ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​គោរព​ច្បាប់ និង​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​អោយ​បានល្អ​ដើម្បី​ចូលរួម​ទប់ស្កាត់​ភាព​អសកម្ម​នានា​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​
ចុះថ្ងៃទី: 22-03-2024, 07:31 PM, ចំនួនអ្នកអានៈ 78ដង
​រាជធានី​ភ្នំពេញ​៖ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដើម្បី​ផ្សព្វផ្សាយ “​ច្បាប់​ស្ដីពី​ទេសចរណ៍​” និង “​យន្តការ​ផ្ដល់​អាជ្ញា​បណ្ណ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​និង​តាម​ប្រព័ន្ធ​អន​ឡាញ​” និង “​ការពង្រឹង​ការទប់ស្កាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​” ។ ពិធី​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជ​ធា​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២៤​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ និង​អាជីវករ​សេវាកម្ម​ទេសចរណ៍​យ៉ាងច្រើន​កុះក នៅ​សាលាខណ្ឌ​សែន​សុខ ។​ លោក ម៉ម វាសនា មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ដើម្បី​ជម្រុញ​កំណើន​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ ការវិនិយោគ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ចូលរួម​ការពារ និង​អភិរក្ស​ស​ម្ប​តិ្ត​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​ប្រទេស​។ ​ថ្លែង​ក្នុង​ពិធី​នេះ លោក ម៉ម វាសនា បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម សេវាកម្ម​កម្សាន្ត​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទេសចរណ៍​និង​លិខិតបទដ្ឋាន​នានា​ដែលមាន​ជា​ធរមាន ។ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការជួយ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន និង​ទប់ស្កាត់​សកម្មភាព​ល្មើស​និង​ច្បាប់​នានា​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​អោយបាន​ខ្ជាប់ខ្ជួន​។ ​ទោះបីយ៉ាងណា​ក្នុង​ឆ្នាំ​២០២៣ វិស័យ​ទេសចរណ៍​បាន​ចូលរួម ៧.៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្ដល់​ការងារ​ជាង ៤៥​ម៉ឺន​នាក់​។ វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ គឺមាន​លក្ខណៈ​សម្បូរបែប ដែលមាន​បញ្ចូល​គ្នា​ទាំង​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ទេសចរណ៍​កម្សាន្ត ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍​កែច្នៃ​បែប​ទំនើប ដែលមាន​ដូចជា ព្រះបរមរាជវាំង​, សារមន្ទីរ​ជាតិ​, វិមានឯករាជ្យ​, រមណីយដ្ឋាន​វត្តភ្នំ​, មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​, សារមន្ទីរ​ទួលស្លែង​, ទន្លេចតុមុខ​, ឆ្នេរ​ខ្សាច់​កោះដាច់​, សហគមន៍​តម្បាញ​កោះ​ឧកញ៉ា​តី​, ផ្សារ​ធំថ្មី​, ផ្សារ​ទួល​ទំពូង​, ផ្សារ​ទំនើប​, និង​តំបន់​សក្ដានុពល​ជាច្រើន​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ម៉ម វាសនា​។​ ​លោក​ប្រធាន​មន្ទីរ​មានប្រសាសន៍ថា​ដោយសារ​ភាពងាយស្រួល​នៃ​ការតភ្ជាប់​គ្នា​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវអាកាស ផ្លូវគោក​និង​ផ្លូវទឹក និង​លក្ខខណ្ឌ​គាំទ្រ​នានា​ដែល​អំណោយផល​ដល់​ការវិនិយោគ រាជធានី​ភ្នំពេញ សម្រាប​នៅក្នុង​ឆ្នាំ​២០២៣ ទទួល​ទេសចរ​សរុប​ចំនួន ៧,៧៩៩,០២៧ នាក់ កើនឡើង ១២៤% ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ​ទេសចរ​ជាតិ ៦,៥៨៧,៣៥១​នាក់ និង ទេសចរ​អន្តរជាតិ ១,២១១,៦៧៦​នាក់​។ សម្រាប់​២​ខែ​ក្នុង​ឆ្នាំ​២០២៤​នេះ រាជធានី​ភ្នំពេញ​មាន​ភ្ញៀវទេសចរ​សរុប ១,០១៣,៥៤១​នាក់ កើនឡើង ៧៥.១៧% ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ក្នុងនោះ​ទេសចរ​ជាតិ ៣០០,២៧៧​នាក់ និង​អន្តរជាតិ ៧១៣,២៦៤​នាក់ ហើយ​សម្រាប់​ទេស​ចរអ​ន្ត​រ​ជាតិ​សំខាន់​ទាំង​១០​ប្រទេស​មានដូចជា ប្រទេស​ចិន កូរ៉េខាងត្បូង អាមេរិកកាំង ថៃ បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ជប៉ុន និង​អង់គ្លេស​។ លោក​ប្រធាន​មន្ទីរ​បន្តថា សម្រាប់​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដើម្បី​កសាង​/​ចូលរួមចំណែក​លើកកម្ពស់​កិ​ត្យា​នុព​ល និង​ភាព​ធន់ នៃ​កម្ពុជា តាមរយៈ​ការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សកល​ឈានមុខ​មួយ​ប្រកបដោយ​ភាពសម្បូរ​បែប​, ពោរពេញ​ដោយ​កាលានុវត្តភាព និង​ភាពកក់ក្តៅ ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​យុ​ទ្ទ​សាស្ត្រ “​បង្កើន​៥-BUILD” និង “​អភិវឌ្ឍ​៣-3Ds”​។ “​បង្កើន​៥-BUILD” មានដូចជា​៖ ១.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​កិត្តិនាម​កម្ពុជា​។​២.​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ភាព​ទាក់ទាញ​នៃ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​សំខាន់ៗ​។​៣.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​កិច្ចការ​ផ្ទៃក្នុង​ពាក់ព័ន្ធ​និង​ការធ្វើដំណើរ​របស់​ទេស​ចរ​។​៤.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​។ ៥.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ធនធាន​និង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​។ រីឯ “​អភិវឌ្ឍ​៣-3Ds” គឺ​ផ្តោតលើ​ការងារ​គាំទ្រ​អាទិភាព​ចំនួន​០៣​ដូចជា​៖ ១.​អភិវឌ្ឍ​រចនាសម្ព័ន្ធ និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសចរណ៍ ២.​អភិវឌ្ឍ​ប​វិ​វត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ៣.​អភិវឌ្ឍ​ធនធានមនុស្ស​។ ​ដូចនេះ​អាជីវកម្ម​ទេសចរណ៍​អាច​ចូលរួម​ដោយ​គោរព​ច្បាប់​ទេសចរណ៍ គោរព​ច្បាប់​និង​លិខិតបទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន ក៏ដូចជា​ត្រូវ​ប្រកប​អាជីវកម្ម​ដោយមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​អោយបាន​ត្រឹមត្រូវ​។ នៅ​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​បាន​ផ្ដោតលើ​ការអភិវឌ្ឍន៍​វិស័យ​ប​ច្ឆេ​ក​វិទ្យា ដែលជា​ហេតុដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ទំនើបកម្ម និង​ដាក់ចេញ​នូវ​ថ្នាល​ស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ដល់​ជា​ភាពងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុង​ការដាក់​ស្នើសុំ​ប្រកប​អាជីវកម្ម​ស្របតាម​ច្បាប់​ទេសចរណ៍ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-04-2024, 08:40 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖ពិធីសម្ពោធប្រគល់-ទទួលផ្ទះ ផ្ទះថ្មថ្មី ១ខ្នង បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។កុមារកំព្រា២នាក់បងប្អូន បងប្រុសឈ្មោះ ពឹម សំណាង អាយុ ១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 07:46 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 05:24 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានី​ភ្នំពេញ ៖ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 05:21 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងវេទិកាសារធារណៈអ្នកសារព័ត៌មាន ដើម្បីក្តាប់នូវសំណើ និងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 04:58 PM, ចំនួនអ្នកអានៈ​ 21ដង
កាលពី​ថ្ងៃទី ១៨ ខែធ្នូ កងកម្លាំងប្រដាប់អាវុធ​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​ហ្គា​ហ្សា ដែល​កំណត់​គោលដៅ​លើ​ទីក្រុង Tal Al Sultan, Al Zuhur និង Al Shaboura ។​គា​ហ្សា ដែល​ខ្លួន​ចាត់ទុកជា​តំបន់​សុវត្ថិភាព​។ ទន្ទឹម​នោះ កងកម្លាំង IDF ក៏បាន​ឲ្យ​ដឹងថា ពួកគេ​បន្ត​ចាត់ទុក​តំបន់​ដែល​បានកំណត់​ទាំងនេះ​ជា​តំបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 04:56 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានី​ភ្នំពេញ ៖សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់អនុសាសន៍មួួយចំនួនដល់ក្រសួងការងារ ម្ចាស់សហគ្រាស និងសហជីព ដើម្បីជំរុញចូលរួមយុទ្ធនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 04:48 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចៀស​ចេញ​ឱ្យ​ឆ្ងាយ ពី​កន្លែងកើតហេតុ ខណៈដែល​ឃ្លាំង​ផ្ទុក​គ្រាប់​ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ នេះ​ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ នា​រសៀល​នេះ​មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2024, 04:29 PM, ចំនួនអ្នកអានៈ​ 20ដង
តាមក្រសួងការពារជាតិរុស្ស៉ី ក្នុងចំណោមដ្រូនខាងលើរបស់អ៊ុយក្រែន មាន៣គ្រឿងត្រូវបានទម្លាក់នៅតំបន់ Kaluga ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី។ ចំណែក អភិបាលតំបន់ Kaluga លោក Vladislav Shaspansha ក៏បានឱ្យដឹងដែរថាបំណែកដ្រូនបានធ្លាក់នៅក្បែរឃ្លាំងស្ដុកប្រេងមួយកន្លែងស្ថិតនៅក្បែរទីក្រុង Lyudinovo។ តែមិនបានបណ្ដាលឱ្យមានការខូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 01:03 PM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីការរីកដុះដាល នៃកម្មវិធីបញ្ញាសិប្បនិមិត្ត(AI) ឃើញថាតម្រូវការសម្រាប់ Cloud Comspanuting កើនឡើងទ្វេដង និងបានជំរុញឱ្យក្រុមហ៊ុន Big Tech សម្រុកពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ អាជីវកម្ម Cloud Comspanuting ដ៏ធំរបស់ Amazon ក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១១ពាន់លានដុល្លារ ទៅកាន់មជ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:53 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាគ្រូបង្វឹកកិត្តិយស និងជាអ្នកដឹកនាំរៀបចំការប្រកួត ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគថវិកាចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក តាមរយៈការប្រកួតបាល់ទាត់តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:51 PM, ចំនួនអ្នកអានៈ​ 27ដង
(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា៖ កាលពីខែវិចិ្ឆកាឆ្នាំ២០២៣ លោក Xi Jinspaning ប្រធានរដ្ឋចិន និងលោក Biden ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:46 PM, ចំនួនអ្នកអានៈ​ 33ដង
វាគឺជាកញ្ចប់ជំនួយទី២ ក្នុងសប្តាហ៍នេះ ពោលគឺបន្ទាប់ពីកញ្ចប់ជំនួយយោធាទំហំ១ពាន់លានដុល្លារ ដែលត្រូវបានប្រកាសមិនយូរប៉ុន្មាន ក្រោយប្រធានាធិបីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយថ្មីឱ្យទៅអ៊ុយក្រែន ដែលកំពុង​តែបន្តប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:26 PM, ចំនួនអ្នកអានៈ​ 31ដង
ប្រធានសភាវៀតណាម លោក Vuong Dinh Hue កន្លងមក ត្រូវគេមើលឃើញថា អាចជាបេក្ខជនបន្តវេនជា អគ្គលេខាធិការរបស់​គណបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត។ តួនាទីរបស់លោកជាប្រធានសភា ត្រូវបានចែងថាស្ថិតក្នុងចំណោម «សសរស្តម្ភ» ទាំង៤នៃថ្នាក់ដឹកវៀតណាម។ ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការលាលែងរបស់លោក Vuong គណប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:17 PM, ចំនួនអ្នកអានៈ​ 35ដង
​មេដាយ​ទាំង ៧​គ្រឿង នោះ​រួមមាន មេដាយ​សំរឹទ្ធ​៥​គ្រឿង បាន​ពី​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ មេសា លើ​វិញ្ញាសារ​ក្រុម​កាតា​នារី មាន​កីឡាការិនី ថា​ត ឆេង​ហ័ង , អូន ស្រី​ដា , ពុទ្ធា ស្រី​ណុ​ច និង រឹទ្ធ គីម​លាង​។ វិញ្ញាសារ​ក្រុម​កាតា​បុរស​មាន​កីឡាករ ហូ ហេង , ថេ​ង គឹម​ឈា , ឆេង​ច័ន្ទដារ៉ា​រតនៈ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2024, 12:10 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖ឯកឧត្ដម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រីរាជការ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែលជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2524 នាក់
ម្សិលមិញ : 2865 នាក់
សរុបទាំងអស់ : 6470422 នាក់