សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើ
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ​ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។ សម្តេចថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋរីកចម្រើ​ន ហើយថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដូច្នេះថា «កុំឱ្យដើរថយក្រោយ មានតែយើងបន្តដំណើរទៅមុខ យើងបន្តកសាងអភិវឌ្ឍន៍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយ បម្រើប្រជាពលរដ្ឋតទៅទៀត ហើយសុំឱ្យប្រជាជនបន្តជឿទុកចិត្ត និងផ្តល់ការទុកចិត្ត ទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំថាមិនមែនល្អឥតខ្ជោះនោះទេ ប៉ុន្តែយើងខិតខំអស់លទ្ធភាព ដើម្បីឱ្យកាន់តែល្អប្រសើរ ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត ជូនប្រជាពលរដ្ឋ សូម អ៊ុំ ពូ មីង បងប្អូន ជឿទុកចិត្តចុះ ហើយទី២៖ កុំចូលរួមជាមួយការអំពាវនាវណា ដែលនាំទៅដល់ការដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឱ្យយើងបែកបាក់ឡើងវិញ តែប៉ុណ្ណឹងបានហើយ»។ សម្តេចបន្ថែមថា ក្រុមប្រឆាំងពូកែលាបពណ៌ ដែលពីមុនៗ នៅពេលមានអ្នកនិយាយគាំទ្រដល់រាជរដ្ឋាភិបាល លើឡើងពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចគេចោទថាជា «យួន» ឥឡូវគេថា «លក់ក្បាល» នេះជាការលាបពណ៌ដ៏អាក្រក់។ សម្តេចបវរធិបតីបានថ្លែងទៀតថា ពេលនេះសម្តេចមិនខ្វល់ពីការជេរ ឬការរិះគន់របស់ក្រុមប្រឆាំងនោះទេ ការនិយាយរបស់ពួកគេ មិនបានធ្វើឱ្យសម្តេចឈឺក្បាលទេ អ្វីដែលសម្តេចត្រូវខ្វល់នោះ គឺការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យទាន់ពេលវេលា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-12-2024, 02:25 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តកំពង់ចាម៖ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:19 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:17 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:13 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តកំពង់ចាម៖ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 02:10 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។ ប្រវត្តិនៃការសិក្សា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:24 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 12:08 PM, ចំនួនអ្នកអានៈ​ 19ដង
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយ​ស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:59 AM, ចំនួនអ្នកអានៈ​ 23ដង
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-12-2024, 11:57 AM, ចំនួនអ្នកអានៈ​ 25ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:31 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:27 PM, ចំនួនអ្នកអានៈ​ 58ដង
តាមការបញ្ជាក់របស់​ លោក​ Rosin មកកា​ន់​ Reuters «ភារកិច្ចសម្រាប់ណាតូពី​ ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត​ នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី​ ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយ​រុញច្រានដោយយោធា​ ឆ្ពោះមករកលោកខាងលិច។​ ខ្ញុំគិត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:26 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។ អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:20 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-12-2024, 12:13 PM, ចំនួនអ្នកអានៈ​ 50ដង
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា​ កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន​ ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។​ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន​ លោក Jeremiah Manele លោក​ Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1120 នាក់
ម្សិលមិញ : 4638 នាក់
សរុបទាំងអស់ : 7644179 នាក់