ថ្នាំញៀនជិត ២០០គីឡូក្រាម និងជនល្មើស ៦នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប នៅរាជធានីភ្នំពេញ
ចុះថ្ងៃទី: 28-04-2024, 05:24 PM, ចំនួនអ្នកអានៈ 40ដង
រាជធានី​ភ្នំពេញ ៖ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីករណីរក្សាទុក ជួញដូរសារធាតុញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនល្មើសចំនួន ៦នាក់ រឹបអូសថ្នាំញៀនជិត ២០០គីឡូក្រាម។ មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៩៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៤ទីតាំងផ្សេងៗគ្នា៖ ទីតាំងទី១ ទល់មុខស្ថានីយទឹកស្អាត សង្កាត់ខណ្ឌជ្រោយចង្វារ, ទីតាំងទី២ បន្ទប់លេខ១១១០ ជាន់ទី១១ ខុនដូរមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ, ទីតាំងទី៣ ផ្ទះលេខ៦១ ផ្លូវអក្សរវី ០៣ បុរីដឺផ្លរ៉ា ផ្លូវជាតិ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៦នាក់រួមមាន៖ ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១, ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤, ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១, ឈ្មោះ កេះ ស្រីពេញ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩, ឈ្មោះ ប៊ុន ម៉ាលិស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤ និងឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨០២៤ក្រាម (១៥៨គីឡូក្រាម និង២៤ក្រាម), គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ២២៦៨៤ក្រាម (២២គីឡូក្រាម និង៦៨៤ក្រាម) និងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧៤៣៤ ក្រាម (៧គីឡូក្រាម និង៤៣៤ក្រាម) បើសរុបគ្រឿងញៀនចាប់យកទម្ងន់ ១៨៨១៤២ក្រាម (១៨៨គីឡូក្រាម ១៤២ក្រាម)។ ចំណែកសម្ភារៈចាប់យកបានរួមមាន៖ រថយន្ត ៣គ្រឿង, ប្រាក់ដុល្លារ ៣០ម៉ឺនដុល្លារ និងលុយខ្មែរជាង ១០លានរៀល ដោយបង្កកគណនីធនគារ ២៣គណនី និងដីផ្ទះសរុប ៤៣ប្លង់។ នេះជាករណីដំបូង សម្រាប់ឆ្នាំ២០២៤ ដែលទំហំទឹកប្រាក់បានមកពីផលនៃបទល្មើស ត្រូវបានរឹបអូសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជនល្មើសខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស៊ើបអង្កេតស្វែងរកបក្ខពួកសមគំនិត និងស្រាវជ្រាវ ស្វែងរកទ្រព្យសម្បត្តិ ទាំងឡាយ ដែលបានមកពីផលនៃបទល្មើស ដើម្បីឈានទៅបង្កក និងរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធី។ សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។ ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 29ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 28ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:24 PM, ចំនួនអ្នកអានៈ​ 29ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មួយ​ផ្សេងទៀត ខណដែល​សរុបមក សាកសព​ចំនួន ១៥ នាក់​ត្រូវបាន​គេ​រកឃើញ​រួច​ហើយពី​គំនរ​បាក់បែក​” នៃ​អគារ​នោះ​។​ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram របស់ខ្លួន​កាលពី​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:46 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានី​ភ្នំពេញ ៖លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:33 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានី​ភ្នំពេញ ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:30 PM, ចំនួនអ្នកអានៈ​ 20ដង
ចំពោះ​មេដាយ​២៩​គ្រឿង​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ដណ្ដើមបាន​ជូន​ជាតិ​ខាងលើ រួមមាន​មេដាយមាស ១១, មេដាយប្រាក់ ៩ និង​មេដាយ​សំរឹទ្ធ ៩​។​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានទទួល​សមិទ្ធផល​ដ៏​ល្អប្រសើរ​មួយទៀត​ហើយ ដោយ​ដណ្ដើមបាន​មេដាយ​រហូតដល់ ២៩​គ្រឿង ពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ AFG Ospanen Internatio
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:27 PM, ចំនួនអ្នកអានៈ​ 41ដង
កាសែត​ដដែល​មិនបាន​រាយការណ៍​ថា ប្រទេស​ណាមួយ​ដែល​នឹង​ផ្តល់​យន្តហោះ​នេះ ឬ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ ខណ​កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ លោក Kajsa Ollongren អះអាងថា ដា​ណឺ​ម៉ាក នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​នេះ​។​ អ៊ុយ​ក្រែ​ន អាច​ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:19 PM, ចំនួនអ្នកអានៈ​ 45ដង
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:18 PM, ចំនួនអ្នកអានៈ​ 27ដង
យោធា​អ៊ីស្រាអែល កំពុង​ប្រឈមមុខ​នឹង​ការបង្កើន​ការតាមដាន​ជា​អន្តរជាតិ ខណដែល​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ឈានចូល​ដល់​ខែ​ទី ៨ របស់ខ្លួន ដោយ​ឆក់យក​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៣៤,០០០ នាក់​។ ព្រឹទ្ធសមាជិក​លោក Lindsey Graham (R-South Carolina) បាន​អះអាងថា អ៊ីស្រាអែល ត្រូវតែ​ធ្វើ​អ្វី​គ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:45 PM, ចំនួនអ្នកអានៈ​ 22ដង
ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:43 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មុនការសំណេះសំណាលរបស់ លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2865 នាក់
ម្សិលមិញ : 3288 នាក់
សរុបទាំងអស់ : 6531081 នាក់