រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋាភិបាលនិងអ្នកសារព័ត៌មាន គឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីផលប្រយោជន៍ពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម
ចុះថ្ងៃទី: 28-04-2024, 05:21 PM, ចំនួនអ្នកអានៈ 38ដង
រាជធានី​ភ្នំពេញ ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងវេទិកាសារធារណៈអ្នកសារព័ត៌មាន ដើម្បីក្តាប់នូវសំណើ និងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៎មានផ្សេងៗប្រមាណជិត៤០០នាក់ ក៏បានចូលរួមក្នុងវេទិកាសាធារណៈនេះ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន គឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីផលប្រយោជន៍ពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម។ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអ្នកព័ត៌មាន គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថារាជរដ្ឋាភិបាលកម្ពុជាត្រូវការសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សារព័ត៌មាន និងក្រសួងស្ថាប័ន គឺជាមិត្តនិងជាដៃគូដ៏ល្អ។ ដូច្នេះការរៀបចំវេទិកានេះឡើង គឺជាជម្រើសដ៏ល្អនៅក្នុងការលើកយកបញ្ហាដាក់លើតុ ហើយពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម។ បញ្ហាប្រឈមនានាដែលត្រូវបានលើកលែង ដូចជាការសហការពីសំណាក់អ្នកនាំពាក្យតាមក្រសួងស្ថាប័ននៅមានកម្រិតនៅឡើយ, ការគោរពគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត និងកង្វះខាតនៃការយល់ដឹងច្បាប់ដែលពាក់ព័ន្ធ ដែលពេលខ្លះនាំឱ្យអ្នកសារព័ត៌មាន​បំពានលើសិទ្ធិអ្នកដទៃ និងផ្សព្វផ្សាយព័ត៌មានដែលគ្មានតុល្យភាពព័ត៌មាន ឬមានភាពច្របូកច្របល់រវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ​ឬរំលោភបំពានលើសិទ្ធិឯកជនភាពរបស់បុគ្គលផ្សេងៗ និងរួមទាំងការជេរប្រមាថ និងញុះញង់ផងដែរ។ លោកមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា គោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយធានាថាប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ដូច្នេះជម្រើសយកភាពជាដៃគូរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយប្រកបដោយសុខដុមនីយកម្មនៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវទាំងឡាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយនេះហើយបាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានជម្រាបជូនពីដំណើរការងាររបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននឹងកំពុងដំណើរការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានដែលមានវ័យចំណាស ២៩ ឆ្នាំនេះឡើងវិញ រួមនឹងបានបង្កើនសកម្មភាពបណ្តុះបណ្តាលផ្ទៃក្នុង និងការសហការជាមួយសមាគមអ្នកសារព័ត៌មាន ដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួន។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានជម្រាបជូនថា វេទិកាសារធារណៈអ្នកសារព័ត៌មាន ត្រូវបានរៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានលើកឡើងនូវសំណូមពរចំនួន៦ចំណុច ដើម្បីបង្កើនគុណភាពវិស័យសារព័ត៌មាននៅកម្ពុជា។ វេទិកាសារធារណៈនេះដែរ នឹងផ្តល់ឱកាស ជូនអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធ ក៏ដូចជាការលើកជាសំនួរទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្ត្រីជំនាញដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ពិសេសធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីវេទិកាសាធារណៈអ្នកសារព័ត៌មាន ស្តីពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយមានអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន អឹម អេស ជេ ប្រមាណ៤០០នាក់ និងមន្ត្រីអ្នកនាំពាក្យក្រសួង ស្ថាប័នមួយចំនួនផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 25ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 26ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:24 PM, ចំនួនអ្នកអានៈ​ 26ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មួយ​ផ្សេងទៀត ខណដែល​សរុបមក សាកសព​ចំនួន ១៥ នាក់​ត្រូវបាន​គេ​រកឃើញ​រួច​ហើយពី​គំនរ​បាក់បែក​” នៃ​អគារ​នោះ​។​ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram របស់ខ្លួន​កាលពី​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:46 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:42 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានី​ភ្នំពេញ ៖លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:33 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានី​ភ្នំពេញ ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:30 PM, ចំនួនអ្នកអានៈ​ 19ដង
ចំពោះ​មេដាយ​២៩​គ្រឿង​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ដណ្ដើមបាន​ជូន​ជាតិ​ខាងលើ រួមមាន​មេដាយមាស ១១, មេដាយប្រាក់ ៩ និង​មេដាយ​សំរឹទ្ធ ៩​។​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានទទួល​សមិទ្ធផល​ដ៏​ល្អប្រសើរ​មួយទៀត​ហើយ ដោយ​ដណ្ដើមបាន​មេដាយ​រហូតដល់ ២៩​គ្រឿង ពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ AFG Ospanen Internatio
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:27 PM, ចំនួនអ្នកអានៈ​ 38ដង
កាសែត​ដដែល​មិនបាន​រាយការណ៍​ថា ប្រទេស​ណាមួយ​ដែល​នឹង​ផ្តល់​យន្តហោះ​នេះ ឬ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ ខណ​កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ លោក Kajsa Ollongren អះអាងថា ដា​ណឺ​ម៉ាក នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​នេះ​។​ អ៊ុយ​ក្រែ​ន អាច​ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:19 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:18 PM, ចំនួនអ្នកអានៈ​ 24ដង
យោធា​អ៊ីស្រាអែល កំពុង​ប្រឈមមុខ​នឹង​ការបង្កើន​ការតាមដាន​ជា​អន្តរជាតិ ខណដែល​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ឈានចូល​ដល់​ខែ​ទី ៨ របស់ខ្លួន ដោយ​ឆក់យក​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៣៤,០០០ នាក់​។ ព្រឹទ្ធសមាជិក​លោក Lindsey Graham (R-South Carolina) បាន​អះអាងថា អ៊ីស្រាអែល ត្រូវតែ​ធ្វើ​អ្វី​គ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:45 PM, ចំនួនអ្នកអានៈ​ 18ដង
ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:43 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖មុនការសំណេះសំណាលរបស់ លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2063 នាក់
ម្សិលមិញ : 3288 នាក់
សរុបទាំងអស់ : 6530279 នាក់