ការដំឡើងពន្ធគយរបស់លោក ត្រាំ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ចពិភពលោក |
|
ចុះថ្ងៃទី: 22-02-2025, 05:55 PM, ចំនួនអ្នកអានៈ 43ដង |
|
សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យ ដោយមិនលំអៀងចំពោះជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ មក អាម៉េរិកបានដកការគាំទ្ររបស់ខ្លួន ចេញពីអង្គការពាណិជ្ជកម្មពិភពលោក និង បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ នៅពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកបានចូលរួម នៅក្នុងសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ រួមមានអឺរ៉ុប និង បណ្តារប្រទេសជិតខាងរបស់ខ្លួនដូចជា ម៉ិចសិច និង កាណាដាជាដើម ដែលបានរួមចំណែកធ្វើឱ្យពិភពលោកទាំងមូល ត្រូវប្រឈមមុខនឹងវិបត្តិដ៏ធំមួយទៀត ដែលនោះគឺ «ការបែកបាក់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ»។
ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើល សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើ ជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស ។ សង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក ដូចជាការយឺតយ៉ាវ នៃកំណើនសេដ្ឋកិច្ច ការកាត់បន្ថយពាណិជ្ជកម្ម ការបង្កើនការចំណាយ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
ផ្ទុយទៅវិញ បើយោងតាមទិន្នន័យរបស់ Ceicdata ទំហំពាណិជ្ជកម្មរវាងចិននឹងអាម៉េរិកកើនដល់ នៅឆ្នាំ២០២៤ ដែលក្នុងនោះការនាំចេញរបស់ចិនទៅកាន់អាម៉េរិកមានចំនួន ៤៨.៨ ពាន់លានដុល្លារ ហើយមានការកើនឡើងចំនួន ១២% ធៀបនឹងឆ្នាំ២០២៣ ហើយនាំចូលពីសហរដ្ឋអាម៉េរិកវិញមានចំនួន ១៥,៣ពាន់លានដុល្លារ កើនឡើង ៧,៧% ធៀបនឹងឆ្នាំ២០២៣។ តាមរយៈទិន្នន័យខាងលើនេះបញ្ហាញថា ទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានទំហំធំ ហើយមានកំណើនជាលំដាប់ បើទោះជារបាំងពន្ធ និង របាំងមិនមែនពន្ធលើពាណិជ្ជកម្មអន្តរជាតិក៏ដោយ។
ថ្មីៗនេះ ការដាក់របាំងពន្ធគយបន្ថែម១០%លើគ្រប់ទំនិញនាំចូលពីចិន ទៅកាន់អាម៉េរិក ហើយប្រទេសចិនក៏បានប្រកាសដាក់ពន្ធ ១៥%លើទំនិញសំខាន់ៗមួយចំនួនដែលនាំចូល ពីអាម៉េរិកផងដែរ រួមមានធ្យូងថ្ម និង ឧស្ម័នធម្មជាតិ និង ដាក់ពន្ធ ១០%លើប្រេងឥន្ធនៈផងដែរ។ ការដាក់របាំងពន្ធលើពាណិជ្ជកម្ម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មានភាពមិនប្រាកដច្បាស់ ដែលរបាំងនេះ មិនមានផលចំណេញអ្វីសោះដល់ពិភពលោក។ របាំងពន្ធទាំងនេះ ត្រូវបានស្រូបយកដោយអ្នកប្រើប្រាស់ ជាប្រជាជនអាមេរិក ដែលបានរួមចំណែកបង្កើននូវអត្រាអតិផរណា ក្នុងសហរដ្ឋអាម៉េរិក និង បង្កឱ្យមានការតម្លើងការប្រាក់ខ្ពស់ ជាដើម។
ទាំងនេះ បង្ហាញពីភាពមិនគោរពច្បាប់និងលក្ខខណ្ឌនានា របស់អង្គការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក ហើយក៏បានបង្ហាញភាពខ្លាំង របស់ចិនលើវិស័យផលិតកម្ម និង ពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងភាពជោគជ័យ នៃគំនិតផ្តួចផ្តើខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ ចំពោះវិស័យផលិតកម្ម ចិននៅតែជាប្រទេសផ្គត់ផ្គង់ធំជាងគេបំផុតលើ ស្ទើរតែគ្រប់មុខទំនិញទាំងអស់ រួមមានផលិតកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទាប រហូតផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ក្នុងស្ថានភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាម៉េរិក ផលិតផលរបស់ចិនមួយចំណែក បានងាកមករកទីផ្សារ នៅបណ្តាប្រទេសផ្សេង ជាពិសេសនៅតាមបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលច្រកមួយទៀត នៃពាណិជ្ជកម្មរបស់ចិន ហើយបានធ្វើអំណាចពាណិជ្ជកម្ម របស់ចិន នៅតែមានភាពរឹងមាំបើទោះជាអាមេរិកដាក់របាំងក៏ដោយ។ ជាលទ្ធផល ផលិតផលរបស់ចិននៅតែបន្តនាំចេញបាន ចំណែកឯទំនិញនៅសហរដ្ឋអាម៉េរិក បានឡើងថ្លៃ បង្កឱ្យក្លាយជាអតិផរណា និង មានផលប៉ះពាល់ដល់ការរស់នៅ និង ថវិកាជាតិ របស់អាម៉េរិកផងដែរ។
ការប្តេជ្ញាចិត្តរបស់រដ្ឋបាលត្រាំ ក្នុងការធ្វើឱ្យអាម៉េរិកអស្ចារ្យសារជាថ្មី នឹងឈានដល់ការធ្វើអាម៉េរិកខ្លួនឯង ឯកោ តាមរយៈការបង្កើតគូបដិបក្សថ្មីៗ ទាំងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក អឺរ៉ុប និង អាម៉េរិកខ្លួនឯង ហើយជាការបើកឱកាស ដល់ប្រទេសចិន ទទួលបានភាពជោគជ័យបន្ថែមទៀតលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងក្រោមក្របខ័ណ្ឌក្រុមសម្ព័ន្ធភាព BRICS, អង្គការសហប្រតិបត្តិការសៀងហៃ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីជាដើម។
ប្រទេសចិននៅតែស្ថិតនៅក្នុងជំហរដ៏រឹងមាំមួយ ក្នុងការបង្រួបបង្រួមនិងពង្រឹងជំហររបស់ខ្លួន ខណៈពេលដែលសហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតស៊ូជាមួយបញ្ហាសេដ្ឋកិច្ច ដូចជាឱនភាពសារពើពន្ធនិងកម្រិតបំណុល ខណៈពេលដែល ប្រាក់ដុល្លារអាម៉េរិក ក៏កំពុងធ្លាក់ចុះខ្សោយ។
ការកើនឡើងនៃការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាម៉េរិកនិងចិន ជាការកំណត់អនាគតនៃសណ្តាប់ធ្នាប់ក្នុងតំបន់នៅអាស៊ី។ នៅពេលនេះប្រទេសចិនកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំង ខណៈពេលដែល សហរដ្ឋអាម៉េរិកបានឈានឆ្ពោះទៅរកការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការប្រឈមមុខដាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និង រារាំងកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពក្នុងផ្នែកសន្តិសុខ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ថាមពល និងបរិស្ថានផងដែរ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:19 PM, ចំនួនអ្នកអានៈ 28ដង
ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:17 PM, ចំនួនអ្នកអានៈ 37ដង
សេចក្តីណែនាំនោះ មានបំណងជំរុញការវិនិយោគបរទេស ខណៈដែលការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីការគំរាមកំហែងបង្កឡើងដោយចិន។ សេចក្តីណែនាំបានលេីកឡេីងថា ចិនកំពុងកេងប្រវ័ញ្ចដើមទុន និងភាពប៉ិនប្រសប់របស់យេីង ដើម្បីផ្តល់មូលនិធិដល់ការធ្វើទំនើបកម្មយោធា និងការស៊េីបការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:15 PM, ចំនួនអ្នកអានៈ 38ដង
តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ មានរបាយការណ៍ពីកងកម្លាំងការពារជាតិមកថា កងទ័ពជើងទឹកចិនណែនាំឱ្យធ្វេីសកម្មភាពបាញ់គ្រាប់ពិត នារសៀលថ្ងៃសៅរ៍។ បុគ្គលិកនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកនូវែលសេឡង់ Te Kaha កំពុងសង្កេតមើលការធ្វេីតេស្តបាញ់កាំភ្លើងធំរបស់នាវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:13 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:11 PM, ចំនួនអ្នកអានៈ 39ដង
ចំណាប់ខ្មាំង ៥នាក់នោះមានឈ្មោះ Tal Shoham និង Avera Mengistu ត្រូវបានដោះលែងនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា។ ចំណែក ៣នាក់ទៀតឈ្មោះ Eliya Cohen, Omer Shem Tov និង Omer Wenkert ត្រូវបានបញ្ជូនមកកាកបាទក្រហម ដើម្បីដឹកជញ្ជូនទៅកងកម្លាំងអ៉ីស្រាអែល។
ក្រុមហាម៉ាស់ បានបន្តការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា ជាថ្នូរន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 06:00 PM, ចំនួនអ្នកអានៈ 44ដង
ខ្លឹមសារក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អ៊ុយក្រែននិងអឺរ៉ុប សង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី នៅក្នុងឆ្នាំនេះ ហើយថ្កោលទោសរុស្ស៉ី សម្រាប់ការឈ្លានពាន និងប្តេជ្ញាចំពោះបូរណភាពទឹកដីរបស់ទីក្រុងកៀវ។ សេចក្តីព្រាងនោះ ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:55 PM, ចំនួនអ្នកអានៈ 43ដង
សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យ ដោយមិនលំអៀង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:51 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖សារនយោបាយខ្លី តែមានអត្តន័យយ៉ាងធំធេងនេះ ត្រូវបានសម្តេចបវរនាយករដ្ឋមន្រ្តី បង្ហោះនៅតាម Facebook ជាមួយរូបភាពអនុស្សាវរីយ៍ខ្លះៗ ពេលសម្តេចអញ្ជើញចុះពិនិត្យដើម្បីរៀបចំកសាង និងពង្រឹងប្រៀបការពារជាតិ នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៧ ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:46 PM, ចំនួនអ្នកអានៈ 39ដង
លោកត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:39 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:48 PM, ចំនួនអ្នកអានៈ 52ដង
ខេត្ដឧត្ដរមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:27 PM, ចំនួនអ្នកអានៈ 30ដង
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:15 PM, ចំនួនអ្នកអានៈ 45ដង
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:09 PM, ចំនួនអ្នកអានៈ 41ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មាសក្នុងទីផ្សារពិភពលោករក្សាបានតម្លៃថេរពោលគឺស្ថិតក្នុងតម្លៃជិតកម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ័យខ្លាចថានឹងអតិផរណាកើនឡើងខ្ពស់ និងមានសង្គ្រាមពាណិជ្ជកម្មពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 11:57 AM, ចំនួនអ្នកអានៈ 43ដង
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជាជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។
កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដ
 ព័ត៌មានលម្អិត
|
|
|