កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបចោរស្រីប្រុស២នាក់ ពាក់ព័ន្ធករណីលួច៦ករណី នៅភូមិសាស្ដ្ររាជធានីភ្នំពេញ
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ 95ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានចោរប្រុសស្រី២នាក់ ពាក់ព័ន្ធករណីលួចចំនួន៦ករណីដែលពួកគេធ្វើសកម្មភាពបានសម្រេច នៅភូមិសាស្ដ្រខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ជនសង្ស័យទាំង២នាក់នេះ ធ្លាប់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឡើងផ្ទះលួចលុយ និងគ្រឿងអាល័ង្កា) ចំនួន៦ករណី ក្នុងនោះរួមមាន៖ *ទី១៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង០១៖៤៥នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាព លួចយកនាឡិកាដៃ២គ្រឿង និងលុយដុល្លារ២០,០០០ដុល្លារ នៅសង្កាត់ភ្នំពេញថ្មី *ទី២៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងប្រហែល០៣៖០០នាទីយប់ នៅចំណុចផ្ទះលេខ១៩៣ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចក្រវិលលោហះពណ៌ស ដាំត្បូង ពណ៌ស១គូរ, អាវុធខ្លី២ដើម (ម៉ាក Glock 19 និងម៉ាក NP) *ទី៣៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោងប្រហែល០៣៖០៩នាទីយប់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាពលួចយក នាឡិការដៃខ្សែមាសដាំត្បូង០១គ្រឿង, ចិញ្ចៀនចំនួន០៣វង់, ក្រវិល០១គូរ, កន្តោងខ្សែក ចំនួន០១បន្តោង និងលុយដុល្លាចំនួន១៤,០០០ដុល្លារ *ទី៤៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោងប្រហែល០៣៖៣០នាទី នៅចំណុចគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចយកនាឡិការដៃ០១គ្រឿង, កងដៃចំនួន០១វង់ និងកុំព្យូទ័រ០២គ្រឿង។ *ទី៥៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោងប្រហែល០១៖៣០នាទីយប់ នៅចំណុចលេខ៩៥ ផ្លូវ៥៩២ ក្រុម១១ ភូមិ០២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជនសង្ស័យបានធ្វើសកម្មភាពលួចយកលុយដុល្លាចំនួន១២,០០០ដុល្លារ, ខ្សែកផ្លាទីនដាំត្បូង ចំនួន០១ខ្សែ, ខ្សែដៃដាំពេជ្រ ចំនួន០២ខ្សែ, ចិញ្ចៀនដាំពេជ្រ ចំនួន០៥វង់, កងដៃដាំពេជ្រ ចំនួន០១កង, ក្រវិលដាំពេជ្រ ចំនួន០២គូរ, បន្តោងដាំពេជ្រ ចំនួន០១បន្តោង, ខ្សែដៃផ្លាទីន ចំនួន០១ខ្សែ និងខ្សែដៃផ្លាទីនតូច០១ខែ្ស។ *ទី៦៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២៖០០នាទីរំលងអាធ្រាត្រ នៅចំណុចផ្ទះលេខ២០៥ ផ្លូវ៦៧កា ភូមិក្បាលដំរីទី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានធ្វើសកម្មភាព លួចយកលុយចំនួន៤២,០០០ដុល្លា, ខ្សែកមាសចំនួន០១ខ្សែទម្ងន់៣តំម្លឹង, បន្តោងព្រះ០១តម្លឹង, នាឡិការដែ០២គ្រឿង ម៉ាក MONTBLAN និងម៉ាក BELLNGTON, កាតធានាគារ, ក្រវិលពេជ្រ០១គូរ, ខ្សែកបន្តោងពេជ្រ០១ខ្សែ, ចិញ្ជៀនពេជ្រ០១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក និងកាតមន្រ្តីរាជការមួយចំនួនទៀត។ ក្នុងប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន គ្រឿងអលង្ការ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2024, 11:11 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាម​គេហទំព័រ Tribuna បានឱ្យដឹងថា Cristiano Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល​២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។ Ronaldo បានក្លាយជាកីឡាករដំបូងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:10 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:05 PM, ចំនួនអ្នកអានៈ​ 29ដង
អតីតគ្រូបង្វឹក Liverspanool លោក Jürgen Klospanspan នឹងដឹកនាំការប្រកួតកិត្តិយសរបស់ក្រុម Lukasz Piszczek និង Jakub Blaszczykowski ​នៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund នៅថ្ងៃសៅរ៍នេះ។ សូមជម្រាបថា លោក Klospanspan បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Liverspanool កាលពីខែឧសភា បន្ទាប់ពីកាន់តំណែងដ៏គួរឱ្យកត់សម្គាល់រយៈពេល ៩ ឆ្នាំដែលបានឃើញក្លឹបឈ្នះពានរង្វាន់ Chamspani
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:04 PM, ចំនួនអ្នកអានៈ​ 35ដង
ការលើកឡើងបែបនេះរបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ២៥០ លានដុល្លារ​ទៀត​ដល់​ក្រុង​គៀវ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​លោកខាងលិច​ម្តងទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក ​ប្រើ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:03 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:58 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រីPeng Liyuan បានកោតសរសើរចំពោះលោកស្រីAntoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
Trumspan ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែឧសភាពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តពេញវ័យ។ ដំបូងឡើយ ចៅក្រមគ្រោងនឹងកាត់ទោសគាត់នៅខែកក្កដាកន្លងទៅ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូររហូតដល់ខែកញ្ញា បន្ទាប់ពីតុលាការកំពូលបានសម្រេចថាប្រធានាធិបតីមានអភ័យឯ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:51 PM, ចំនួនអ្នកអានៈ​ 31ដង
សម្ព័ន្ធភាពនៃរាជរដ្ឋាគិបាល​របស់​លោកស្រី ​រួម​មាន​ក្រុមអ្នក​អភិរក្ស​និយម​យោធា ដែល​កំពុង​រក្សា​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​ជា​ឪពុក​របស់​នាង។ លោកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីថ្មី បានធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅល្ងាចថ្ងៃសុក្រ។ នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ​ 32ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:44 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ច្បាស់ៗថា ជម្លោះនៅអ៊ុយក្រែន ទីបំផុតនឹងត្រូវដោះស្រាយនៅនៅតុចរចា ប៉ុន្តែមិនទាន់អាចនិយាយបានថានៅពេលណានោះទេ។ លោកបានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:42 PM, ចំនួនអ្នកអានៈ​ 26ដង
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:41 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:36 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:35 PM, ចំនួនអ្នកអានៈ​ 34ដង
អ៊ុយក្រែន ត្រូវបង្ខំចិត្តទិញសព្វាវុធដោយប្រើថវិកាផ្ទាល់ខ្លួន ហើយដកថវិកាដែលបម្រុងទុកសម្រាប់បើកឲ្យទាហាន នៅឆមាសទីពីរនៃឆ្នាំ ២០២៤ ។អ៊ុយក្រែន កំពុងប្រឈមនឹងភាពលំបាក ពាក់ព័ន្ធជាមួយនឹងការបើកប្រាក់ខែដល់ទាហាន ខណដែលនេះដោយសារតែនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1869 នាក់
ម្សិលមិញ : 5371 នាក់
សរុបទាំងអស់ : 7074544 នាក់