សម្តេចតេជោ ហ៊ុន សែន៖ មុនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញមានភាពចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ពេលនាយករដ្ឋមន្ត្រីមានបញ្ហា |
|
ចុះថ្ងៃទី: 14-01-2025, 05:27 PM, ចំនួនអ្នកអានៈ 83ដង |
|
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា មុនការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាគឺមានចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ជាពិសេសពេលដែលនាយករដ្ឋមន្ត្រីមានបញ្ហា ដូចជាការលាលែងពីដំណែង ឬនាយករដ្ឋមន្រ្តីទទួលមរណភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មុននេះ ចន្លោះប្រហោងធំណាស់ក្នុងរដ្ឋធម្មនុញ្ញរបស់យើង។ ចន្លោះប្រហោងត្រង់ណា? បើសិនជានាយករដ្ឋមន្រ្តីស្លាប់ ឬនាយករដ្ឋមន្រ្តីលាលែងចេញពីដំណែង មានន័យថា គណៈរដ្ឋមន្រ្តីទាំងមូលគឺរលាយ ព្រោះគេចង្អុលបង្ហាញត្រឹមថា បើដំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ អ៊ីចឹងការបកស្រាយនៅទីនេះមានន័យថា បើនាយករដ្ឋមន្រ្តី លាលែងឬនាយករដ្ឋមន្រ្តីស្លាប់មានន័យថា អត់មានអ្នកណាធ្វើរដ្ឋមន្រ្តីអីតទៅទៀងបាត់ គឺរលាយតាមគ្នា»។
ប៉ុន្តែយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញកម្ពុជាដែលបានធ្វើវិសោធនកម្ម បានតម្រូវថា ប្រសិនបើនាយករដ្ឋមន្រ្តីទទួលមរណភាព ឬលាលែងចេញពីដំណែង ឧបនាយករដ្ឋមន្រ្តីដែលត្រូវបែងចែកភារកិច្ចរបស់នាយករដ្ឋមន្រ្តី នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ក្នុងពេលដែលអវត្តមាននាយករដ្ឋមន្រ្តី ត្រូវដឹកនាំគណៈរដ្ឋមន្រ្តីរហូតដល់រៀបចំគណៈរដ្ឋមន្រ្តីមួយរួចរាល់។
សម្តេចមានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះ ជាការបង្កើតភាពចលាចលមួយធំណាស់ ដែលបង្កឱ្យមានបញ្ហានៅក្នុងប្រទេស៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-02-2025, 08:05 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី យ៉ាង មមាញឹក លើ ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់ ទៅ ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 07:58 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 07:56 PM, ចំនួនអ្នកអានៈ 36ដង
លោក ត្រាំ បានអះអាងថា ការដំឡើងពន្ធលើដែកនិងអាលុយមីញ៉ូមដល់ ២៥% ដោយ គ្មានការលើកលែងនេះ នឹងធ្វើឱ្យអត្រាពន្ធ «កាន់តែច្បាស់លាស់សម្រាប់ទាំងអស់គ្នា» ដោយអនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ លើសពីនេះ លោក បានគំរាមដាក់ពន្ធលើផលិតផលផ្សេងទៀត រួមមានរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ ព្រមទាំង «ពន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 05:56 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តក្រចេះ៖ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 05:51 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងការជួយសាងសង់អគារសិក្សាចំនួន២ខ្នងកម្ពស់៤ជាន់ នៅវត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:45 PM, ចំនួនអ្នកអានៈ 34ដង
ហ្វីលីពីន៖ សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមានតាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើន និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ។ ជាពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:41 PM, ចំនួនអ្នកអានៈ 36ដង
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង ដែលគ្រោងធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:40 PM, ចំនួនអ្នកអានៈ 35ដង
នៅពេលត្រូវបានសួរថា តើឥណ្ឌាកំពុងពិចារណាផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការវិនិយោគរបស់ចិនឬទេ? លោកបានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង Mumbai ថា «ខ្ញុំមិនគិតថាអ្វីដែលអ្នករំពឹង នឹងឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងឆ្លងកាត់ស្ថានភាព ដែលមានរបាំង»។
លោក V. Anantha Nageswaran ប្រធានទីប្រឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:38 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបជាមួយ លោក Ferdinand Martin Gomez Romualdez ប្រធានសភានៃសាធារណរដ្ឋហ្វីលីពីន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:30 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថា តើពេលណាដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក? ច្បាស់ណាស់ ដែលតួអង្គនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុក និងកូន ក៏ប៉ុន្តែ មិនអាចដើរចេញហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ»។
សម្តេចតេជោ ហ៊ុន សែន ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:25 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងពិធីបិទវគ្គបំប៉នយោធាចារ្យជំនាន់ទី១ វគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៩ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:16 PM, ចំនួនអ្នកអានៈ 48ដង
លោក ត្រាំ បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅបំបាត់ភាពស្មុគស្មាញ នៃការយកពន្ធលើលោហៈទាំងពីរប្រភេទ ដើម្បីឱ្យគ្រប់គ្នាងាយស្រួលយល់ ពោលគឺវាជាការយកពន្ធ២៥ភាគរយ ដោយគ្មានការលើកលែង និងអនុគ្រោះអ្វីទាំងអស់ ហើយអនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាននិយាយថា ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:13 PM, ចំនួនអ្នកអានៈ 48ដង
រសួងការបរទេសអេហ្ស៉ីប បានឱ្យដឹងថា ការបញ្ជាក់របស់លោក Abdelatty ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៉ីនតោន ជាមួយនិងការសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿន ការងារកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយទុកឱ្យប៉ាឡេស្ទីនស្ថិតនៅទីនោះដដែល។
រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Badr Abdelatty បានប្រាប់រដ្ឋមន្រ្តីការបរទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:09 PM, ចំនួនអ្នកអានៈ 41ដង
ហ្វីលីពីន៖ ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅស្តូបរីហ្សាលផាក (RIZAL Park)។
សូមបញ្ជាក់ថា ស្តូបរីហ្សាលផាក (RIZAL Park) ឬក៏គេស្គាល់ថា Luneta Park ឬក៏ Luneta មានទីតាំងស្ថិតនៅក្នុងតំបន់ Ermita នៃទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:05 PM, ចំនួនអ្នកអានៈ 42ដង
ជាផ្នែកមួយនៃការវិនិយោគនេះ Salesforce នឹងណែនាំ Hyspanerforce ដែលជាស្ថាបត្យកម្មវេទិការបស់ខ្លួនដែលបានចែកចាយតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Amazon Web Services នៅក្នុងប្រទេស។ ជាងនេះទៅទៀត Salesforce ក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Caspangemini, Deloitte, Globant, IBM និង PwC ដើម្បីពង្រីកការប្រើប្រាស់ Agentforce ដែលជាផលិតផលរបស់ខ្លួនសម្រាប់ភ្នាក់ងារសេវាកម្ម
 ព័ត៌មានលម្អិត
|
|
|