កម្ពុជាបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ និងជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកវេទិការួម រវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ ដោយមានការចូលរួមពីលោក NAONO Takashi មន្ត្រីមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រួមទាំងមាន ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងមានវិស័យឯកជនអន្តរជាតិ ជាច្រើនប្រទេសទៀតចូលរួម។ ថ្លែងនាឱកាសនោះលោក ប៉េង ពោធិ៍នា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងអំណរគុណចំពោះក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន មជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុន និងដៃគូទាំងអស់ដែលបានសហការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ នៅកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលមានក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដែលសុទ្ធតែបានប្តេជ្ញាចិត្តចំពោះគោលដៅរួមមួយគឺ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាពនៃឧស្សាហកម្មរថយន្តក្នុងតំបន់អាស៊ី តាមរយៈការដោះស្រាយបញ្ហាប្រឈម ការសម្របសម្រួលស្តង់ដារ និងការកែលម្អការប្រកួតប្រជែងក្នុងតំបន់។ លោករដ្ឋមន្ត្រី បានបន្ថែមដែរថា វិស័យយានយន្ត គឺជាម៉ាស៊ីនដ៏សំខាន់មួយក្នុងការជំរុញឧស្សាហូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង។ នៅទូទាំងទ្វីបអាស៊ី ឧស្សាហកម្មនេះគាំទ្រដល់ការងាររាប់លានកន្លែង លើកកម្ពស់នវានុវត្តន៍ និងបម្រើជាកាតាលីករសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ សព្វថ្ងៃនេះតំបន់របស់យើងឈរនៅចំណុចរបត់ដ៏សំខាន់មួយ ហើយចំពោះយានយន្តសកលក៏កំពុងវិវត្តយ៉ាងឆាប់រហ័ស ដែលបង្កើតឡើងដោយការផ្លាស់ប្តូរ បច្ចេកវិទ្យា តម្រូវការបរិស្ថាន និងការតភ្ជាប់ឌីជីថល។ យើងកំពុងឃើញសម័យកាលថ្មីមួយ ដែលកំណត់ដោយអគ្គិសនីភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធចល័តឆ្លាតវៃ។ សម្រាប់ប្រទេសកម្ពុជា ការផ្លាស់ប្តូរនេះបង្ហាញទាំងឱកាស និងបញ្ហាប្រឈម, ខណៈប្រព័ន្ធអេកូឡូស៊ីយានយន្តនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយយើងកំពុងសម្រេចបានវឌ្ឍនភាពជាលំដាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់គោលនយោបាយដែលលើកកម្ពស់ការចែកចាយថាមពលអគ្គិសនី, សុវត្ថិភាពយានយន្ត, កិច្ចការពារបរិស្ថាន និងការសម្របសម្រួលស្របតាមស្តង់ដារក្នុងតំបន់ផងដែរ។ គួរជម្រាបដែរថា វេទិកានេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគីនៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ វេទិកានេះក៏ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស (WP29) ចំនួន ៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស និងកិច្ចប្រជុំ ITC មាន ១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ របាយការណ៍លើកឡើងពីវិស័យឯកជន /អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យយានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នាដូចជា៖ ផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-11-2025, 12:11 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖លោក Muntarbhorn បានមានប្រសាសន៍ថា «វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងជាតិសាសន៍ សមនឹងទទួលបានការគាំទ្ររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2025, 12:07 AM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2025, 12:02 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:59 PM, ចំនួនអ្នកអានៈ​ 35ដង
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RTL លោក ម៉ាក្រុង បាននិយាយថា «យើងនឹងខុស ប្រសិនបើយើងបង្ហាញភាពទន់ខ្សោយនៅចំពោះមុខការគំរាមកំហែងនេះ...យើងត្រូវតែបង្ហាញថាយើងមិនទន់ខ្សោយប្រឆាំងនឹងអំណាចដែលគំរាមកំហែងយើងខ្លាំងបំផុតនោះទេ»។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:57 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖វេទិកានេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Rhiannon Harries អនុប្រធានស្នងការពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងការថ្លែងសុន្ទរកថាគន្លឹះដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ​ 62ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។ រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ​ 47ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ​ 32ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។​ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សា​ការងារ​នាថ្ងៃ​នេះ​មានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស​យើងទាំង​ពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការ​យោគ​យល់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ​ 53ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។ មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ​ 65ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 996 នាក់
ម្សិលមិញ : 9020 នាក់
សរុបទាំងអស់ : 10437271 នាក់