| កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ «បណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២» |
|
| ចុះថ្ងៃទី: 14-01-2025, 05:12 PM, ចំនួនអ្នកអានៈ 163ដង |
|
រាជធានីភ្នំពេញ៖លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប ណេត លើកឡើងយ៉ាងដូច្នេះថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ បណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់ អាស៊ីអាគ្នេយ៍លើកទី២ ដ៏មានសារសំខាន់នេះ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយអង្គការ UN-ESCAP និងអង្គការ Vital Strategies រៀបចំកិច្ចប្រជុំ «បណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅប្រទេសកម្ពុជា»។
កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និង លោក Joseph Scheuer, UN Resident Coordinator នៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូដែលមកពីបណ្ដាប្រទេសនៅតំបន់អាសុីអាគ្នេយ៍ និងប្រទេស Papua New Guinea តំណាងក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមសុីវិល។
លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត បានបញ្ជាក់ថា ប្រទេសកម្ពុជា បានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម-ជារួមគឺក្របខ័ណ្ឌនៃកំណែទម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង ក្នុងនោះរួមមាន៖
*ទី១៖ ការបង្កើតឡើងនូវអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅ ឆ្នាំ២០១៤ ដែលប្រមូលផ្តុំការងារជំនាញពាក់ព័ន្ធគ្នា ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ
*ទី២៖ ការដាក់ឲ្យ អនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (ឆ្នាំ២០១៧-២០២៦) របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឲ្យបាននូវគោលដៅ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និង បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ
*ទី៣៖ ការប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ប្រទេសកម្ពុជាបានចំណាយពេលជាង ៥ឆ្នាំ (ដោយទទួលបានការចូលរួមគាំទ្របច្ចេកទេសពីអង្គការ Vital Strategies និងអង្គការ GHAI) ដើម្បីរៀបចំតាក់តែងច្បាប់នេះរហូតទទួលបានជោគជ័យ ទោះបីជាក្នុងបរិបទនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃជា សេនាធិការ បាននិងកំពុងរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តិនៅក្រោមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មចំនួនជាង២០ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ អគ្គនាយកអត្តសញ្ញាណកម្ម បានកោតសរសើរដ៏ស្មោះចំពោះអង្គការ UN-ESCAP, Vital Strategies, GHAI, World Bank, UNFPA, UNHCR, និងអង្គការ CDCF ដែលបានសហការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំដ៏មានសារសំខាន់នេះដែលជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការត្រួសត្រាយ ផ្លូវរួមគ្នាក្នុងតំបន់លើការកែលម្អ និងពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន រួមមាន៖
*ទី១៖ កំណត់នូវអាទិភាពនានាដែលជាកង្វល់របស់មន្ត្រីអត្រានុកូលដ្ឋាន
*ទី២៖ ចែករំលែកនូវបទពិសោធការ អនុវត្តការងារ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យប្រទេសក្នុងតំបន់អាចចាកចេញពីការចុះបញ្ជីដោយដៃ ឈានទៅការចុះបញ្ជីតាមប្រព័ន្ធឌីជីថលវិញ
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារអត្រា- នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដើម្បីពង្រីកសក្តានុពលជារួមនៅតំបន់អាស៊ីអាគ្នេយ៍។
ឆ្លៀតក្នុងឱកាសនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាលេខាធិការដ្ឋាននៃ គ.ជ.ដ.អ. បានជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី នឹងចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែក នូវបទពិសោធក្នុងការអនុវត្តការងារក្នុងប្រទេសរៀងៗខ្លួន ដើម្បីឱ្យកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ ទទួលនូវលទ្ធផលល្អ ដូចបានគ្រោងទុក៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-11-2025, 11:37 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ តាមរយៈព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:56 PM, ចំនួនអ្នកអានៈ 36ដង
ក្រុងកោះរ៉ុង៖ ការជំរុញឱ្យពន្លឿនសេវា Internet បានធ្វើឡើងបន្ទាប់ពីលោកបានមើលឃើញជាក់ស្តែងថា ភ្ញៀវទេសចរដែលមកសម្រាកលេងកម្សាន្តនៅលើកោះកុងរ៉ុង គឺពួកគាត់បានប្រើប្រាស់កុំព្យូទ័រស្ទើរគ្រប់គ្នា ដើម្បីបំពេញការងារ នៅក្នុងឱកាសមកលេងកម្សាន្តទីក្រុងកោះរ៉ុងរបស់កម្ពុជា។ ដូច្នេះការបន្ថែមទៀតល្បឿងសេវា Internet ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:52 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:47 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើជូនពរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)។
តាមរយៈសារលិខិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:44 PM, ចំនួនអ្នកអានៈ 30ដង
លោក Lavrov វ័យ៧៥ឆ្នាំ ដែលជាអ្នកការទូតជើងចាស់តាំងពីសម័យសូវៀត បានអវត្តមានក្នុងកិច្ចប្រជុំធំមួយនៅវិមានក្រឹមឡាំងក្នុងសប្តាហ៍នេះ ដែលជាធម្មតាគឺរូបលោកនឹងត្រូវចូលរួម ហើយម៉្យាងវិញទៀត លោក ពូទីន បែរជាបានជ្រើសរើសអ្នកផ្សេងឱ្យទៅចូលរួមកិច្ចប្រជុំ G20 នៅអាហ្រ្វិកខាងត្បូង ក្នុងខែនេះ ខណៈវាជាតួនាទី ដែលលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 06:05 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានថ្លែងថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:30 PM, ចំនួនអ្នកអានៈ 36ដង
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយថា «អំឡុងកិច្ចពិភាក្សា ភាគីប៉ាគីស្ថាន បានព្យាយាមបង្វែរការទទួលខុសត្រូវទាំងអស់សម្រាប់សន្តិសុខរបស់ខ្លួន មកលើរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហើយក្នុងពេលទន្ទឹមគ្នា មិនបានបង្ហាញឆន្ទៈរ៉ាប់រងការទទួលខុសត្រូវ សម្រាប់សន្តិសុខរបស់អាហ្វហ្កានីស្ថាន ឬសន្តិសុខរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 05:21 PM, ចំនួនអ្នកអានៈ 29ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social ថា «វាគឺជារឿងដ៏អាម៉ាស់បំផុត ដែលកិច្ចប្រជុំ G20 នឹងរៀបចំឡើងនៅអាហ្រ្វិកខាងត្បូង»។ រដ្ឋបាលលោក ត្រាំ បានចោទប្រកាន់ថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង រើសអើងជនជាតិស្បែកសដែលរស់នៅទីនោះ ដោយសម្អាងលើសេចក្តីរាយការណ៍អំពីករណីរឹបអូសដីធ្លី និងអំពើហិង្សា។ យ៉ាងណាមិញ រដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:32 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពាក់ព័ន្ធនឹងការទទួលថវិកា ដើម្បីបិទព័ត៌មាន ហើយការផ្សាយព័ត៌មានក្លែងក្លាយ ពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:27 PM, ចំនួនអ្នកអានៈ 31ដង
ម៉ូដែល iPhone Air បច្ចុប្បន្នត្រូវបានអ្នកប្រើប្រាស់ជាច្រើនរិះគន់យ៉ាងខ្លាំងចំពោះការមានតែកាមេរ៉ាតែមួយគត់នៅផ្នែកខាងក្រោយ។ ក្រុមហ៊ុន Aspanspanle បានការពារការសម្រេចចិត្តនេះដោយជឿជាក់ថា កាមេរ៉ាតែមួយនេះគឺស្មើនឹង «កាមេរ៉ាច្រើនក្នុងមួយ» ដោយសារវាអាចផ្តល់មុខងារ 2x telespanhoto mode (ការពង្រីក ២ដង) តាមរយៈការកាត់រូបភាព (crospan)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:23 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ARDB បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:18 PM, ចំនួនអ្នកអានៈ 31ដង
ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:15 PM, ចំនួនអ្នកអានៈ 35ដង
ប្រទេសអូស្ត្រាលី៖ ជាលទ្ធផលនៃការបោះឆ្នោត លោក ភួង រ័ត្ននា បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលីអាណត្តិទី១ លើកទី១។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:07 PM, ចំនួនអ្នកអានៈ 30ដង
យោងតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់ FIFA បានឱ្យដឹងថា ពិធីចាប់ឆ្នោតនេះដែរនឹងធ្វើឡើងនៅទីស្នាក់កណ្តាលរបស់សហព័ន្ធផ្ទាល់តែម្តង ដែលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។
សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានបង្ហាញពីកាលបរិច្ឆេទ ត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីរៀបច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-11-2025, 12:04 PM, ចំនួនអ្នកអានៈ 32ដង
សេចក្តីសម្រេចនេះដែរ នឹងត្រូវបានស្នើឡើង ចំពោះគោលការណ៍គាំទ្រដោយក្លឹបសមាជិកមួយចំនួន បានលើកឡើងអំពីការរំលោភបំពានបទប្បញ្ញត្តិឯករាជ្យរបស់សមាគមបាល់ទាត់អ៊ីស្រាអែល (Israel Football Association) រួមទាំងការរៀបចំក្លឹបនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយគ្មានការយល់ព្រមពីសមាគមបាល់ទាត់ប៉ាឡេស្ទីន (Palestinian Football Association)។
ស
 ព័ត៌មានលម្អិត
|
|
|