ្យឯកទេសវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត
• ២០២១-បច្ចុប្បន្ន: សមាជិកសមាគមអន្តរជាតិវះកាត់ដោយចោះ (ISUBE)
• ២០២២-បច្ចុប្បន្ន: សមាជិកសមាគម The Pituitary Society
• ២០២៤: អនុប្រធានសមាគមសល្យសាស្ត្រប្រព័ន្ធប្រសាទកម្ពុជា
• ២០២៤: សមាជិកបណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់
គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ លោកសាស្ត្រាចារ្យបានធ្វើបទបង្ហាញដោយផ្ទាល់នៅបណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ អំពីការអភិវឌ្ឍផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅក្នុងប្រទេសកម្ពុជាក្រោយរបបប្រល័យពូជសាសន៍ពលពត រហូតមកដល់ពេលបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យ ចេង អ៊ីង ក៏បានសង្កត់ធ្ងន់នូវការខិតខំប្រឹងប្រែងក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលគឺធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលនៅសេសសល់ក្រោយពីការសម្លាប់រង្គាលក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយការខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្វើឲ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរវិស័យសុខាភិបាលមានការរីកចម្រើនទៅមុខជាលំដាប់ ហើយក៏បានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិតសភាជាតិវះកាត់នៅប្រទេសបារាំង គឺជាស្ថាប័នដ៏មានកិត្យានុភាពដល់ការផ្សព្វផ្សាយ និងការអភិវឌ្ឍនៃការវះកាត់ដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសតាំងពីឆ្នាំ ១៧៣១។ នៅដើមសតវត្សទី១៩ បណ្ឌិត្យសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវដ្តនៃការអនុវត្តវះកាត់ និងក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកវះកាត់។ វាជាកន្លែងជួបជុំសម្រាប់គ្រូពេទ្យវះកាត់ល្បីឈ្មោះ និងបានរួមចំណែកក្នុងការកែលម្អបច្ចេកទេសវះកាត់។
បណ្ឌិតសភាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀនផ្នែកវះកាត់នៅប្រទេសបារាំង តាមរយៈការរៀបចំសន្និសីទ សិក្ខាសាលា និងការបោះពុម្ពផ្សាយការងារស្រាវជ្រាវ ហើយក៏បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់ការអនុវត្តការវះកាត់។
សតវត្សទី២០ និងបន្តររហូតមកដល់បច្ចុប្បន្ន បណ្ឌិតសភាបានបន្តវិវឌ្ឍតាមពេលវេលា ដោយបញ្ចូលបច្ចេកវិទ្យាថ្មីៗ និងការសម្របខ្លួនទៅនឹងភាពជឿនលឿនក្នុងវិស័យវះកាត់ ហើយបណ្ឌិតសភានៅតែជាតួអង្គសំខាន់ ក្នុងការបន្តការបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ និងក្នុងការលើកកម្ពស់ការស្រាវជ្រាវផ្នែកវះកាត់ សព្វថ្ងៃនេះបណ្ឌិតសភាវះកាត់ជាតិបារាំង គឺប្រមូលផ្តុំគូ្រពេទ្យវះកាត់មកពីឯកទេសផ្សេងៗគ្នា ហើយបន្តលើកកម្ពស់ឧត្តមភាពក្នុងការវះកាត់ តាមរយៈការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ សន្និសីទ និងការបណ្តុះបណ្តាលឯកទេស។បណ្ឌិតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្តង់ដារខ្ពស់ក្នុងការអនុវត្តការវះកាត់ និងគាំទ្រការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងវិស័យនេះ។
នៅក្នុងឆ្នាំ ២០១៤ មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលជាអគ្គនាយកមន្ទីរពេទ្យ ហើយបច្ចុប្បន្នឯកឧត្តមសាស្ត្រាចារ្យជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បច្ចុប្បន្នមជ្ឈមណ្ឌលនេះដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាខួរក្បាលនិងឆ្អឹងកងខ្នង ដែលជំងឺទាំងនោះរួមមាន ដុំសាច់ខួរក្បាល ឈាមកកខួរក្បាល ដុំសាច់ឆ្អឹងកងខ្នង គាបសរសៃ និងបាក់ឆ្អឹងកងខ្នងជាដើម។ សព្វថ្ងៃមជ្ឈមណ្ឌលបំពាក់ដោយសម្ភារៈវះកាត់ទំនើបៗគ្រប់គ្រាន់ដូចបណ្ដាប្រទេសអភិវឌ្ឍ និងមានគ្រូពេទ្យជំនាញគ្រប់គ្រាន់ ដើម្បីធានាឲ្យបាននូវការសង្គ្រោះជីវិតឱ្យមានប្រសិទ្ធភាព និងស្តង់ដារខ្ពស់ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
ជាទីបញ្ចប់លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជា និង ក្រុមគ្រូពេទ្យវះកាត់ប្រទេសបារាំង ជាពិសេសលោកសាស្ត្រាចារ្យ Franck-Emmanuel Roux, Pr. Jacques Baulieux, Pr. Claude Dumurgier, Pr. Francois Xavier Roux និង Maman Sylvie Simonnet ដែលជានិច្ចជាកាលតែងតែផ្ដល់នូវឱកាសនិងការសហការយ៉ាងរលូនដល់ក្រុមគ្រូពេទ្យកម្ពុជាក្នុងន័យអភិវឌ្ឍ និងបណ្ដុះបណ្ដាលបន្តរឲ្យក្រុមគ្រូពេទ្យកម្ពុជា ពង្រឹងសមត្ថភាពគ្រប់គ្រាន់ដើម្បីពិនិត្យព្យាបាលសង្គ្រោះជីវិត ជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។
ប្រវត្តិនៃការសិក្សា និង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:08 PM, ចំនួនអ្នកអានៈ 19ដង
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 11:59 AM, ចំនួនអ្នកអានៈ 22ដង
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 11:57 AM, ចំនួនអ្នកអានៈ 25ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។
កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:31 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:27 PM, ចំនួនអ្នកអានៈ 57ដង
តាមការបញ្ជាក់របស់ លោក Rosin មកកាន់ Reuters «ភារកិច្ចសម្រាប់ណាតូពី ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយរុញច្រានដោយយោធា ឆ្ពោះមករកលោកខាងលិច។ ខ្ញុំគិតថាអាចធ្វើបាន ប៉ុន្តែបញ្ហាត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:26 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។
អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:20 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:13 PM, ចំនួនអ្នកអានៈ 49ដង
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន លោក Jeremiah Manele លោក Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមា
ព័ត៌មានលម្អិត
|
|
|