លោក Wang Yi ជួបពិភាក្សាជាមួយលោក Blinken
ចុះថ្ងៃទី: 27-04-2024, 12:51 PM, ចំនួនអ្នកអានៈ 84ដង
(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា៖ កាលពីខែវិចិ្ឆកាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Biden ប្រធានាធិបតីអាមេរិកបានជួបសន្ទនាដោយជោគជ័យ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ភាគីទាំងពីរចិននិងអាមេរិកគួរអនុវត្តគំនិតឯកភាពរួម ឱ្យបានជាក់លាក់ និងត្រឹមត្រូវ។ បើសិនជាអាមេរិកចេះតែចាត់ទុកចិនជាគូប្រជែងសំខាន់ នោះទំនាក់ទំនងរវាងគ្នា និងគ្នា មានតែកើតមានបញ្ហាកាន់តែច្រើនឡើងៗ។ លោក Wang Yi បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាច បំពានបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនទាមទារឱ្យអាមេរិក គោរពម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក បញ្ឈប់ការលក់សព្វាវុធអោយតៃវ៉ាន់ ហើយគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ប្រទេសចិន។ លោក Wang Yi បានបន្តថា សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចដកហូតបានឡើយ។ អាមេរិកត្រូវបញ្ឈប់ការឃោសនាក្លែងក្លាយ អំពីអ្វីដែលហៅថា «អតិរេកផ្នែកសមត្ថភាពផលិតកម្ម របស់ប្រទេសចិន» ហើយលុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ ចំពោះសហគ្រាសចិន។ លោក Wang Yi បានបន្តថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវក្លាយជាសង្វៀនប្រកួតប្រជែងរវាង ប្រទេសធំនោះទេ។ សង្ឃឹមថា ភាគីអាមេរិកមានជម្រើសដ៏ត្រឹមត្រូវ ដើរស្របតាមទិសដៅដូចគ្នា ជាមួយចិន ធ្វើអន្តរកម្មវិជ្ជមានអក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កុំគំរាមកំហែងឱ្យប្រទេសក្នុងតំបន់ ជ្រើសរើសឈរនៅម្ខាងណា បញ្ឈប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ី-ប៉ាស៊ីហ្វិក បញ្ឈប់ទង្វើដែលបំផ្លាញផលប្រយោជន៍សន្តិសុខខាងយុទ្ធសាស្ត្ររបស់ចិន ហើយបញ្ឈប់ការបំផ្លាញសន្តិសុខនិងស្ថិរភាព ក្នុងតំបន់ដែលទទួលបានដោយមិនងាយ។ ជាការឆ្លើយតប លោក Blinkenបានថ្លែងថា ទំនាក់ទំនងអាមេរិកនិងចិនជាទំនាក់ទំនង ទ្វេភាគី សំខាន់បំផុតនៅលើពិភពលោក។ អាមេរិកបន្តអនុវត្តតាមគោលការណ៍ចិនតែមួយ មិនគាំទ្រ «តៃវ៉ានឯករាជ្យ» ទេ។ អាមេរិកគ្មានបំណងកើតមានការប៉ះទង្គិចជាមួយចិនទេ ហើយក៏មិនចង់កាត់ផ្តាច់ខ្សែសង្វាក់ជាមួយចិន និងមិនមានបំណងរារាំងការអភិវឌ្ឍន៍ របស់ចិនឡើយ។ អាមេរិកមានឆន:រួមជាមួយចិន បន្តឈានទៅមុខដោយឈរលើមូលដ្ឋាន នៃគំនិតឯកភាពក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនង អាមេរិក- ចិនវិវឌ្ឍរីកចម្រើនដោយស្ថិរភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាមួយចំនួន ដូចជា បញ្ហាអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាកូរ៉េខាងជើង និងបញ្ហាមីយ៉ាន់ម៉ា ជាដើម និងបានឯកភាពគ្នាថា កិច្ចជំនួបពិភាក្សាលើកនេះមានលក្ខណ:ស្មោះត្រង់ ជាក់ស្តែង ហើយមាន លក្ខណ:ស្ថាបនា ភាគីទាំងពីរយល់ព្រមបន្តអភិវឌ្ឍទំនាក់ទំនងគ្នា តាមការចង្អុលបង្ហាញរបស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 30ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 34ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 31ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:24 PM, ចំនួនអ្នកអានៈ​ 32ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មួយ​ផ្សេងទៀត ខណដែល​សរុបមក សាកសព​ចំនួន ១៥ នាក់​ត្រូវបាន​គេ​រកឃើញ​រួច​ហើយពី​គំនរ​បាក់បែក​” នៃ​អគារ​នោះ​។​ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram របស់ខ្លួន​កាលពី​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:46 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:42 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានី​ភ្នំពេញ ៖លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:33 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានី​ភ្នំពេញ ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:30 PM, ចំនួនអ្នកអានៈ​ 21ដង
ចំពោះ​មេដាយ​២៩​គ្រឿង​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ដណ្ដើមបាន​ជូន​ជាតិ​ខាងលើ រួមមាន​មេដាយមាស ១១, មេដាយប្រាក់ ៩ និង​មេដាយ​សំរឹទ្ធ ៩​។​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានទទួល​សមិទ្ធផល​ដ៏​ល្អប្រសើរ​មួយទៀត​ហើយ ដោយ​ដណ្ដើមបាន​មេដាយ​រហូតដល់ ២៩​គ្រឿង ពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ AFG Ospanen Internatio
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:27 PM, ចំនួនអ្នកអានៈ​ 44ដង
កាសែត​ដដែល​មិនបាន​រាយការណ៍​ថា ប្រទេស​ណាមួយ​ដែល​នឹង​ផ្តល់​យន្តហោះ​នេះ ឬ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ ខណ​កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ លោក Kajsa Ollongren អះអាងថា ដា​ណឺ​ម៉ាក នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​នេះ​។​ អ៊ុយ​ក្រែ​ន អាច​ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:19 PM, ចំនួនអ្នកអានៈ​ 47ដង
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 03:18 PM, ចំនួនអ្នកអានៈ​ 28ដង
យោធា​អ៊ីស្រាអែល កំពុង​ប្រឈមមុខ​នឹង​ការបង្កើន​ការតាមដាន​ជា​អន្តរជាតិ ខណដែល​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ឈានចូល​ដល់​ខែ​ទី ៨ របស់ខ្លួន ដោយ​ឆក់យក​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៣៤,០០០ នាក់​។ ព្រឹទ្ធសមាជិក​លោក Lindsey Graham (R-South Carolina) បាន​អះអាងថា អ៊ីស្រាអែល ត្រូវតែ​ធ្វើ​អ្វី​គ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:45 PM, ចំនួនអ្នកអានៈ​ 23ដង
ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 12:43 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖មុនការសំណេះសំណាលរបស់ លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 397 នាក់
ម្សិលមិញ : 3933 នាក់
សរុបទាំងអស់ : 6533191 នាក់