| អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានលើកកម្ពស់ការធានាសន្តិសុខព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា |
|
| ចុះថ្ងៃទី: 26-11-2025, 12:02 AM, ចំនួនអ្នកអានៈ 40ដង |
|
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអនុគណៈកម្មការចំណុះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សមាជិក សមាជិកាលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត។
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។
អនុរដ្ឋលេខាធិការបានថ្លែងថា ការអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះបានកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំលើវិស័យព័ត៌មាន និងសោតទស្សន៍ ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការលើកកម្ពស់សន្តិសុខព័ត៌មាន ជាអាទិ៍តាមរយៈវិធានការគ្រប់គ្រង បន្សាប និងឆ្លើយតបទាន់ពេលវេលា ដើម្បីទប់ស្កាត់ហានិភ័យនានាដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងសង្គម។
ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន លទ្ធផលការងារគ្រប់គ្រង ប្រឆាំងព័ត៌មានក្លែងក្លាយ បានទប់ស្កាត់ឥទ្ធិពលអាក្រក់ និងការសាយភាយព័ត៌មានក្លែងក្លាយ ចំនួន ២ ៨១០ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រំដែន កសិកម្ម សុខុមាលភាព ការគាំពារសង្គម ដីធ្លីក្នុងចំណោមប្រធានបទផ្សេងទៀត ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងរយៈពេលនេះដែរ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន និងអនុវត្តក្នុង២៥រាជធានី ខេត្ត បានក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលអាចកើតពីព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ យុទ្ធនាការនេះកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត និងពង្រីកយុទ្ធនាការអប់រំលើបណ្តាញសង្គម ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេសដោយមានការគាំទ្រអនុវត្ត ដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរព័ត៌មាន អាជ្ញាធរក្រុង ស្រុក-ឃុំ វិស័យឯកជនក្នុងរាជធានី-ខេត្ត និងដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានបង្ហាញថា ព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានផលវិបាកដែលយើងមិនអាចនឹកស្មានដល់ ព្រមទាំងអាចជះផលអវិជ្ជមានរយៈពេលយូរប៉ះពាល់ដល់ការរស់នៅ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការដឹកនាំ, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រភពព័ត៌មានពិតប្រាកដ ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។
ក្នុងក្របខណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និងពង្រឹងការអនុវត្តនិយាមប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវគោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សីលធម៌សង្គម និងអនុលោមតាមច្បាប់ជាធរមាន៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:11 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖លោក Muntarbhorn បានមានប្រសាសន៍ថា «វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងជាតិសាសន៍ សមនឹងទទួលបានការគាំទ្ររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:07 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:02 AM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:59 PM, ចំនួនអ្នកអានៈ 35ដង
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RTL លោក ម៉ាក្រុង បាននិយាយថា «យើងនឹងខុស ប្រសិនបើយើងបង្ហាញភាពទន់ខ្សោយនៅចំពោះមុខការគំរាមកំហែងនេះ...យើងត្រូវតែបង្ហាញថាយើងមិនទន់ខ្សោយប្រឆាំងនឹងអំណាចដែលគំរាមកំហែងយើងខ្លាំងបំផុតនោះទេ»។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:57 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖វេទិកានេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Rhiannon Harries អនុប្រធានស្នងការពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងការថ្លែងសុន្ទរកថាគន្លឹះដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ 62ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។
រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ 47ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ 32ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ 53ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។
មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ 65ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|