សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបរិច្ចាគថវិកា ៥០០,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌
ចុះថ្ងៃទី: 27-04-2024, 12:53 PM, ចំនួនអ្នកអានៈ 82ដង
រាជធានី​ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាគ្រូបង្វឹកកិត្តិយស និងជាអ្នកដឹកនាំរៀបចំការប្រកួត ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគថវិកាចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក តាមរយៈការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញចលនាមនុស្សធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា»។ សម្តេចតេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយស និងជាអ្នកដឹកនាំរៀបចំការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញចលនាមនុស្សធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា បានចេញលិខិតថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបរិច្ចាគថវិកាចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក។ សម្តេចតេជោ បន្តថា «ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួមចំណែកប្រកប ដោយអត្ថន័យជ្រាលជ្រៅបំផុត និងសូមជូនពរថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំង សហការី បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ»។ ការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ ចល នា មនុស្សធម៌ និងការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ ជួយមន្ទីរ ពេទ្យ គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់ កុមារកម្ពុជា ហើយសម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម ថវិកា ចំនួន ២០០លាន រៀល។ សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់ ចូល រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមាន លេខទូរសព្ទ ០១២ ៩៦១ ៩៧១៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 29ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 29ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:24 PM, ចំនួនអ្នកអានៈ​ 30ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មួយ​ផ្សេងទៀត ខណដែល​សរុបមក សាកសព​ចំនួន ១៥ នាក់​ត្រូវបាន​គេ​រកឃើញ​រួច​ហើយពី​គំនរ​បាក់បែក​” នៃ​អគារ​នោះ​។​ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram របស់ខ្លួន​កាលពី​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:46 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:42 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានី​ភ្នំពេញ ៖លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:33 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានី​ភ្នំពេញ ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:30 PM, ចំនួនអ្នកអានៈ​ 20ដង
ចំពោះ​មេដាយ​២៩​គ្រឿង​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ដណ្ដើមបាន​ជូន​ជាតិ​ខាងលើ រួមមាន​មេដាយមាស ១១, មេដាយប្រាក់ ៩ និង​មេដាយ​សំរឹទ្ធ ៩​។​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានទទួល​សមិទ្ធផល​ដ៏​ល្អប្រសើរ​មួយទៀត​ហើយ ដោយ​ដណ្ដើមបាន​មេដាយ​រហូតដល់ ២៩​គ្រឿង ពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ AFG Ospanen Internatio
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:27 PM, ចំនួនអ្នកអានៈ​ 42ដង
កាសែត​ដដែល​មិនបាន​រាយការណ៍​ថា ប្រទេស​ណាមួយ​ដែល​នឹង​ផ្តល់​យន្តហោះ​នេះ ឬ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ ខណ​កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ លោក Kajsa Ollongren អះអាងថា ដា​ណឺ​ម៉ាក នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​នេះ​។​ អ៊ុយ​ក្រែ​ន អាច​ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:19 PM, ចំនួនអ្នកអានៈ​ 45ដង
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:18 PM, ចំនួនអ្នកអានៈ​ 27ដង
យោធា​អ៊ីស្រាអែល កំពុង​ប្រឈមមុខ​នឹង​ការបង្កើន​ការតាមដាន​ជា​អន្តរជាតិ ខណដែល​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ឈានចូល​ដល់​ខែ​ទី ៨ របស់ខ្លួន ដោយ​ឆក់យក​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៣៤,០០០ នាក់​។ ព្រឹទ្ធសមាជិក​លោក Lindsey Graham (R-South Carolina) បាន​អះអាងថា អ៊ីស្រាអែល ត្រូវតែ​ធ្វើ​អ្វី​គ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:45 PM, ចំនួនអ្នកអានៈ​ 22ដង
ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:43 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មុនការសំណេះសំណាលរបស់ លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3206 នាក់
ម្សិលមិញ : 3288 នាក់
សរុបទាំងអស់ : 6531422 នាក់