ក្មេងកំព្រា២នាក់បងប្អូនរស់នៅកំសត់គ្មានកន្លែងជ្រកកោនផ្ទាល់ខ្លួន ពេលនេះទទួលបានផ្ទះមួយដ៏កក់ក្តៅ ក្រោមជំនួយឧបត្ថម្ភពីមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ចុះថ្ងៃទី: 28-04-2024, 08:40 PM, ចំនួនអ្នកអានៈ 49ដង
រាជធានី​ភ្នំពេញ ៖ពិធីសម្ពោធប្រគល់-ទទួលផ្ទះ ផ្ទះថ្មថ្មី ១ខ្នង បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។កុមារកំព្រា២នាក់បងប្អូន បងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មករនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ កំព្រាឪពុកម្តាយ និងរស់នៅបណ្តោះអាសន្នជាមួយឪពុកធំម្តាយធំ រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលបានផ្ទះថ្មមួយខ្នង ដើម្បីជាម្លប់សម្រាប់ជ្រកកោននឹងគេហើយ ដែលជាជំនួយឧបត្ថម្ភពី មាតាមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ផ្ទះថ្មថ្មីមួយខ្នង ដែលមានទំហំ ៧មx៦ម សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, មានចាក់សាបជុំវិញផ្ទះ និងសួនបន្លែ១ សរុបតម្លៃចំនួន ៧,៥០០ដុល្លារ និងទទួលបានសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៥លានរៀល។ ឆ្លៀតក្នុងពិធីសម្ពោធប្រគល់-ទទួលផ្ទះថ្មថ្មីនេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១ (សារុង១ មុង១ ភួយ១ និងក្រមា១) និងថវិកា២ម៉ឺនរៀល។ ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកស្រីបានប្រសាសន៍បន្ថែមថា «ការសាងសង់ផ្ទះបានសមរម្យមួយនេះ គឺជាការគិតគូវែងឆ្ងាយរបស់ សម្តេចកិត្តិបណ្ឌិតប្រធាន ចំពោះកុមារកំព្រា២នាក់បងប្អូន ព្រោះក្មួយប្រុស ពឹម សំណាង ត្រូវបានព្យាបាលជំងឺមិនប្រក្រតីទ្វារធំដោយចំណាយថវិកាទាំងស្រុងរបស់សម្តេចប្រធាន ត្រូវរស់នៅឱ្យមានអនាម័យ ដើម្បីឱ្យមានសុខភាពល្អ ដូច្នេះត្រូវមានបន្ទប់ទឹកស្អាតមួយសមរម្យ ចំណែកក្មួយស្រី ពឹម ណេង ត្រូវមានបន្ទប់មានសុវត្ថិភាព ហើយសម្រាប់អំណោយដែលបានចែកជូនបងប្អូននាពេលនេះ គឺបានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់»។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ជាក់ស្តែងនៅថ្ងៃនេះកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។ លោកស្រីបានបន្តទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុ គឺការឡើងកម្តៅខ្លាំង និងមានការខ្វះខាត់ទឹកស្ទើរតែគ្រប់ទីកន្លែង សូមបងប្អូនទាំងអស់ប្រើទឹកដោយសន្សំសំចៃ ហើយបន្ទាប់ការឡើងកម្តៅនេះប្រទេសកម្ពុជានឹងមានរន្ទះច្រើន ដូច្នេះនៅរដូវវស្សាខាងមុខនេះ សូមបងប្រុងប្រយ័ត្នពេលមានភ្លៀងធ្លាក់ និងសូមប្រុងប្រយ័ត្នជំងឺគ្រុនឈាម សូមបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់ជម្រកមូស ដូចពាក្យចាស់ពោលថា «ការពារប្រសើរជាងព្យាបាល»។ ជាចុងក្រោយនេះ លោកស្រី ម៉ែន នារីសោភ័គ បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូនបងប្អូនប្រជាពលរដ្ឋទាំងអស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 30ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 33ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 31ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:24 PM, ចំនួនអ្នកអានៈ​ 32ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មួយ​ផ្សេងទៀត ខណដែល​សរុបមក សាកសព​ចំនួន ១៥ នាក់​ត្រូវបាន​គេ​រកឃើញ​រួច​ហើយពី​គំនរ​បាក់បែក​” នៃ​អគារ​នោះ​។​ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram របស់ខ្លួន​កាលពី​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:46 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:42 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានី​ភ្នំពេញ ៖លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:33 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានី​ភ្នំពេញ ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:30 PM, ចំនួនអ្នកអានៈ​ 21ដង
ចំពោះ​មេដាយ​២៩​គ្រឿង​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ដណ្ដើមបាន​ជូន​ជាតិ​ខាងលើ រួមមាន​មេដាយមាស ១១, មេដាយប្រាក់ ៩ និង​មេដាយ​សំរឹទ្ធ ៩​។​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានទទួល​សមិទ្ធផល​ដ៏​ល្អប្រសើរ​មួយទៀត​ហើយ ដោយ​ដណ្ដើមបាន​មេដាយ​រហូតដល់ ២៩​គ្រឿង ពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ AFG Ospanen Internatio
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:27 PM, ចំនួនអ្នកអានៈ​ 43ដង
កាសែត​ដដែល​មិនបាន​រាយការណ៍​ថា ប្រទេស​ណាមួយ​ដែល​នឹង​ផ្តល់​យន្តហោះ​នេះ ឬ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ ខណ​កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ លោក Kajsa Ollongren អះអាងថា ដា​ណឺ​ម៉ាក នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​នេះ​។​ អ៊ុយ​ក្រែ​ន អាច​ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:19 PM, ចំនួនអ្នកអានៈ​ 46ដង
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:18 PM, ចំនួនអ្នកអានៈ​ 28ដង
យោធា​អ៊ីស្រាអែល កំពុង​ប្រឈមមុខ​នឹង​ការបង្កើន​ការតាមដាន​ជា​អន្តរជាតិ ខណដែល​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ឈានចូល​ដល់​ខែ​ទី ៨ របស់ខ្លួន ដោយ​ឆក់យក​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៣៤,០០០ នាក់​។ ព្រឹទ្ធសមាជិក​លោក Lindsey Graham (R-South Carolina) បាន​អះអាងថា អ៊ីស្រាអែល ត្រូវតែ​ធ្វើ​អ្វី​គ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:45 PM, ចំនួនអ្នកអានៈ​ 22ដង
ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:43 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មុនការសំណេះសំណាលរបស់ លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 206 នាក់
ម្សិលមិញ : 3933 នាក់
សរុបទាំងអស់ : 6533000 នាក់