| អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ តាមប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ |
|
| ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ 58ដង |
|
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបាន ផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះ យោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។
អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ តាមប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជាបានដាក់មិនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «កម្ពុជាបដិសេធដាច់ខាត ចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មីនថ្មី។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ»។
ទាក់ទងនឹងការលើកឡើងអំពី «មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី» កម្ពុជាសូមគូសបញ្ជាក់ថា ការលើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមាន កំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ មកទល់ បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។
អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបាន «ទូរស័ព្ទរបស់ទាហានកម្ពុជា» កម្ពុជា សូមសម្តែងនូវ ក្តីព្រួយបារម្ភ ចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាន និងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវ បានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួល ចម្រុះ (JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។ បច្ចុប្បន្ន រូបភាព ឬវីឌីអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែ ភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ។
ក្នុងនាមជាភាគីដែលបានស្នើសុំការគាំទ្រ និងអន្តរាគមន៍ពីអាស៊ាន កម្ពុជាកោតសរសើរចំពោះតួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ប៉ុន្តែ កម្ពុជាសូមបញ្ជាក់ជូនថា មកទល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយ ហើយកម្ពុជានឹងមិនទទួលយកការវាយតម្លៃណាមួយ ដែលមិនអនុលោមតាមនីតិវិធីព្រមព្រៀងគ្នា នៅក្នុងក្របខ័ណ្ឌអាស៊ាននោះ ទេ។
កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ និងគោលការណ៍របស់ខ្លួន ដោយមិនមាន ការប្រើប្រាស់មីន ប្តេជ្ញាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន និងគាំទ្រឱ្យមានការវិភាគចំពោះរាល់ ឧប្បត្តិហេតុ ប្រកបដោយវិជ្ជាជីវៈ តាមបែបវិទ្យាសាស្ត្រ និងមានភាពយុត្តិធម៌។ កម្ពុជាអំពាវនាវឱ្យមានការ ស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការ វាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង។
អាជ្ញាធរមីន សម្តែងនូវការសោកស្តាយ ដែលការចោទប្រកាន់របស់ថៃ ម្តងហើយម្តងទៀត ត្រូវបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមិនមានការជូនជាដំណឹងមកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ទង្វើជាឯកតោភាគីនេះ បានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញ ដល់ការងាររបស់ក្រុមបច្ចេកទេស ដែលកំពុងអនុវត្តការងារផ្ទាល់។
កម្ពុជានៅតែប្តេជ្ញា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព តម្លាភាព និងនាំមកនូវសុវត្ថិភាពជូន ទាំងប្រជាជនកម្ពុជា និងប្រជាជនថៃ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:11 AM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖លោក Muntarbhorn បានមានប្រសាសន៍ថា «វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងជាតិសាសន៍ សមនឹងទទួលបានការគាំទ្ររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:07 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2025, 12:02 AM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:59 PM, ចំនួនអ្នកអានៈ 34ដង
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RTL លោក ម៉ាក្រុង បាននិយាយថា «យើងនឹងខុស ប្រសិនបើយើងបង្ហាញភាពទន់ខ្សោយនៅចំពោះមុខការគំរាមកំហែងនេះ...យើងត្រូវតែបង្ហាញថាយើងមិនទន់ខ្សោយប្រឆាំងនឹងអំណាចដែលគំរាមកំហែងយើងខ្លាំងបំផុតនោះទេ»។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:57 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖វេទិកានេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Rhiannon Harries អនុប្រធានស្នងការពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងការថ្លែងសុន្ទរកថាគន្លឹះដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ 61ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។
រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ 46ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ 31ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ 52ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។
មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ 65ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|