ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ ត្រជាក់ផង រងារផង។ ត្រជាក់ ព្រោះអាកាសធាតុ កក់ក្តៅព្រោះបានមកដល់ស្រុកកំណើតរបស់ឪពុក ក៏ដូចជាស្រុកកំណើតរបស់សម្តេច។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចប់ការវាស់វែងដីធ្លីនៅខេត្តកំពង់ចាម គឺជាសមិទ្ធផលមួយកើតចេញពីសុខសន្តិភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្ទឹងត្រង់ និងតភ្ជាប់ទៅតំបន់ផ្សេងៗ រួមមានស្ពាន និងផ្លូវ រួមទាំងស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។ សម្តេចមហាបវរធិបតីបញ្ជាក់ថា បន្តិចម្តងៗ កិច្ចអភិវឌ្ឍន៍នៅកម្ពុជាដើរទៅមុខជានិច្ច។ ធ្វើយ៉ាងណាកុំឱ្យដើរត្រឡប់ទៅក្រោយវិញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ ដែលតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោនាពេលកន្លងមក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋនៅស្ទឹងត្រង់ ជាការផ្តល់យុត្តិធម៌ចំពោះការដឹកនាំរបស់សម្តេចតេជោ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងចេះតែចោទរាជរដ្ឋាភិបាលលួចប្លន់ដីប្រជាពលរដ្ឋ តែមិនមើល និងមិនលើកឡើងរឿងរាជរដ្ឋាភិបាលចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរាប់សិបម៉ឺនក្បាលដីនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការវាស់វែងដីជូនប្រជាពលរដ្ឋនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម និងការបែកបាក់ជាតិ។ បើគ្មានសុខសន្តិភាព និងមិនអាចបញ្ចប់ការបែបបាក់ជាតិ គឺមិនអាចដំណើរការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដីធ្លីមិនទាន់បែងចែកកម្មសិទ្ធិនៅឡើយនោះទេ។ ឆ្នាំ១៩៨៩ ទើបសម្តេចតេជោ សម្រេចធ្វើកំណេទម្រង់បែងចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលសុខសន្តិភាពមិនត្រឹមបញ្ចប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានឱកាសធ្វើសកម្មភាពសេដ្ឋកិច្ច។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តយកចិត្តទុកដាក់ប្រែក្លាយដីខ្មែរដែលធ្លាប់តែរងសោកនាដកម្ម ទៅជាដីសុខដុមនីយកម្ម។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពេលមានប្លង់រឹងរួចរាល់ហើយ មិនមាននរណាមកយកដីប្រជាពលរដ្ឋបានទៀតនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងដីធ្លីធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ជម្លោះប្រជាពលរដ្ឋ និងកសាងផែនការអភិវឌ្ឍន៍មានភាពងាយស្រួល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៦ខែនៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដីបានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន ៣សែនក្បាលដី មិនទាន់វាស់វែង ហើយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ បង្ហាញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើការងារពិត ទទួលបានលទ្ធផលជាក់ស្តែង មិនធ្វើតែលើក្រដាស ធ្វើតែលើក្បាលមេក្រូ ឬធ្វើតាមហ្វេសប៊ុកនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណើសុំទទួលដីសម្បទានសង្គមកិច្ចកុំព្យាយាមរត់ការផ្លូវកាត់ ត្រូវរត់ពីតាមយន្តការពីថ្នាក់ក្រោមជាតិទៅ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើបច្ចេកវិទ្យា។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាជាបញ្ហាសកល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យរបស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋរួមគ្នាបញ្ចប់វិវាទដីធ្លី តាមរយៈការបញ្ឈប់ការចូលកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនអមនុស្សធម៌ចំពោះប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីនោះទេ តែត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយមិនត្រូវគ្រប់គ្រងដោយខុសច្បាប់នោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុំជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ធ្លាប់បានលើកទ័ពការពារទឹកដី ដែលជាការបង្ហាញច្បាស់ថារាជរដ្ឋាភិបាលមានឆន្ទៈការពារទឹកដីនៅសល់ទៅតាមច្បាប់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនលេងល្បែងក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង តាមការបំផុសរបស់ក្រុមជ្រុលនិយមនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានតស៊ូពិតដើម្បីជាតិ និងប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ អត់មានលិខិតឆ្លងដែនពីរនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីករបស់កម្ពុជា គឺរីកនៃការបម្រើ រីកនៃការផ្តល់ប្រយោជន៍ រីកនៃការអភិវឌ្ឍន៍ និងសុំពលរដ្ឋកុំចូលរួមចលនា «ផ្ការីក» ដែលបំផ្លាញជាតិនាំសោកនាដកម្មសម្រាប់ជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល​ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជា​ពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សា​ហ​កម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈ​ការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ ខ្ញុំស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និង មានភាតរភាពជាបងប្អូន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ជំរុញការកសាងផែនការ​ប្រើប្រាស់ដី បង្កើតជា​របៀង​សេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិនៃធនធានដី ទៅតាម​ភូមិសាស្រ្តដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាមវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ជាដើម ដែលអាចបង្កើនតម្លៃ​សេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និងឈានទៅបង្កើនចំណូលរបស់ប្រជាជន ប្រែក្លាយសក្តា​នុពល​នេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ខេត្តកំពង់ចាម ជាតំបន់វាល​ទំនាបកណ្តាលនៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ ត​ភ្ជាប់ភូមិភាគឦ​សាន​មកតំបន់សក្តានុពល​កណ្តាល​នៃកម្ពុជា ភ្ជាប់ទៅរាជធានីភ្នំពេញផង និងជាប់ខេត្តជុំវិញបឹងទន្លេសាបផង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ចាម ត្រូវយកចិត្តទុក​ដាក់​លើសក្តានុពលកសិ-ឧស្សាហកម្ម ដើម្បីជំរុញឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌល​កែច្នៃ​ផលិតផល អនុផលពីសត្វ ក៏ដូចជា​កសិ-ឧស្សាហកម្ម ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ឱ្យបានច្រើនថែមទៀត។ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត និង មន្ទីរជំនាញយកចិត្តទុកដាក់បន្ថែមលើការជំរុញការងារអប់រំ និងបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ដល់យុវជន, ជាពិសេស ជំនាញកសិកម្ម បច្ចេកទេសកែច្នៃ និង​បច្ចេកវិទ្យាជាដើម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ​ 18ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ​ 18ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។ ប្រវត្តិនៃការសិក្សា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:08 PM, ចំនួនអ្នកអានៈ​ 19ដង
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយ​ស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:59 AM, ចំនួនអ្នកអានៈ​ 22ដង
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:57 AM, ចំនួនអ្នកអានៈ​ 25ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:31 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:27 PM, ចំនួនអ្នកអានៈ​ 57ដង
តាមការបញ្ជាក់របស់​ លោក​ Rosin មកកា​ន់​ Reuters «ភារកិច្ចសម្រាប់ណាតូពី​ ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត​ នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី​ ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយ​រុញច្រានដោយយោធា​ ឆ្ពោះមករកលោកខាងលិច។​ ខ្ញុំគិត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:26 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។ អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:13 PM, ចំនួនអ្នកអានៈ​ 49ដង
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា​ កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន​ ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។​ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន​ លោក Jeremiah Manele លោក​ Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1069 នាក់
ម្សិលមិញ : 4638 នាក់
សរុបទាំងអស់ : 7644128 នាក់