លោក នេត្រ ភក្ត្រា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរី ក្នុងប្រទេសកម្ពុជា
ចុះថ្ងៃទី: 15-09-2024, 05:28 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស។ នៅក្នុងឱកាសនេះដែរលោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគមឱ្យមានលទ្ធភាពពង្រឹងនឹងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ លោកក៏អំពាវនាវឱ្យមានការចូលរួមជាថវិកា ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តនិរន្តរភាព បានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុង ១ឆ្នាំម្តង សមាគមគួរបង្កើតឱ្យមានជាសមាជិករបស់សមាគម Airavata តែម្តង ដែលរួមមាន សមាជិកកាតមាស សមាជិកកាតប្រាក់ និងសមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំដើម្បីការអភិរក្សសត្វដំរីស្រុកឱ្យបានគង់វង្ស ។ រដ្ឋមន្ត្រីបានជម្រាបជូនថា បើនិយាយពីជំនឿសត្វដំរី គឺជាសត្វដែលនាំមកនូវភាពត្រជាក់ត្រជុំ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង។ លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានជម្រាបជូនពីប្រវត្តិនៃការស្រាលាញ់ និងចិញ្ចឹមសត្វដំរី នៅក្នុងជុំរំ អភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្ននេះមានចំនួន ៤ក្បាល ឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-09-2024, 05:56 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា រៀបចំវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាស ដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:51 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុង គំរាមកំហែង នៅ ប្រទេសជិតខាង របស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:48 PM, ចំនួនអ្នកអានៈ​ 23ដង
លោក Stubb បាននិយាយថា រូបលោកនឹងបង្ហាញការយល់ឃើញដូចខាងលើ អំឡុងមហាសន្និបាត UN នាសប្តាហ៍ក្រោយ ដែលនឹងរួមមាន ការជជែកស្តីអំពីក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នសម្រេចចិត្តកំពូលបំផុត របស់អង្គការសហប្រជាជាតិ។ ដោយមាន សមាជិកអចិន្រ្តៃយ៍ចំនួន៥ និងសមាជិកឆ្លាស់វេនចំនួន១០ ក្រុមប្រឹក្សាសន្តិសុខ UN មានតួនាទី រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:45 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តព្រះសីហនុ៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាតកោះរ៉ុង ឃើញថាតំបន់មួយចំនួនទឹកបានជន់ខ្លាំងបណ្ដាលឲ្យហូរកាត់ផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដោយអន្លើរដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃ បានរួមគ្នាចាក់ថ្មដើម្បីទប់ការពារកុំឲ្យមានការដាច់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:39 PM, ចំនួនអ្នកអានៈ​ 23ដង
លោកអភិបាលស្រុកលំផាត់ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ កញ្ញានេះ ថា យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកលំផាត់ ដែលបានចុះពិនិត្យស្ថានីយទឹកនៅមុខវត្តលំផាត់នៅព្រឹកថ្ងៃទី១៨ កញ្ញានេះ គិតត្រឹមម៉ោង៨និង៣២នាទី ឃើញថាកម្ពស់ទឹក បើធៀបទៅនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នោះ កម្ពស់ទឹកនៅព្រឹកថ្ងៃទី១៨ កញ្ញាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:37 PM, ចំនួនអ្នកអានៈ​ 23ដង
លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យបញ្ចប់អំពើហិង្សា និងការដុតបញ្ឆេះជម្លោះ ដើម្បីអនាគតរបស់ប្រទេស និងប្រជាជនស៊ូដង់។ ខ្ញុំអំពាវនាវឱ្យក្រុមអ្នកប្រព្រឹត្តឱ្យមានទុក្ខវេទនានៅស៊ូដង់ ដូចជាកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ដកថយកម្លាំងរៀងៗខ្លួន សម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:29 PM, ចំនួនអ្នកអានៈ​ 24ដង
មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីតេហេរ៉ង់ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់ លោក Pezeshkian ដែលប្រាប់ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិ លោក Shoigu ដូច្នេះថា «រដ្ឋាភិបាលរបស់ខ្ញុំ នឹងតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:28 PM, ចំនួនអ្នកអានៈ​ 24ដង
យោង​តាម​របាយការណ៍ ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប៉ូលិស ​កំពុង​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​ការ​ផលិត ​និង​លក់​ឧបករណ៍នេះ​ពី​ក្រុមហ៊ុន ខាងលើ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ប៉ូលិសតៃវ៉ាន់ ចាប់ផ្តើមការស៊ើបអង្កេតនៅថ្ងៃនេះលើក្រុមហ៊ុន Gold Aspanollo ដែលផលិតឧបករណ៍ទាក់ទង បន្ទាប់ពីរងការបំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:50 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលនយោបាយជាតិ​ស្តីពី ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្រសួងសាធារណការ និងដឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:45 PM, ចំនួនអ្នកអានៈ​ 27ដង
ថ្លែងទៅកាន់សមាគមអ្នកកាសែតជនជាតិស្បែកខ្មៅ នៅឯទីក្រុង Philadelspanhia លោកស្រី Harris បានអំពាវនាវរកបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដំណោះស្រាយរដ្ឋពីរ និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ក្នុងវិធីមួយដែលមិនផ្តល់អំណាចដល់អ៉ីរ៉ង់។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត លោកស្រីគូសបញ្ជាក់ថា «យើងច្បាស់ណាស់ថាកិច្ចព្រមព្រៀងនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:43 PM, ចំនួនអ្នកអានៈ​ 26ដង
បន្ទាយមានជ័យ ៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត៥ម៉ឺននាក់ ធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់នោះកាលពីរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ មានមនុស្សជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:38 PM, ចំនួនអ្នកអានៈ​ 28ដង
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរីខណៈថ្លែងថា កំណើនការងារនេះកើតឡើងនៅពេលដែលអត្រាកំណើនការងារសម្រាប់ពលរដ្ឋសិង្ហបុរីត្រូវបានរំពឹងថានឹងថយចុះក្នុងរយៈពេលវែង។ ទិន្នន័យចុងក្រោយបានបង្ហាញកាលពីថ្ងៃអង្គារថា ទីផ្សារការងារនៅប្រទេសសិង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:34 PM, ចំនួនអ្នកអានៈ​ 26ដង
ប្រធាន La Liga លោក Javier Tebas បាននិយាយអំពីការកាត់ក្តីដែលកំពុងបន្តរបស់ Manchester City ដោយជំរុញឱ្យ Premier League ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្លិបត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុចំនួន ១១៥ បន្ទាប់រឿងក្ដីកំពុងដំណើរការ។ លោក Tebas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពមិនលំអៀងដោយនិយាយថា “ក្របខ័ណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:32 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមប្រភពមួយ អះអាងថា ក្រុមហេសបូឡា បានបញ្ជាទិញឧបករណ៍នេះចំនួន ៥,០០០ នាក់ពីក្រុមហ៊ុន Gold Aspanollo ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ជាច្រើនខែមុន ឧបទ្ទវហេតុនេះ កើតឡើង។ មន្ត្រីជាន់ខ្ពស់លីបង់ បានចោទប្រកាន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad អ៊ីស្រាអែល អាចបង្កប់គ្រឿងផ្ទុះទៅក្នុងឧបករណ៍ទាក់ទង មានសរុបជាង ៥,០០០ គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:27 PM, ចំនួនអ្នកអានៈ​ 26ដង
លោកស្រី Sheinbaum បាននិយាយថា ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំនិយាយម្តងទៀត យើងធ្វើសកម្មភាពលើគោលការណ៍នៃគោលនយោបាយការបរទេស និងរដ្ឋធម្មនុញ្ញ ។ប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធមិនធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តាមការអញ្ជើញរបស់លោក Vladimir Zelensky នោះទេ ។ លោកស្រី បានបន្ថែមថា គោលនយោបាយការបរទេសរបស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2141 នាក់
ម្សិលមិញ : 5192 នាក់
សរុបទាំងអស់ : 7136657 នាក់