ជើងឯកថ្នាក់ជាតិ ប្រធានសហព័ន្ធកីឡារាំ ភ្ញាក់ផ្អើលចំពោះទេពកោសល្យអត្តពលិក គឺមានការកើនឡើងខ្ពស់គ្រប់វ័យ
ចុះថ្ងៃទី: 22-02-2025, 12:15 PM, ចំនួនអ្នកអានៈ 45ដង
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្នាំនេះមានកំណើនកីឡាករ-កីឡាការិនីចូលរួមច្រើន ពិសេសថ្នាលដែលជាសញ្ញាណដ៏ល្អនៃការអភិវឌ្ឍកីឡារាំនៅកម្ពុជា ។ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ១ថ្ងៃពេញ នៅសាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននូវសមត្ថភាព និងបច្ចេកទេ រួមជាមួយទេពកោសល្យសរបស់អត្តពលិកគ្រប់វ័យ គឺមានការកើនឡើងខ្ពស់ដែលបានចូលរួមព្រឹត្តិការណ៍នេះ ។ លោកស្រីបន្ដថា «កីឡាករ-កីឡាការិនីរបស់សហព័ន្ធ ដែលបានចូលរួមការប្រកួតនេះ ទាំងសមត្ថភាព បច្ចេកទេស និងទេពកោសល្យ គឺមានការកើនឡើងខ្ពស់ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មការ និងគ្រូបង្វឹក ក្នុងការរៀបចំការប្រកួតនេះ ពិសេសយើងឃើញថា កីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល មានកើនឡើងនូវចំណេះជំនាញ ប្លែកតែម្ដង ។ រីឯរូបរាង្គក៏ស្រស់ស្អាត ហើយបច្ចេកទេសរាំវិញ បានធ្វើឲ្យអ្នកទស្សនា អត់ស្មានថា កូនក្មួយទាំងអស់ មានសមត្ថភាពដ៏ម្លឹងទេ ព្រោះយើងមើលទៅដូចបរទេសអ៊ីចឹង» ។ បន្ថែមលើនេះ លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាជំរុញទឹកចិត្ត និងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងបញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក៏ដូចជាបង្កើននូវជំនាញតិចនិច បច្ចេកទេសរាំកាន់តែល្អប្រសើរ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក និងជើងឯកអាស៊ី ឆ្នាំ២០២៥ នៅប្រទេសវៀតណាម នាខែកក្កដាខាងមុខ ។ គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ១ថ្ងៃពេញ គេឃើញគ្រប់ក្លិបចូលរួមទាំងអស់ សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៨គ្រឿង (មាស៧ ប្រាក់៨ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស៥ ប្រាក់៣ និងសំរឹទ្ធ៥), ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៤គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១), ខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៣), និងខេត្តកំពង់ចាម ឈរលេខ៥ ឈ្នះមេដាយសរុប ៥គ្រឿង (ប្រាក់២ និងសំរឹទ្ធ៣) ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-02-2025, 10:19 PM, ចំនួនអ្នកអានៈ​ 28ដង
ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត​ ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារកន្លងទៅ​ ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។​ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី​ RIA បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 10:17 PM, ចំនួនអ្នកអានៈ​ 37ដង
សេចក្តីណែនាំនោះ​ មាន​បំណង​ជំរុញ​ការ​វិនិយោគ​បរទេស​ ខណៈដែលការពារ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ពី​ការ​គំរាមកំហែង​បង្កឡើង​ដោយ​ចិន។ សេចក្តីណែនាំបានលេីកឡេីងថា ចិនកំពុងកេងប្រវ័ញ្ចដើមទុន និងភាពប៉ិនប្រសប់របស់យេីង​ ដើម្បីផ្តល់មូលនិធិដល់ការធ្វើទំនើបកម្មយោធា និងការស៊េីបការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 10:15 PM, ចំនួនអ្នកអានៈ​ 36ដង
តាម​ការ​បញ្ជាក់​ពីអ្នក​នាំ​ពាក្យ​របស់រដ្ឋ​មន្ត្រី​ការពារ​ជាតិនូវែលសេឡង់​ មា​នរបាយការណ៍ពីកងកម្លាំងការពារជាតិមកថា កងទ័ពជើងទឹកចិនណែនាំឱ្យធ្វេីសកម្មភាពបាញ់គ្រាប់ពិត នារសៀលថ្ងៃសៅរ៍។ បុគ្គលិកនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកនូវែលសេឡង់ Te Kaha កំពុងសង្កេតមើលការធ្វេីតេស្តបាញ់កាំភ្លើងធំរបស់នាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 10:13 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 10:11 PM, ចំនួនអ្នកអានៈ​ 38ដង
ចំណាប់ខ្មាំង ៥នាក់នោះមានឈ្មោះ​ Tal Shoham និង​ Avera Mengistu ត្រូវបានដោះលែងនៅតំបន់​ Rafah ភាគខាងត្បូងហ្កាហ្សា។ ចំណែក​ ៣នាក់ទៀតឈ្មោះ Eliya Cohen,​ Omer Shem Tov និង Omer Wenkert ត្រូវបានបញ្ជូនមកកាកបាទក្រហម​ ដើម្បីដឹកជញ្ជូនទៅកងកម្លាំងអ៉ីស្រាអែល​។ ក្រុមហាម៉ាស់​ បានបន្តការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល​ចេញពីតំបន់ហ្កាហ្សា​​ ជាថ្នូរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 06:00 PM, ចំនួនអ្នកអានៈ​ 43ដង
ខ្លឹមសារក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អ៊ុយក្រែននិងអឺរ៉ុប សង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី នៅក្នុងឆ្នាំនេះ ហើយថ្កោលទោសរុស្ស៉ី សម្រាប់ការឈ្លានពាន និងប្តេជ្ញាចំពោះបូរណភាពទឹកដី​របស់ទីក្រុងកៀវ។ សេចក្តីព្រាងនោះ ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 05:55 PM, ចំនួនអ្នកអានៈ​ 42ដង
សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យ ដោយមិនលំអៀង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 05:51 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖សារនយោបាយខ្លី តែមានអត្តន័យយ៉ាងធំធេងនេះ ត្រូវបានសម្តេចបវរនាយករដ្ឋមន្រ្តី បង្ហោះនៅតាម Facebook ជាមួយរូបភាពអនុស្សាវរីយ៍ខ្លះៗ ពេលសម្តេចអញ្ជើញចុះពិនិត្យដើម្បីរៀបចំកសាង និងពង្រឹងប្រៀបការពារជាតិ នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៧ ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 05:46 PM, ចំនួនអ្នកអានៈ​ 38ដង
លោកត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 05:39 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 12:48 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្ដឧត្ដរមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 12:27 PM, ចំនួនអ្នកអានៈ​ 30ដង
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់​សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 12:15 PM, ចំនួនអ្នកអានៈ​ 45ដង
ការប្រកួតប្រចាំឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧១នាក់ មកពី ៥ក្លិប រួមមានក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ(កងទ័ពជើងទឹក), ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងក្លិបវេសឡាញន៍បាត់ដំបង ដែលប្រកួតរាំអន្ដរជាតិ Latin Dance (Ball Room) និង Standard Dance សរុបចំនួន ១៥វិញ្ញាសា ។ បើធៀបកាលពីឆ្នាំមុន ឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 12:09 PM, ចំនួនអ្នកអានៈ​ 41ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មាសក្នុងទីផ្សារពិភពលោករក្សាបានតម្លៃថេរពោលគឺស្ថិតក្នុងតម្លៃជិតកម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ័យខ្លាចថានឹងអតិផរណាកើនឡើងខ្ពស់ និងមានសង្គ្រាមពាណិជ្ជកម្មពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-02-2025, 11:57 AM, ចំនួនអ្នកអានៈ​ 42ដង
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជា​ជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1182 នាក់
ម្សិលមិញ : 5846 នាក់
សរុបទាំងអស់ : 7980092 នាក់