ជម្រើសជាតិបាល់ទះកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើង ឈ្នះ ២ប្រកួតជាប់គ្នា ក្នុងរយៈពេល ៤ថ្ងៃ
ចុះថ្ងៃទី: 06-09-2024, 09:22 PM, ចំនួនអ្នកអានៈ 115ដង
ថ្មីៗកន្លងទៅនេះ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្ដាច់មុខក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENGE ដែលជាការប្រកួតដណ្ដើមកៅអី ដើម្បីបន្តចូលរួមការប្រកួត SEA VLEAGUE 2025 នៅប្រទេសឥណ្ឌូនេស៊ី ដែលជាការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENGE នេះមានការចូលរួមពី កម្ពុជា ឡាវ សិង្ហបុរី និងម៉ាឡេស៊ី។ ជាលទ្ធផលបន្ទាប់ពីការប្រកួតបានបញ្ចប់ ក្រុមដែលឈ្នះ និងទទួលបានកៅអីទៅប្រកួតបន្តនោះគឺ ក្រុមកីឡាករជម្រើសជាតិកម្ពុជា។ ក្រោមកិច្ចសហការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា យើងសង្កេតឃើញថា ការប្រកួតរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ហាក់មានសន្ទុះសមត្ថភាពគួរឱ្យកត់សម្គាល់ តួយ៉ាងត្រឹមរយៈពេល៤ថ្ងៃ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះរហូតដល់ទៅ ២ព្រឹត្តិការណ៍ប្រកួត ជាប់ៗគ្នា។ បន្ទាប់ពីការប្រកួត SEA V LEAGUE CHALLENGE បានបញ្ចប់ ក្រុមកីឡាករជម្រើសជាតិនៃប្រទេសទាំង៤ ក៏បានបន្តប្រកួតដណ្ដើមប្រាក់រង្វាន់ SAMDECH MOHA BOVOR THIPADEI - 2024 ។ ការប្រកួតនេះមានរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រ កម្ពុជា ត្រូវប៉ះជាមួយ ម៉ាឡេស៊ី ដណ្ដើមយកលេខ១ និងលេខ២ ហើយចំពោះឡាវ និងសិង្ហបុរី ត្រូវប្រកួតដណ្ដើមលេខ៣ និងលេខ៤។ ជាលទ្ធផលនៃកាប្រកួតផ្ដាច់ព្រ័ត្រ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានលេខ១ ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០លានរៀល។ ក្រុមជម្រើសជាតិម៉ាឡេស៊ីនៅចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣០លានរៀល លេខ៣បានទៅលើក្រុមជម្រើសជាតិសិង្ហបុរី ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០លានរៀល ហើយចុងក្រោយចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមជម្រើសជាតិ ឡាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល។ បន្ថែមពីលើការឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងឧបត្ថម្ភដល់ការប្រកួតដណ្ដើមប្រាក់រង្វាន់ SAMDECH MOHA BOVOR THIPADEI - 2024 SEA V LEAGE CHALLENG នេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសបន្ថែមថា លោកនឹងរួមដំណើរជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា ទៅប្រកួតស៊ីហ្គេម នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ហើយប្រសិនបើក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ស៊ីហ្គេម នេះ អ្នកឧកញ៉ា នឹងធ្វើមេដាយមាសជូន ២គីឡូ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-01-2025, 07:43 PM, ចំនួនអ្នកអានៈ​ 22ដង
អាជ្ញាធរបានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានហ៊ុមព័ទ្ធដោយរបងបណ្តោះអាសន្ន ប្រវែង ៣០ ម៉ាយ (៤៨ គីឡូម៉ែត្រ) មន្ត្រីអនុវត្តច្បាប់ចំនួន ២៥.០០០នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខយ៉ាងហ្មត់ចត់ សម្រាប់អ្នកទស្សនារាប់សែននាក់។ ពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 07:40 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការ​បរទេស។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 06:41 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:46 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:43 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:34 PM, ចំនួនអ្នកអានៈ​ 18ដង
នៅក្នុងខែនេះ ហ្វីលីពីនបានតវ៉ាប្រឆាំងនឹង ការចូលមករបស់កប៉ាល់ចិនមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ រួមទាំងវត្តមានកប៉ាល់ប្រវែង ១៦៥ម៉ែត្រ ដែលគេប្រទះឃើញនៅចម្ងាយជាង ១៤០គីឡូម៉ែត្រ ពីខេត្ត Zambales ភាគខាងលិច។ សកម្មភាពថ្មីនេះ បានបង្កើនភាពតានតឹងដែលមានស្រាប់ រវាងហ្វីលីពីន និងចិនក្នុងរយៈពេល ២ឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:27 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ​ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:24 PM, ចំនួនអ្នកអានៈ​ 14ដង
ឆ្នេរសមុទ្រទីក្រុងស៉ីដនី ដែលល្បីល្បាញដោយសារខ្សាច់ពណ៌មាស និងទឹកស្អាត បានទាក់ទាញអ្នកទេសចរ មកពីជុំវិញពិភពលោក។ អ្នកទៅលេងឆ្នេរត្រូវបានណែនាំ ឱ្យជៀសវាងឆ្នេរ Manly, Dee Why, Long Reef, Queenscliff, Freshwater, North and South Curl Curl, North Steyne និង North Narrabeen រហូតដល់ មានការជូនដំណឹងបន្ថែម ហើយនៅឱ្យឆ្ងាយពីកម្ទេចកម្ទីនោះ។ ក្រុមប្រឹក្សាតំបន់ឆ្នេរភាគខាងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:21 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:19 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តកំពង់ចាម៖សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៣ ខែមករាម្សិលមិញ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:12 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប ណេត លើកឡើងយ៉ាងដូច្នេះថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:07 PM, ចំនួនអ្នកអានៈ​ 15ដង
យោងតាមរបាយការណ៍ចុះផ្សាយពី Bloomberg បាននិយាយថា មន្ត្រីទីក្រុងប៉េកាំងចង់ឱ្យ TikTok នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ByteDance។ របាយការណ៍នេះបាននិយាយទៀតថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញថាអនាគតរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:05 PM, ចំនួនអ្នកអានៈ​ 18ដង
សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីលោក Aoun ផ្ទាល់ ទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ក្រោយតំណែងនេះ នៅទំនេរអស់រយៈពេលប្រមាណ២ឆ្នាំ។ លោក Aoun បានពិគ្រោះយោបល់ជាមុន ជាមួយក្រុមសមាជិកសភាលីបង់ មុនប្រកាសពី​ការសម្រេចចិត្តតែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្រ្តី ហើយសមាជិកសភាភាគច្រើន បានបង្ហាញការគាំទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 05:00 PM, ចំនួនអ្នកអានៈ​ 21ដង
កិច្ចប្រជុំខាងលើនឹងកើតមានឡើង ក្នុងបរិបទដ៏សំខាន់មួយ ដោយចក្រភពអង់គ្លេស និង EU ដែលសុទ្ធតែជាអ្នកគាំទ្រចម្បងរបស់​អ៊ុយក្រែន កំពុងរង់ចាំមើលដោយក្តីព្រួយបារម្ភ ចំពោះការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា នឹងបិទបញ្ចប់យ៉ាងឆាប់រហ័ស នូវសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2025, 04:57 PM, ចំនួនអ្នកអានៈ​ 15ដង
ដំណើរទស្សនកិច្ចខាងលើកើតមានឡើង រយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានមកបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ដែលនាពេលនោះ អតីតប្រធានាធិបតីវៀតណាម និងឥឡូវជាអគ្គលេខាធិការបក្សកុម្មុនិសវៀតណាម គឺលោក To Lam បានបង្ហាញពីបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2492 នាក់
ម្សិលមិញ : 5008 នាក់
សរុបទាំងអស់ : 7747779 នាក់