កម្ពុជា-អ៊ីស្រាអែល សន្យាពង្រឹងពង្រីកទំនាក់ក់ទំនងឱ្យកាន់តែល្អលើគ្រប់វិស័យ
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សា​ការងារ​នាថ្ងៃ​នេះ​មានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស​យើងទាំង​ពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការ​យោគ​យល់​និង​ទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសយើងទំាងពីរ អ៊ីស្រាអែល-កម្ពុជា។ លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម បានបញ្ជាក់ថា៖ លោកស្រីមានកិត្តិយសណាស់​ដែលបានមកធ្វើឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល​ប្រចាំនៅ​ព្រះ​រាជាណាចក្រកម្ពុជា បន្ទាប់ពីបានថ្វាយសាតាំងព្រះករុណាតម្កល់ជីវិតលើត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ លោកស្រីក៏បានទូលថ្វាយករុណាតម្កល់ជីវិតលើត្បូងផងដែរពីការកត់សំគាល់របស់លោកជំទាវរយៈពីរបីឆ្នាំចុងក្រោយនេះទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ក្នុងនោះប្រទេសទាំងពីរ អ៊ីស្រាអែល-កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការទទួលយកពលករ​កម្ពុជា ទៅធ្វើការនៅប្រទេស​អ៊ីស្រាអែល​លើ​វិស័យកសិកម្ម និងការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌។ ទន្ទឹមនឹងនោះ លោកស្រីបានថ្លែងអំណរគុណ​ផងដែរ​ដល់​រដ្ឋាភិបាលកម្ពុជាដែលបានឱ្យនិស្សិតកម្ពុជា បន្តសិក្សារៀនសូត្រ​អំឡុងពេលប្រទេសអ៊ីស្រាអែល​រងការវាយ​ប្រហារ​ដោយពួកក្រុមហាម៉ាស់នាពេលកន្លងទៅ។ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន​អនុញ្ញាតឱ្យលោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ជាការឆ្លើយតបលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា ជំនួបពិភាក្សាការងារនេះ ជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ។ លោកបាន​សង្ឃឹមថា ​ជំនួប​ពិភាក្សា​ការងារ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជន យើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូត​រវាង​ប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរ​បានបំពេញការងារ​យ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំង​ឯកអគ្គរាជទូត​កម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៊ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយ លោកសង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មាន​ការ​វិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា សូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកស្រីឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញទៅមក ដែលជា​មូលដ្ឋាន​គ្រឹះនៃការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៉ីស្រាអែល។ម្យ៉ាងវិញ​ទៀត​ឯកឧត្តម សូមអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលផ្តល់អាហារូបករណ៍រយៈពេលខ្លីប្រមាណ១១ខែ ដល់​និស្សិតកម្ពុជាឱ្យបានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេស​មួយ​ពោរពេញដោយសក្តានុពលឈានមុខគេក្នុង វិស័យកសិកម្ម។ គិតចាប់ពីឆ្នាំ២០០៨ដល់២០២៥ កម្ពុជាបាន​បញ្ជូននិស្សិតចំនួន ២,១២៣នាក់ ទៅសិក្សាជំនាញកសិកម្មនៅ អ៊ីស្រាអែល។ សម្រាប់ឆ្នាំ២០២៥ ដល់២០២៦ មាននិស្សិតកម្ពុជាសរុបចំនួន១៥៤នាក់ (ស្រី២៧នាក់) ដែលកំពុងសិក្សាជំនាញ​កសិកម្មនៅប្រទេស​អ៊ីស្រាអែ​ល។ ទន្ទឹមនឹងនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិតបានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗ​នៃជំលោះ​ព្រំដែន​កម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ីងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធាន​អាស៊ាន​ប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ។ ជាថ្មីម្ដងទៀត លោកកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និងអ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។លោកបានលើកទឹកចិត្ត និងសំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេស​ទាំងពីរ តាមរយៈក្រសួងការបរទេសក៏ដូចជា លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការស្វែងរកការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលមានស្រាប់និងវិស័យអាទិភាពខ្ពស់របស់ប្រទេសទាំងពីរ ដូច ជាវិស័យកសិកម្ម និងការគ្រប់គ្រងទឹក, វិស័យនវានុវត្តន៍ បច្ចេកវិទ្យា និងការអប់រំ និងវិស័យការងារជាដើម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-11-2025, 12:11 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖លោក Muntarbhorn បានមានប្រសាសន៍ថា «វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងជាតិសាសន៍ សមនឹងទទួលបានការគាំទ្ររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2025, 12:07 AM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2025, 12:02 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:59 PM, ចំនួនអ្នកអានៈ​ 35ដង
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RTL លោក ម៉ាក្រុង បាននិយាយថា «យើងនឹងខុស ប្រសិនបើយើងបង្ហាញភាពទន់ខ្សោយនៅចំពោះមុខការគំរាមកំហែងនេះ...យើងត្រូវតែបង្ហាញថាយើងមិនទន់ខ្សោយប្រឆាំងនឹងអំណាចដែលគំរាមកំហែងយើងខ្លាំងបំផុតនោះទេ»។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:57 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖វេទិកានេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Rhiannon Harries អនុប្រធានស្នងការពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងការថ្លែងសុន្ទរកថាគន្លឹះដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ​ 62ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។ រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ​ 47ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ​ 32ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។​ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សា​ការងារ​នាថ្ងៃ​នេះ​មានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស​យើងទាំង​ពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការ​យោគ​យល់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ​ 52ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។ មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ​ 65ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 994 នាក់
ម្សិលមិញ : 9020 នាក់
សរុបទាំងអស់ : 10437269 នាក់