ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម
ចុះថ្ងៃទី: 14-01-2025, 05:19 PM, ចំនួនអ្នកអានៈ 73ដង
ខេត្តកំពង់ចាម៖សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៣ ខែមករាម្សិលមិញ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវរបស់រដ្ឋបាលខេត្ត។ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈរបាយការណ៍ស្វាគមន៍បានឲ្យដឹងថា រដ្ឋបាលខេត្តបានបន្តខិតខំដោះស្រាយ និងឆ្លើយតបប្រកបដោយការទទួលខុសត្រូវ ហើយរាល់សំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយនៅនឹងកន្លែង និងបន្តដោះស្រាយ តាមរយៈការលើកសំណើរទៅថ្នាក់ជាតិ ព្រមទាំងសិក្សាដាក់បញ្ចូលក្នុង ផែនការប្រចាំឆ្នាំរបស់ក្រសួងពាក់ព័ន្ធ។ ក្រៅពីសមិទ្ធផល និងលទ្ធផលនៃការដោះស្រាយ យើងក៏កត់ សម្គាល់ឃើញថានៅមានសេសសល់ បញ្ហាប្រឈមជាចំបងដែលត្រូវបានរៀបចំជាប្រធានបទ សម្រាប់ ពិភាក្សានៅតាមក្រុមពិភាក្សាក្នុងអង្គសន្និបាត ដោយផ្តោតលើសមិទ្ធផលដែលលេចធ្លោ បញ្ហាប្រឈម និងការផ្ដួចផ្ដើមគំនិតក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ជាពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។ បើតាមលោក អ៊ុន ចាន់ដា, តាមរយៈការគាំទ្រ និងជំរុញការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» បានចំនួន២១,០៦៧លើក មានប្រជាពលរដ្ឋចូលរួម ១,១៨៤,៧២០ដងនាក់។ វេទិកាសាធារណៈផ្សាភ្ជាប់រវាងនគរបាលជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណូមពរ និងដំណោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានចំនួន ១៣,៣៩៤លើក មានប្រជាពលរដ្ឋចូលរួម៤៣០,៥៦១នាក់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច បានចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-02-2025, 08:05 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី យ៉ាង មមាញឹក លើ ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់ ទៅ ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 07:58 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 07:56 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ត្រាំ បានអះអាងថា ការដំឡើងពន្ធលើដែកនិងអាលុយមីញ៉ូមដល់ ២៥% ដោយ គ្មានការលើកលែងនេះ នឹងធ្វើឱ្យអត្រាពន្ធ «កាន់តែច្បាស់លាស់សម្រាប់ទាំងអស់គ្នា» ដោយ​អនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ លើសពីនេះ លោក បានគំរាមដាក់ពន្ធលើផលិតផលផ្សេងទៀត រួមមានរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ ព្រមទាំង «ពន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 05:56 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តក្រចេះ៖ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 05:51 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងការជួយសាងសង់អគារសិក្សាចំនួន២ខ្នងកម្ពស់៤ជាន់ នៅវត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 04:45 PM, ចំនួនអ្នកអានៈ​ 34ដង
ហ្វីលីពីន៖ សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមាន​តាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើន និងជាសម្បត្តិ​វប្បធម៌ដ៏មាន​តម្លៃ។ ជាពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទី​ក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 04:41 PM, ចំនួនអ្នកអានៈ​ 36ដង
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង ដែលគ្រោងធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 04:40 PM, ចំនួនអ្នកអានៈ​ 36ដង
នៅពេលត្រូវបានសួរថា តើឥណ្ឌាកំពុងពិចារណាផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការវិនិយោគរបស់ចិនឬទេ? លោកបានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង Mumbai ថា «ខ្ញុំមិនគិតថាអ្វីដែលអ្នករំពឹង នឹងឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងឆ្លងកាត់ស្ថានភាព ដែលមានរបាំង»។ លោក V. Anantha Nageswaran​ ប្រធាន​ទីប្រឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 04:38 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបជាមួយ លោក Ferdinand Martin Gomez Romualdez ប្រធានសភានៃសាធារណរដ្ឋហ្វីលីពីន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:30 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថា តើពេលណាដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក? ច្បាស់ណាស់ ដែលតួអង្គនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុក និងកូន ក៏ប៉ុន្តែ មិនអាចដើរចេញហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ»។ សម្តេចតេជោ ហ៊ុន សែន ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:25 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងពិធីបិទវគ្គបំប៉នយោធាចារ្យជំនាន់ទី១ វគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៩ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:16 PM, ចំនួនអ្នកអានៈ​ 49ដង
លោក ត្រាំ បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅបំបាត់ភាពស្មុគស្មាញ នៃការយកពន្ធលើលោហៈទាំងពីរប្រភេទ ដើម្បីឱ្យគ្រប់គ្នាងាយស្រួលយល់ ពោលគឺវាជាការយកពន្ធ២៥ភាគរយ ដោយគ្មានការលើកលែង និងអនុគ្រោះអ្វីទាំងអស់ ហើយ​អនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាននិយាយថា ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:13 PM, ចំនួនអ្នកអានៈ​ 48ដង
រសួងការបរទេសអេហ្ស៉ីប បានឱ្យដឹងថា ការបញ្ជាក់របស់លោក Abdelatty ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៉ីនតោន ជាមួយនិងការសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿន ការងារកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយទុកឱ្យប៉ាឡេស្ទីនស្ថិតនៅទីនោះដដែល។ រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Badr Abdelatty បានប្រាប់រដ្ឋមន្រ្តីការបរទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:09 PM, ចំនួនអ្នកអានៈ​ 42ដង
ហ្វីលីពីន៖ ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅស្តូបរីហ្សាលផាក (RIZAL Park)។ សូមបញ្ជាក់ថា ស្តូបរីហ្សាលផាក (RIZAL Park) ឬក៏គេស្គាល់ថា Luneta Park ឬក៏ Luneta មានទីតាំងស្ថិតនៅក្នុងតំបន់ Ermita នៃទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-02-2025, 02:05 PM, ចំនួនអ្នកអានៈ​ 43ដង
ជាផ្នែកមួយនៃការវិនិយោគនេះ Salesforce នឹងណែនាំ Hyspanerforce ដែលជាស្ថាបត្យកម្មវេទិការបស់ខ្លួនដែលបានចែកចាយតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Amazon Web Services នៅក្នុងប្រទេស។​ ជាងនេះទៅទៀត Salesforce ក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Caspangemini, Deloitte, Globant, IBM និង PwC ដើម្បីពង្រីកការប្រើប្រាស់ Agentforce ដែលជាផលិតផលរបស់ខ្លួនសម្រាប់ភ្នាក់ងារសេវាកម្ម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 601 នាក់
ម្សិលមិញ : 7434 នាក់
សរុបទាំងអស់ : 7917151 នាក់