| មន្ដ្រីជាន់ខ្ពស់៖ អំពាវនាវដល់សិស្សានុសិស្សប្រឡងចូលរៀនពេទ្យគ្រប់រូប សូមពឹងលើសម្ថភាព, គ្មានកិច្ចអន្ដរាគមន៍ណាមួយកើតមាននោះឡើយ អ្នកចេះគឺជាប់ និងជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ដ |
|
| ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ 71ដង |
|
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺជាប់ដោយសមត្ថភាព ជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ ដែលស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះកិច្ចការដំណើរការនេះ គឺមានការទទួលខុសត្រូវខ្ពស់ដោយមានការចូលរួមពីអ្នកសង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ហើយកិច្ចដំណើរការប្រឡងនេះ គឺធ្វើយ៉ាងណាអ្នកមានសមត្ថភាពពិតប្រាកដបានជាប់ នឹងបានចូលរៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ និងឯកជន»។
លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទូទាំងប្រទេស ទាំងអ្នកចូលរូមប្រឡងចូលរៀនពេទ្យនៅពេលនេះ ក៏ដូចជាអ្នកប្រឡងជំនាន់ក្រោយៗទៀតថា គឺមានតែសមត្ថភាព និងចំណេះវិជ្ជាផ្ទាល់ខ្លួនតែមួយគត់ដែលអាចធានាឱ្យទទួលបានជោគជ័យ ក្នុងដំណើរជីវិតរបស់គាត់ សូមកុំឱ្យគាត់មានការពឹងទៅមាតាបិតា ដើម្បីចាំនូវកិច្ចអន្ដរាគមន៍ ឬប្រ៊ីយ៉ុងចម្លងពេលប្រឡង សូមកុំឱ្យមានទស្សនបែបនេះ គឺពេលប្រឡងអត់មានទេ ទាំងឯកសារចម្លង ឬកិច្ចអន្ដរាគមន៍ណាមួយនោះដល់បេក្ខជនពេលប្រឡង គឺមិនមានជាដាច់ខាត។
ការថ្លែងយ៉ាងដូច្នេះរបស់លោក សុក ផេង ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦
នាសម័យប្រឡង ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានបេក្ខជនជាង ៥ពាន់ចូលរួមប្រឡង។
លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងបន្ដថា បេក្ខជនប្រឡងនៅពេលនេះ គឺមាន ៥,៧៥៥នាក់ ចែកចេញជា១៤៥បន្ទប់ អ្នកដែលជាប់នឹងត្រូវទៅរៀនទៅតាមគ្រឹះស្ថានសិក្សានៃវិស័យសុខាភិបាល ទាំងរដ្ឋ និងឯកជន។
លោកបានគូសបញ្ជាក់ទៀតថា «ដូច្នេះរាល់ការប្រឡងគឺយើងរើសអ្នកមានសមត្ថភាពពិតប្រាកដ និងត្រូវការឱ្យបេក្ខជនមានតម្លៃសីលធម៌ខ្ពស់ គោរពនូវបទបញ្ជាផ្ទៃក្នុងនៃការឡង ហើយនៅពេលរៀនពេទ្យចប់ គឺត្រូវឆ្លងកាត់ការប្រឡងចេញម្ដងទៀត ដូចពេលប្រឡងចូលរៀនផងដែរ គឺធានានូវតម្លាភាព និងយុត្ដិធម៌ បើអ្នកមិនចេះ គឺត្រូវប្រឡងធ្លាក់ ហើយចាំប្រឡងម្ដងទៀត ទាល់តែប្រឡងជាប់ទើបអាចប្រកបវិជ្ជាជីវៈពេទ្យបាន»។
សូមជម្រាបថាគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។
យោងសេចក្តីជូនដំណឹងលេខ ២២០/២៥ គបជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់កម្រិតបរិញ្ញាបត្ររងមានបេក្ខជនចំនួន ៥,៨០២នាក់ បានដាក់ពាក្យចូលរួមប្រឡងតាមប្រព័ន្ធអនឡាញ។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ៥,៧៥៥នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន ដោយបែងចែកជា១៤៥បន្ទប់។
ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖
* ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៤ និង៣០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា
* ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៦ និង៣០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦៖
*ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១ ១៩០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
មុនដំណើរការប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំការប្រជុំចំនួន២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីណែនាំតួនាទីភារកិច្ចដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការនានាឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ 0ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ 31ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:37 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហគមន៍ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:32 AM, ចំនួនអ្នកអានៈ 19ដង
ទីភ្នាក់ងារម៉ាឡេស៊ីខាងលើដដែលមិនបានបង្ហើបឱ្យដឹងថាតើប្រេងឆៅខាងលើមានប្រភពដើមមកពីណានោះទេ។ ដែនសមុទ្រម៉ាឡេស៊ីត្រូវបានរាយការណ៍ជាប្រចាំពីសកម្មភាពផ្ទេរប្រេងខុសច្បាប់ ពីកប៉ាល់មួយទៅកប៉ាល់មួយដើម្បីលាក់បាំងពីប្រភពដើមរបស់ប្រេង។ អាជ្ញាធរម៉ាឡេស៊ីកាលពីខែកក្កដា ឆ្នាំមុនបានប្រកាសពីការរឹតបន្តឹងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:30 AM, ចំនួនអ្នកអានៈ 33ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:11 AM, ចំនួនអ្នកអានៈ 33ដង
សូមបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ពានរង្វាន់ បែងចែកជា៩ ប្រភេទ។នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:05 AM, ចំនួនអ្នកអានៈ 35ដង
លោក Starmer កត់សម្គាល់ថា ជប៉ុន និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេនៅក្នុងអន្តរប៉ាស៊ីហ្វិក ដែលរួមមានសមាជិក G7 របស់ប្រទេសកាណាដា ក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្ម និងការពារជាតិអន្តរជាតិផ្សេងទៀត។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា អង់គ្លេស និងជប៉ុនព្រមព្រៀងគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ 76ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។
ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ 44ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ 46ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។
កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ 73ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។
នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
|
|
|