កម្ពុជា-ចិន ឆ្ពោះទៅកាន់យុគសម័យថ្មីនៃមិត្តភាពដែកថែប តាមរយៈការពង្រឹង​ទំនុកចិត្តវិនិយោគ និងការដាក់ចេញយន្តការដោះស្រាយបញ្ហាប្រឈម​ឱ្យកាន់​តែមានប្រសិទ្ធភាព
ចុះថ្ងៃទី: 01-02-2026, 11:37 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភា​ពាណិជ្ជ​កម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហ​គមន៍​ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរ​ខួប​អនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាង​មហោ​ឡា​រិក ដែលចាប់ផ្តើមឡើងដោយការថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់ លោក Lin Shiqiang ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា ព្រមទាំងការអញ្ជើញឡើង​អានសារ​លិខិតអបអរសាទរពី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដោយ លោកជំទាវ Zhong Jie ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិន។ នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាត​ប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្ម​ចិន​នៅកម្ពុជា។ តាមរយៈសុន្ទរកថាក្នុងកម្មវិធីនោះ លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី មុននឹងឈានដល់ខ្លឹមសារ​សុន្ទរក​ថា​គន្លឹះដ៏មានសារៈសំខាន់របស់លោកឧបនាយករដ្ឋមន្ត្រី ដែលបានសង្កត់ធ្ងន់លើការ​បន្ត​រុញច្រានមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ និងការកសាងសហគមន៍វាសនារួមតាម​រយៈ​ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង «មិត្តភាពដែក​ថែប» ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិន​ត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់​ដោយ​ស្មោះត្រង់រវាងប្រជាជន និងប្រជាជន ក្នុងស្មារតីកសាង «សហគមន៍វាស​នារួម​កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាននាំមកនូវការ​បង្កើត​ការ​ងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពា​ណិជ្ជ​កម្ម​ចិនត្រូវបានប្រសិទ្ធនាមថាជា «ស្ពានតភ្ជាប់ដ៏មានឥទ្ធិពល» ដែលបានជំរុញឱ្យ​សហ​គ្រាសនៃប្រទេសទាំងពីរដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ ក្រឡេកមកមើលលើទិដ្ឋភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (BRI) ដែល​ជា​កម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី «ប្រទេសដែលមានសក្តានុពល» ទៅជា «ប្រទេស​ដែល​មាន​ការរីកចម្រើនពិតប្រាកដ»។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជា​សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០គីឡូម៉ែត្រ ស្ពាន​យុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់​បន្ថយ​ថ្លៃដើម​ឡូ​ជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជា​សក្ខី​ភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឈានទៅរកទិសដៅអនាគត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ​យ៉ាងទទូច​ឱ្យ​មាន​ការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បីរុញច្រានកម្ពុជាឱ្យកាន់តែមានភាព​ធន់​ក្នុង​យុគសម័យឌីជីថល។ ក្នុងនោះរួមមាន ការជំរុញផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការ​កែច្នៃកសិផលឱ្យមានម៉ាកយីហោល្បីៗលើទីផ្សារអន្តរជាតិ ការវិនិយោគលើថាម​ពល​បៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជា​មិន​ត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺផ្ដោតលើ «គុណភាព និងចីរភាព» ដែលអាចជួយឱ្យកម្ពុជាក្លាយជាថ្នាំងឡូជីស្ទីកដ៏សំខាន់នៅក្នុងច្រករបៀងមេគង្គ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ដើម្បីគាំទ្រដល់មហិច្ឆតានៃការកសាង​អនា​គត​រួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការដោះ​ស្រាយ​រាល់​បញ្ហារាំងស្ទះតាមរយៈយន្តការថ្មីៗ។ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសពីការ​ដាក់​ឱ្យដំណើរការ «វេទិកាសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន (PPSD)» ដែលនឹង​ចាប់​ផ្តើមកិច្ចសន្ទនាលើកទី១ នៅខែកុម្ភៈខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់ ៦ខែម្តង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកវិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលឌីជីថល ការលើកកម្ពស់​តម្លា​ភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីធានាថាអ្នកវិនិយោគ​នឹង​ទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និងអាចប៉ាន់ប្រមាណបាន។ ជាការ​ឆ្លុះ​ប​ញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រ និងដោះស្រាយបញ្ហា​ប្រឈម​ជូន​វិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការយក​ចិត្តទុកដាក់ខ្ពស់​បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការសម្រេចដំឡើងនិងតែងតាំងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានទី៣ ក.អ.ក. បន្ថែមលើមុខ​តំណែងបច្ចុប្បន្ន។ ការតែងតាំងនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការបង្កើនប្រសិទ្ធភាព​នៃការសម្រប​សម្រួល និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះរាល់បញ្ហាលំបាក​នានារបស់​អ្នក​វិនិ​យោគ ជាពិសេសក្នុងវិស័យថាមពល និងរ៉ែ ដែលជាឆ្អឹងខ្នងនៃវិស័យឧស្សាហកម្ម និង​ផលិតកម្ម។ ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារដ៏មានឥទ្ធិពលតាម​រយៈសុភាសិត​បែបទស្សនវិជ្ជាពីរឃ្លា រួមមាន «សសរមួយដើមមិនអាចទ្រផ្ទះបាន» និង «បើចង់​ទៅ​ឱ្យ​ឆ្ងាយ ត្រូវទៅជាមួយគ្នា» ដើម្បីរំលឹកថា ភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត គឺអា​ស្រ័យ​លើការរួបរួមកម្លាំងគ្នារវាងរដ្ឋ និងឯកជន ក្នុងនាមជាសមាជិកនៃសហគមន៍​វាសនា​រួមតែមួយ។ ក្នុងនាមជាដៃគូដែល «ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ» កម្ពុជានៅតែបន្តស្វាគមន៍​សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បី​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅ​វិញ​ទៅមកក្នុងយុគ​សម័យថ្មីនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ​ 0ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:37 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភា​ពាណិជ្ជ​កម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហ​គមន៍​ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរ​ខួប​អនុស្សាវរីយ៍លើកទី៣០ នៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:32 AM, ចំនួនអ្នកអានៈ​ 19ដង
ទីភ្នាក់ងារម៉ាឡេស៊ីខាងលើដដែលមិនបានបង្ហើបឱ្យដឹងថាតើប្រេងឆៅខាងលើមានប្រភពដើមមកពីណានោះទេ។ ដែនសមុទ្រម៉ាឡេស៊ីត្រូវបានរាយការណ៍ជាប្រចាំពីសកម្មភាពផ្ទេរប្រេងខុសច្បាប់ ពីកប៉ាល់មួយទៅកប៉ាល់មួយដើម្បីលាក់បាំងពីប្រភពដើមរបស់ប្រេង។ អាជ្ញាធរម៉ាឡេស៊ីកាលពីខែកក្កដា ឆ្នាំមុនបានប្រកាសពីការរឹតបន្តឹងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:30 AM, ចំនួនអ្នកអានៈ​ 33ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:11 AM, ចំនួនអ្នកអានៈ​ 33ដង
សូមបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ពានរង្វាន់ បែងចែកជា៩ ប្រភេទ។នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:05 AM, ចំនួនអ្នកអានៈ​ 35ដង
លោក Starmer កត់សម្គាល់ថា ជប៉ុន និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេនៅក្នុងអន្តរប៉ាស៊ីហ្វិក ដែលរួមមានសមាជិក G7 របស់ប្រទេសកាណាដា ក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្ម និងការពារជាតិអន្តរជាតិផ្សេងទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា អង់គ្លេស និងជប៉ុនព្រមព្រៀងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ​ 44ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា​ នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ​ 46ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 73ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។ នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5465 នាក់
ម្សិលមិញ : 9329 នាក់
សរុបទាំងអស់ : 11068532 នាក់