ក្រសួងសុខាភិបាល ប្រកាសពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅកម្ពុជា ដែលគិតត្រឹមខែធ្នូនេះ មានរហូតដល់ទៅប្រមាណ ៣៧៥ករណី ក្នុងខេត្តចំនួន១៧ |
|
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ 20ដង |
|
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយនៅកម្ពុជា។ ករណីនៃជំងឺកញ្ជ្រឹលនេះ មានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប៣៧៥ករណីក្នុងខេត្តចំនួន១៧។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកផ្អើលនៅបណ្ដាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្ដប់វ៉ាក់សាំងបង្ការជំងឺកញ្ជឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាទៀតថា កម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជឹលឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍នៅតាមព្រំដែនជាដើម។
ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជឹលមានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប៣៧៥ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្ដល់វ៉ាក់សាំងបន្ថែមបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរកនិងឆ្លើយតបជាបន្ទាន់។
១៖ របៀបចម្លង
* ជំងឺកញ្ជ្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។
*ជំងឺកញ្ជឹលឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមាន
មេរោគរហូតដល់ទៅពីរម៉ោង។
*ជំងឺកញ្ជ្រឹលងាយឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជ្រឹលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ផ្សេងទៀត ដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្រឹល
*ជំងឺកញ្ជ្រឹលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃ មុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។
២៖ រោគសញ្ញា
* ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស
* រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ៧ ថ្ងៃ មានហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក, មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់
* កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើតមាន ៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។
ផលវិបាករួមមាន៖ ពិការភ្នែក, ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល), រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ, ឆ្លងមេរោគក្នុងត្រចៀក, បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត,ប្រសិនបើស្រ្តីមានជំងឺកញ្ជ្រឹលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្ដាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។
ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជាពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ
អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លងមេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។
៣៖របៀបបង្ការ
* មធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល គឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
* ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និងអាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបានទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជឹ្រល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យនៅទូទាំងប្រទេសប្រសិនជួបករណីសង្ស័យជំងឺកញ្ជឹ្រល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួលក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។
ប្រវត្តិនៃការសិក្សា និង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 12:08 PM, ចំនួនអ្នកអានៈ 19ដង
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 11:59 AM, ចំនួនអ្នកអានៈ 22ដង
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-12-2024, 11:57 AM, ចំនួនអ្នកអានៈ 25ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។
កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:31 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:27 PM, ចំនួនអ្នកអានៈ 57ដង
តាមការបញ្ជាក់របស់ លោក Rosin មកកាន់ Reuters «ភារកិច្ចសម្រាប់ណាតូពី ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយរុញច្រានដោយយោធា ឆ្ពោះមករកលោកខាងលិច។ ខ្ញុំគិតថាអាចធ្វើបាន ប៉ុន្តែបញ្ហាត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:26 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។
អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:20 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-12-2024, 12:13 PM, ចំនួនអ្នកអានៈ 49ដង
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន លោក Jeremiah Manele លោក Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមា
ព័ត៌មានលម្អិត
|
|
|