ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តទស្សនកិច្ចនៅចិន ស្វះស្វែងរកការវិនិយោគ
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ 54ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ត​បំពេញ​ទស្សនកិច្ចនៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដំណើរទស្សនកិច្ច​នៅ​ប្រទេសចិននាពេលនេះ គឺមានគោលដៅចម្បងស្វះស្វែងរកការវិនិយោគបន្ថែមទៀត​ពី​ប្រទេស​ចិន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍​យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិន ធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការ​បង្កើត​តំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់​ក្រុង​សៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើឱ្យដំណើរការរបស់តំបន់​ពាណិជ្ជកម្ម​ប្រភេទនេះ។ បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បី​រួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីចិន មកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើន​ពិពិធ​កម្មសេដ្ឋកិច្ចសង្គមកម្ពុជា។ បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសអញ្ជើញ​ចូលជួបពិភាក្សា​ការងារ​ជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទ​ពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរី​គំរូក្រុង​សៀ​មិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់​ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ជាដើម។ ក្នុងជំនួបនេះភាគីកម្ពុជាបានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាព​វិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា។ សូមជម្រាបថា តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ មានផ្ទៃដីសរុបប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា។ តំបន់ពាណិជ្ជកម្មនេះ មានតួនាទីជាមជ្ឈ​មណ្ឌល​នៃការធ្វើ​ពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជា​ប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2024, 12:11 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ​អញ្ជើញបើកការដ្ឋានសាងសង់«អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2024, 12:02 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពីសប្តាហ៍មុន វ៉េណេស៊ុយអេឡា បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីត ឱ្យត្រលប់មកប្រទេសវិញ ដើម្បីពិគ្រោះយោបល់គ្នា ហើយបានកោះហៅបេសកជនអេស្ប៉ាញ ប្រចាំទីក្រុងការ៉ាកាស មកសម្តែងការមិនពេញចិត្ត បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles ហៅរដ្ឋបាលលោក Maduro ថាជា «របបផ្តាច់កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2024, 12:00 PM, ចំនួនអ្នកអានៈ​ 22ដង
បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែននៅទីក្រុងគៀវ លោក Sikorski បាននិយាយថា ការផ្អាកការទូទាត់សុខមាលភាពសង្គមសម្រាប់ជនភៀសខ្លួនបុរសក៏នឹងផ្តល់ផលប្រយោជន៍ដល់ហិរញ្ញវត្ថុរបស់រដ្ឋនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។ រដ្ឋមន្ត្រីការបរទេសនៃទីក្រុងគៀវ លោក Andrey Sibiga បានស្វាគមន៍ការអំពាវនាវរបស់រដ្ឋមន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:28 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:19 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី តាមរយៈ Facebook បានចាត់ទុកការវិការរបស់អាេមរិកប្រៀបទៅពាក្យមួយឃ្លារបស់ខ្មែរថា «ចាប់ដៃ ជាន់ជើង» និងមិនអាចទទួលយកបានឡើយក្នុងនាមកម្ពុជា ជារដ្ឋអធិបតេយ្យមួយ។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាះការហួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:05 PM, ចំនួនអ្នកអានៈ​ 34ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានឱ្យដឹងថាព្យុះទីហ្វុង Bebinca ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់មួយផ្នែកធំនៅតាមបណ្ដោយឆ្នេរ ក្នុងនោះរួមទាំងទីក្រុងសៀងហៃ អាច នៅចន្លោះពីយប់ថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទស្អែកនេះ។ ក្រសួង កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏បានបញ្ជាក់ដែរថាព្យុះនេះអាចនឹងបង្កឱ្យមានភ្លៀងធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:53 PM, ចំនួនអ្នកអានៈ​ 32ដង
នៅព្រឹកថ្ងៃអាទិត្យនេះ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅក្នុងទីក្រុង Tel Aviv និងនៅទូទាំងភាគកណ្ដាលប្រទេសអ៉ីស្រាអែល ជំរុញមនុស្សម្នារត់រកកន្លែងមានសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានឱ្យដឹងថាបន្ទាប់ពីស៊ីរ៉ែនបន្លឺសំឡេងមួយសន្ទុះនៅភាគកណ្ដាលប្រទេស មីស៊ីលមួយគ្រាប់ត្រូវបានកំណត់គោលដៅថាបានហោះឆ្លងព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:46 PM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា បានឱ្យដឹងថាយោធាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយក៏បានដឹង ដែរពីសេចក្ដីរាយការណ៍ក្រៅផ្លូវការថាពលរដ្ឋអាមេរិក ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ប៉ុន្តែបានច្រានចោលការអះអាងរបស់វ៉េណេស៊ុយអេឡាពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:44 PM, ចំនួនអ្នកអានៈ​ 30ដង
តាមអាជ្ញាធរឧតុនិយមជប៉ុន JMA ព្យុះទីហ្វុង Bebinca បានបក់បោកឆ្លងកាត់កោះ Amami របស់ជប៉ុន កាលពីយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់ បក់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ JMA បន្ថែមថាព្យុះ Bebinca ត្រូវបានព្យាករថាអាចនឹងបក់បោកទៅក្បែរទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយ ព្យុះនេះដែរ អាចថម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:15 PM, ចំនួនអ្នកអានៈ​ 30ដង
សារព័ត៌មាន Global New Light of Myanmar នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក បើតាមតួលេខផ្លូវការ គ្រោះទឹកជំនន់ និងរអិលបាក់ដីបានសម្លាប់មនុស្សជិត ៣៥០នាក់ នៅក្នុងប្រទេសមីយ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:04 PM, ចំនួនអ្នកអានៈ​ 30ដង
ប៉េកាំង-ចិន៖ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 12:40 PM, ចំនួនអ្នកអានៈ​ 32ដង
ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្ដល់មីស៊ីលបាលិស្ទីគមួយចំនួនធំ ទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 12:37 PM, ចំនួនអ្នកអានៈ​ 32ដង
យោងតាមប្រភពពី China Daily នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានចេញផ្សាយថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងចាកចេញពីលីគ Chinese Suspaner League ក្នុងក្លិប Shanghai Port នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីចាកចេញពីតោខៀវ Chelsea នាឆ្នាំ២០១៧។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Oscar បានប្រកាសចាកចេញពីប្រទេសប្រជាមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:54 AM, ចំនួនអ្នកអានៈ​ 32ដង
ជាការពិតណាស់ Haaland ស៊ុតបញ្ចូលទីបាន ៧ គ្រាប់គួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួនតែ ៣ប្រកួត ក្នុងខែសីហា ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងការប្រកួត Premier League ៣ប្រកួតដំបូងរបស់ក្រុមក្នុងរដូវកាលមួយ។ Erling Haaland ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែរបស់ Premier League សម្រាប់ខែសីហា បន្ទាប់ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:51 AM, ចំនួនអ្នកអានៈ​ 36ដង
ទឹកជំនន់ និងការរអិលបាក់ដី បានសម្លាប់មនុស្សជិត ៣០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបោកបក់បណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍មុន។ ប្រមុខរបបយោធាមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ នៅថ្ងៃសៅរ៍នេះសម្រាប់ជំនួយបរទេស ដើម្បីទប់ទល់នឹងទឹកជំនន់ដ៏សាហ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 488 នាក់
ម្សិលមិញ : 5263 នាក់
សរុបទាំងអស់ : 7125729 នាក់