រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ, ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិ OG និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្ដរជាតិទាំងអស់ឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ភាគីថៃនៅពុំទាន់បានឆ្លើយតបជាផ្លូវការអំពី កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងពុំទាន់បានឆ្លើយតបជាផ្លូវការទៅនឹងកំណត់ទូតរបស់ភាគីកម្ពុជាចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្តីពីសំណើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្ដែង ដើម្បីបន្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងចន្លោះបង្គោលព្រំដែនលេខ 52-59 ព្រមទាំងការចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដោយអនុលោមតាមកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញការអនុវត្តការងារលើដីជាក់ស្ដែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយក គណៈកម្មការ JBC ភាគីកម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចខាងក្រោម៖ ១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោលព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ២- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។ ៣- គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡាយដែលនាំឱ្យមានការផ្លាស់ប្ដូរបរិស្ថានតំបន់ព្រំដែន ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និងកថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។ ៤- គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលនាពេលកន្លងមក ភាគីថៃបានលើកឡើងដោយពុំត្រឹមត្រូវថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនពុំអាចអនុវត្តបានទេ ដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្ដោយព្រំដែនតាមរយៈយន្តការក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារដោះមីនដែលបម្រើឱ្យគោលដៅវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបានអនុវត្តដោយក្រុមការងារដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា៣ នៃ MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ៕ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ​ 0ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:37 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភា​ពាណិជ្ជ​កម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហ​គមន៍​ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរ​ខួប​អនុស្សាវរីយ៍លើកទី៣០ នៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:32 AM, ចំនួនអ្នកអានៈ​ 19ដង
ទីភ្នាក់ងារម៉ាឡេស៊ីខាងលើដដែលមិនបានបង្ហើបឱ្យដឹងថាតើប្រេងឆៅខាងលើមានប្រភពដើមមកពីណានោះទេ។ ដែនសមុទ្រម៉ាឡេស៊ីត្រូវបានរាយការណ៍ជាប្រចាំពីសកម្មភាពផ្ទេរប្រេងខុសច្បាប់ ពីកប៉ាល់មួយទៅកប៉ាល់មួយដើម្បីលាក់បាំងពីប្រភពដើមរបស់ប្រេង។ អាជ្ញាធរម៉ាឡេស៊ីកាលពីខែកក្កដា ឆ្នាំមុនបានប្រកាសពីការរឹតបន្តឹងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:30 AM, ចំនួនអ្នកអានៈ​ 33ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:11 AM, ចំនួនអ្នកអានៈ​ 33ដង
សូមបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ពានរង្វាន់ បែងចែកជា៩ ប្រភេទ។នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:05 AM, ចំនួនអ្នកអានៈ​ 35ដង
លោក Starmer កត់សម្គាល់ថា ជប៉ុន និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេនៅក្នុងអន្តរប៉ាស៊ីហ្វិក ដែលរួមមានសមាជិក G7 របស់ប្រទេសកាណាដា ក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្ម និងការពារជាតិអន្តរជាតិផ្សេងទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា អង់គ្លេស និងជប៉ុនព្រមព្រៀងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ​ 44ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា​ នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ​ 46ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 73ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។ នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5463 នាក់
ម្សិលមិញ : 9329 នាក់
សរុបទាំងអស់ : 11068530 នាក់