លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន |
|
ចុះថ្ងៃទី: 13-09-2024, 04:35 AM, ចំនួនអ្នកអានៈ 201ដង |
|
ខេត្តប៉ៃលិន៖ជាកិច្ចចាប់ផ្តើម លោកស្រី បាន ស្រី មុំ ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។
ពិធីនេះក៏មានការចូលរួមពីលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង ស្រុក សមាជិកា សមាជិកាមន្រ្តីគណបក្ស សរុប១៩២នាក់។
ជាមួយគ្នានោះ លោកស្រី បាន ស្រីមុំ បានធ្វើរបាយការណ៍សង្ខបស្តីពីរចនាសម្ព័ន្ធ និងលទ្ធផលការងារកន្លងមករបស់គណៈចលនាមហាជនខេត្តប៉ៃលិន ដោយរំលេចពីការពង្រឹងរចនាសម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដាក់លើក្បាលម៉ាសុីន។ លោកស្រី ក៏បានគូសបញ្ជាក់អំពីភាពឈ្នះរបស់គណបក្សប្រជាជនខេត្តប៉ៃលិន ក្នុងការទទួលបានលទ្ធផលជោគជ័យ នៃការបោះឆ្នោតកន្លងទៅ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគណៈចលនាមហាជនខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវភាពឈ្នះជូនគណបក្សប្រជាជនជាបន្តបន្ទាប់។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។
លោកបានបន្ថែមថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។
ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូល ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងជំរុញការអនុវត្តវិធានការគឹន្លះទាំង៥ ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-01-2025, 07:43 PM, ចំនួនអ្នកអានៈ 22ដង
អាជ្ញាធរបានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានហ៊ុមព័ទ្ធដោយរបងបណ្តោះអាសន្ន ប្រវែង ៣០ ម៉ាយ (៤៨ គីឡូម៉ែត្រ) មន្ត្រីអនុវត្តច្បាប់ចំនួន ២៥.០០០នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខយ៉ាងហ្មត់ចត់ សម្រាប់អ្នកទស្សនារាប់សែននាក់។
ពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 07:40 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 06:41 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:46 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:43 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:34 PM, ចំនួនអ្នកអានៈ 18ដង
នៅក្នុងខែនេះ ហ្វីលីពីនបានតវ៉ាប្រឆាំងនឹង ការចូលមករបស់កប៉ាល់ចិនមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ រួមទាំងវត្តមានកប៉ាល់ប្រវែង ១៦៥ម៉ែត្រ ដែលគេប្រទះឃើញនៅចម្ងាយជាង ១៤០គីឡូម៉ែត្រ ពីខេត្ត Zambales ភាគខាងលិច។ សកម្មភាពថ្មីនេះ បានបង្កើនភាពតានតឹងដែលមានស្រាប់ រវាងហ្វីលីពីន និងចិនក្នុងរយៈពេល ២ឆ្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:27 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:24 PM, ចំនួនអ្នកអានៈ 14ដង
ឆ្នេរសមុទ្រទីក្រុងស៉ីដនី ដែលល្បីល្បាញដោយសារខ្សាច់ពណ៌មាស និងទឹកស្អាត បានទាក់ទាញអ្នកទេសចរ មកពីជុំវិញពិភពលោក។ អ្នកទៅលេងឆ្នេរត្រូវបានណែនាំ ឱ្យជៀសវាងឆ្នេរ Manly, Dee Why, Long Reef, Queenscliff, Freshwater, North and South Curl Curl, North Steyne និង North Narrabeen រហូតដល់ មានការជូនដំណឹងបន្ថែម ហើយនៅឱ្យឆ្ងាយពីកម្ទេចកម្ទីនោះ។ ក្រុមប្រឹក្សាតំបន់ឆ្នេរភាគខាងជ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:21 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:19 PM, ចំនួនអ្នកអានៈ 20ដង
ខេត្តកំពង់ចាម៖សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៣ ខែមករាម្សិលមិញ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវរ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:12 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប ណេត លើកឡើងយ៉ាងដូច្នេះថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឲ្យ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:07 PM, ចំនួនអ្នកអានៈ 15ដង
យោងតាមរបាយការណ៍ចុះផ្សាយពី Bloomberg បាននិយាយថា មន្ត្រីទីក្រុងប៉េកាំងចង់ឱ្យ TikTok នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ByteDance។ របាយការណ៍នេះបាននិយាយទៀតថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញថាអនាគតរប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:05 PM, ចំនួនអ្នកអានៈ 18ដង
សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីលោក Aoun ផ្ទាល់ ទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ក្រោយតំណែងនេះ នៅទំនេរអស់រយៈពេលប្រមាណ២ឆ្នាំ។ លោក Aoun បានពិគ្រោះយោបល់ជាមុន ជាមួយក្រុមសមាជិកសភាលីបង់ មុនប្រកាសពីការសម្រេចចិត្តតែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្រ្តី ហើយសមាជិកសភាភាគច្រើន បានបង្ហាញការគាំទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:00 PM, ចំនួនអ្នកអានៈ 21ដង
កិច្ចប្រជុំខាងលើនឹងកើតមានឡើង ក្នុងបរិបទដ៏សំខាន់មួយ ដោយចក្រភពអង់គ្លេស និង EU ដែលសុទ្ធតែជាអ្នកគាំទ្រចម្បងរបស់អ៊ុយក្រែន កំពុងរង់ចាំមើលដោយក្តីព្រួយបារម្ភ ចំពោះការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា នឹងបិទបញ្ចប់យ៉ាងឆាប់រហ័ស នូវសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ក្រោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 04:57 PM, ចំនួនអ្នកអានៈ 15ដង
ដំណើរទស្សនកិច្ចខាងលើកើតមានឡើង រយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានមកបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ដែលនាពេលនោះ អតីតប្រធានាធិបតីវៀតណាម និងឥឡូវជាអគ្គលេខាធិការបក្សកុម្មុនិសវៀតណាម គឺលោក To Lam បានបង្ហាញពីបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយទ
ព័ត៌មានលម្អិត
|
|
|