មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ក្លែងជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការ ត្រូវកម្លាំងនគរបាលបង្រ្កាបបាន២នាក់ នៅស្រុកប្រាសាទបាគង, តុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ |
|
ចុះថ្ងៃទី: 22-02-2025, 05:39 PM, ចំនួនអ្នកអានៈ 35ដង |
|
ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយនៅចំណុចទំនប់បឹងផ្ដៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ជនល្មើសទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ រឿម គង់ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
*ទី២៖ ឈ្មោះ ពុត កុសន អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
របាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ជនរងគ្រោះលោក រ៉េត រី អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AK-6633 ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ។ ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីអំពើលួច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះស្រាវជ្រាវរហូតដល់វេលាម៉ោង១រសៀល ថ្ងៃដដែល កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មើសទាំង២នាក់ និងនាំខ្លួនយកមកសួរនាំ។
ជនល្មើសទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមេន។ ពួកគេបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនលួចតែម្តង ហើយនៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួនមកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង។
វត្តុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមាន៖
*ទី១៖ ម៉ូតូចំនួន២គ្រឿង ដែលមួយគ្រឿងរបស់ជនរងគ្រោះ និងម៉ូតូម៉ាកសង់ សេរីឆ្នាំ២០១៥ ឡើងតែម២០១៦ ផ្លាកលេខសៀមរាប 1B-6853 ដែលពួកគេជិះសម្រាប់ធ្វើសកម្មភាព។
*ទី២៖ កូនសោចំនួន៣, ដង្កាប់ចំនួន៤, ម៉ាលេតចំនួន១, ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស)។
បច្ចុប្បន្នជនល្មើសទាំង២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន២ គឺ៖
*ទី១៖ ករណីអំពើលួច (លួចម៉ូតូ)
*ទី២៖ ករណីប្រើប្រាស់ឯកសារក្លែង។
លោកឧត្តមសេនីយ៍ទោស្នងការ សូមអំពាវនាវបងប្អូនក្នុងខេត្តសៀមរាបទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែលទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្គការដូចករណីខាងលើនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:19 PM, ចំនួនអ្នកអានៈ 28ដង
ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:17 PM, ចំនួនអ្នកអានៈ 37ដង
សេចក្តីណែនាំនោះ មានបំណងជំរុញការវិនិយោគបរទេស ខណៈដែលការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីការគំរាមកំហែងបង្កឡើងដោយចិន។ សេចក្តីណែនាំបានលេីកឡេីងថា ចិនកំពុងកេងប្រវ័ញ្ចដើមទុន និងភាពប៉ិនប្រសប់របស់យេីង ដើម្បីផ្តល់មូលនិធិដល់ការធ្វើទំនើបកម្មយោធា និងការស៊េីបការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:15 PM, ចំនួនអ្នកអានៈ 38ដង
តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ មានរបាយការណ៍ពីកងកម្លាំងការពារជាតិមកថា កងទ័ពជើងទឹកចិនណែនាំឱ្យធ្វេីសកម្មភាពបាញ់គ្រាប់ពិត នារសៀលថ្ងៃសៅរ៍។ បុគ្គលិកនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកនូវែលសេឡង់ Te Kaha កំពុងសង្កេតមើលការធ្វេីតេស្តបាញ់កាំភ្លើងធំរបស់នាវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:13 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 10:11 PM, ចំនួនអ្នកអានៈ 39ដង
ចំណាប់ខ្មាំង ៥នាក់នោះមានឈ្មោះ Tal Shoham និង Avera Mengistu ត្រូវបានដោះលែងនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា។ ចំណែក ៣នាក់ទៀតឈ្មោះ Eliya Cohen, Omer Shem Tov និង Omer Wenkert ត្រូវបានបញ្ជូនមកកាកបាទក្រហម ដើម្បីដឹកជញ្ជូនទៅកងកម្លាំងអ៉ីស្រាអែល។
ក្រុមហាម៉ាស់ បានបន្តការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា ជាថ្នូរន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 06:00 PM, ចំនួនអ្នកអានៈ 44ដង
ខ្លឹមសារក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អ៊ុយក្រែននិងអឺរ៉ុប សង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី នៅក្នុងឆ្នាំនេះ ហើយថ្កោលទោសរុស្ស៉ី សម្រាប់ការឈ្លានពាន និងប្តេជ្ញាចំពោះបូរណភាពទឹកដីរបស់ទីក្រុងកៀវ។ សេចក្តីព្រាងនោះ ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:55 PM, ចំនួនអ្នកអានៈ 42ដង
សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យ ដោយមិនលំអៀង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:51 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖សារនយោបាយខ្លី តែមានអត្តន័យយ៉ាងធំធេងនេះ ត្រូវបានសម្តេចបវរនាយករដ្ឋមន្រ្តី បង្ហោះនៅតាម Facebook ជាមួយរូបភាពអនុស្សាវរីយ៍ខ្លះៗ ពេលសម្តេចអញ្ជើញចុះពិនិត្យដើម្បីរៀបចំកសាង និងពង្រឹងប្រៀបការពារជាតិ នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៧ ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:46 PM, ចំនួនអ្នកអានៈ 38ដង
លោកត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 05:39 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:48 PM, ចំនួនអ្នកអានៈ 51ដង
ខេត្ដឧត្ដរមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:27 PM, ចំនួនអ្នកអានៈ 30ដង
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:15 PM, ចំនួនអ្នកអានៈ 45ដង
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 12:09 PM, ចំនួនអ្នកអានៈ 41ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មាសក្នុងទីផ្សារពិភពលោករក្សាបានតម្លៃថេរពោលគឺស្ថិតក្នុងតម្លៃជិតកម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ័យខ្លាចថានឹងអតិផរណាកើនឡើងខ្ពស់ និងមានសង្គ្រាមពាណិជ្ជកម្មពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-02-2025, 11:57 AM, ចំនួនអ្នកអានៈ 42ដង
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជាជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។
កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដ
 ព័ត៌មានលម្អិត
|
|
|