គៀវគាំទ្រការអំពាវនាវរបស់ប៉ូទ្បូញដើម្បីចាប់បង្ខំឲ្យបុរសអ៊ុយក្រែនវិលត្រទ្បប់មកមាតុប្រទេសវិញ
ចុះថ្ងៃទី: 16-09-2024, 12:00 PM, ចំនួនអ្នកអានៈ 61ដង
បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែននៅទីក្រុងគៀវ លោក Sikorski បាននិយាយថា ការផ្អាកការទូទាត់សុខមាលភាពសង្គមសម្រាប់ជនភៀសខ្លួនបុរសក៏នឹងផ្តល់ផលប្រយោជន៍ដល់ហិរញ្ញវត្ថុរបស់រដ្ឋនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។ រដ្ឋមន្ត្រីការបរទេសនៃទីក្រុងគៀវ លោក Andrey Sibiga បានស្វាគមន៍ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski ដែលស្នើដល់រដ្ឋាភិបាលអឺរ៉ុបឱ្យបញ្ឈប់ការផ្តល់អត្ថប្រយោជន៍សុខុមាលភាពដល់បុរសអ៊ុយក្រែនដែលគ្រប់អាយុចូលបម្រើយោធាហើយពួកគេកំពុងរស់នៅក្នុងសហភាពអឺរ៉ុប។ លោកថា ការឈប់បង់ថ្លៃសន្តិសុខសង្គមទាំងនោះ សម្រាប់បុរសដែលមានការតព្វកិច្ចចូលបម្រើក្នុងកងទ័ពស្របតាមច្បាប់អ៊ុយក្រែនគឺផ្តល់ផលប្រយោជន៍ទាំងអ៊ុយក្រែន និងអ៊ឺរ៉ុប។ លោកបន្តថា យើងមិនគួរមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុរសគ្រប់វ័យទាំងអស់នោះដើម្បីមានឱកាសគេចវេសពីការចូលបម្រើទ័ពដែលមានចែងក្នុងច្បាប់នៅអ៊ុយក្រែននោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrey Sibiga បានស្វាគមន៍ការអំពាវនាវរបស់លោក Sikorski ។ លោក Sibiga បាននិយាយថា “វាដល់ពេលហើយដែលសហភាពអឺរ៉ុបត្រូវរៀបចំកម្មវិធីបែបនោះដើម្បីបើកឱកាសឲ្យប្រជាជនគ្រប់អាយុចូលទ័ពវិលត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ”។ លោក Sibiga បាននិយាយថា លក្ខខណ្ឌសមស្របគួរតែត្រូវបានបង្កើតឡើងសម្រាប់រឿងនេះ ហើយខ្ញុំគាំទ្រគំនិតរបស់រដ្ឋមន្ត្រីប៉ូទ្បូញ។ លោក Sibiga ក៏បានសង្កត់ធ្ងន់ថា នៅបរទេសសំខាន់នៅអ៊ឺរ៉ុបមិនគួរផ្តល់ឱ្យបុរសអ៊ុយក្រែនខ្លះដែលមានវ័យចំណាស់ និងគ្រប់អាយុជាយោធាមានគុណសម្បត្តិជាងអ្នកផ្សេងទៀតដែលកំពុងប្រយុទ្ធនៅលើសមរភូមិនោះទេ។ លោក​បាន​បញ្ចប់​ដោយប្រយោគថា​ “កាតព្វកិច្ច​នេះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​រូប ទោះ​ពួកគេ​នៅ​ទីណា​ក៏ដោយ​”។ ប្រជាជនអ៊ុយក្រែនជាង ៤ លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេចាប់តាំងពីការកើនឡើងនៃជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២២។ តាមស្ថិតិបណ្តោះអាសន្ននៅក្នុងប្រទេសសហភាពអឺរ៉ុបគិតត្រឹមខែកក្កដាឆ្នាំនេះ ក្នុងនោះបុរសពេញវ័យមានច្រើនជាងមួយភាគប្រាំនៃចំនួនសរុប។ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយការិយាល័យស្ថិតិរបស់ប្លុក Eurostat ។ ក្រុងគៀវ​បាន​ដាក់​ចេញ​ច្បាប់​ថ្មី​មួយ​នៅ​ឆ្នាំ​នេះ ដើម្បី​ជំរុញ​អត្រា​ដែល​ខ្លួន​បង្ខំ​ពលរដ្ឋ​ឲ្យ​ចូល​បម្រើ​យោធា ដើម្បី​ទូទាត់​សង​ការ​ខាត​បង់​ក្នុង​សមរភូមិ ខណៈ​រុស្ស៊ី​ឈាន​ទៅ​មុខ​នៅ Donbass។ នៅក្រោមច្បាប់ថ្មីនេះ អ៊ុយក្រែនបានបន្ទាបអាយុសម្រាប់កាតព្វកិច្ចយោធាមកត្រឹម ២៥ ឆ្នាំ ខណពីមុន ២៧ ឆ្នាំ។ ក្រុងគៀវក៏បានបញ្ជាឱ្យបុរសអ៊ុយក្រែនដែលរស់នៅក្រៅប្រទេសធ្វើបច្ចុប្បន្នភាពព័ត៌មានលំអិតអំពីការតព្វកិច្ចទាហានរបស់ពួកគេតាមអ៊ីនធឺណិត ហើយបានអំពាវនាវឱ្យពួកគេត្រឡប់មកវិញ និងចូលរួមប្រយុទ្ធ។ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីខែកុម្ភៈថា ប្រទេសរបស់លោកបានទទួលរងនូវអ្នកស្លាប់ប្រមាណ ៣១,០០០នាក់។ ចំណែកកាលពីដើមសប្តាហ៍នេះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បានចោទប្រកាន់ទីក្រុង Kiev ពីការបដិសេធឱកាសជាច្រើនដើម្បីបញ្ចប់អរិភាព ដោយលើកឡើងពីចំនួនអ្នកស្លាប់ខ្ពស់ក្នុងចំណោមទាហានអ៊ុយក្រែន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-09-2024, 05:56 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា រៀបចំវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាស ដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:51 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុង គំរាមកំហែង នៅ ប្រទេសជិតខាង របស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:48 PM, ចំនួនអ្នកអានៈ​ 23ដង
លោក Stubb បាននិយាយថា រូបលោកនឹងបង្ហាញការយល់ឃើញដូចខាងលើ អំឡុងមហាសន្និបាត UN នាសប្តាហ៍ក្រោយ ដែលនឹងរួមមាន ការជជែកស្តីអំពីក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នសម្រេចចិត្តកំពូលបំផុត របស់អង្គការសហប្រជាជាតិ។ ដោយមាន សមាជិកអចិន្រ្តៃយ៍ចំនួន៥ និងសមាជិកឆ្លាស់វេនចំនួន១០ ក្រុមប្រឹក្សាសន្តិសុខ UN មានតួនាទី រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:45 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តព្រះសីហនុ៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាតកោះរ៉ុង ឃើញថាតំបន់មួយចំនួនទឹកបានជន់ខ្លាំងបណ្ដាលឲ្យហូរកាត់ផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដោយអន្លើរដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃ បានរួមគ្នាចាក់ថ្មដើម្បីទប់ការពារកុំឲ្យមានការដាច់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:39 PM, ចំនួនអ្នកអានៈ​ 23ដង
លោកអភិបាលស្រុកលំផាត់ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ កញ្ញានេះ ថា យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកលំផាត់ ដែលបានចុះពិនិត្យស្ថានីយទឹកនៅមុខវត្តលំផាត់នៅព្រឹកថ្ងៃទី១៨ កញ្ញានេះ គិតត្រឹមម៉ោង៨និង៣២នាទី ឃើញថាកម្ពស់ទឹក បើធៀបទៅនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នោះ កម្ពស់ទឹកនៅព្រឹកថ្ងៃទី១៨ កញ្ញាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:37 PM, ចំនួនអ្នកអានៈ​ 23ដង
លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យបញ្ចប់អំពើហិង្សា និងការដុតបញ្ឆេះជម្លោះ ដើម្បីអនាគតរបស់ប្រទេស និងប្រជាជនស៊ូដង់។ ខ្ញុំអំពាវនាវឱ្យក្រុមអ្នកប្រព្រឹត្តឱ្យមានទុក្ខវេទនានៅស៊ូដង់ ដូចជាកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ដកថយកម្លាំងរៀងៗខ្លួន សម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:29 PM, ចំនួនអ្នកអានៈ​ 24ដង
មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីតេហេរ៉ង់ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់ លោក Pezeshkian ដែលប្រាប់ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិ លោក Shoigu ដូច្នេះថា «រដ្ឋាភិបាលរបស់ខ្ញុំ នឹងតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 05:28 PM, ចំនួនអ្នកអានៈ​ 24ដង
យោង​តាម​របាយការណ៍ ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប៉ូលិស ​កំពុង​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​ការ​ផលិត ​និង​លក់​ឧបករណ៍នេះ​ពី​ក្រុមហ៊ុន ខាងលើ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ប៉ូលិសតៃវ៉ាន់ ចាប់ផ្តើមការស៊ើបអង្កេតនៅថ្ងៃនេះលើក្រុមហ៊ុន Gold Aspanollo ដែលផលិតឧបករណ៍ទាក់ទង បន្ទាប់ពីរងការបំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:50 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលនយោបាយជាតិ​ស្តីពី ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្រសួងសាធារណការ និងដឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:45 PM, ចំនួនអ្នកអានៈ​ 27ដង
ថ្លែងទៅកាន់សមាគមអ្នកកាសែតជនជាតិស្បែកខ្មៅ នៅឯទីក្រុង Philadelspanhia លោកស្រី Harris បានអំពាវនាវរកបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដំណោះស្រាយរដ្ឋពីរ និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ក្នុងវិធីមួយដែលមិនផ្តល់អំណាចដល់អ៉ីរ៉ង់។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត លោកស្រីគូសបញ្ជាក់ថា «យើងច្បាស់ណាស់ថាកិច្ចព្រមព្រៀងនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:43 PM, ចំនួនអ្នកអានៈ​ 26ដង
បន្ទាយមានជ័យ ៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត៥ម៉ឺននាក់ ធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់នោះកាលពីរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ មានមនុស្សជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:38 PM, ចំនួនអ្នកអានៈ​ 28ដង
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរីខណៈថ្លែងថា កំណើនការងារនេះកើតឡើងនៅពេលដែលអត្រាកំណើនការងារសម្រាប់ពលរដ្ឋសិង្ហបុរីត្រូវបានរំពឹងថានឹងថយចុះក្នុងរយៈពេលវែង។ ទិន្នន័យចុងក្រោយបានបង្ហាញកាលពីថ្ងៃអង្គារថា ទីផ្សារការងារនៅប្រទេសសិង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:34 PM, ចំនួនអ្នកអានៈ​ 26ដង
ប្រធាន La Liga លោក Javier Tebas បាននិយាយអំពីការកាត់ក្តីដែលកំពុងបន្តរបស់ Manchester City ដោយជំរុញឱ្យ Premier League ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្លិបត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុចំនួន ១១៥ បន្ទាប់រឿងក្ដីកំពុងដំណើរការ។ លោក Tebas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពមិនលំអៀងដោយនិយាយថា “ក្របខ័ណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:32 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមប្រភពមួយ អះអាងថា ក្រុមហេសបូឡា បានបញ្ជាទិញឧបករណ៍នេះចំនួន ៥,០០០ នាក់ពីក្រុមហ៊ុន Gold Aspanollo ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ជាច្រើនខែមុន ឧបទ្ទវហេតុនេះ កើតឡើង។ មន្ត្រីជាន់ខ្ពស់លីបង់ បានចោទប្រកាន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad អ៊ីស្រាអែល អាចបង្កប់គ្រឿងផ្ទុះទៅក្នុងឧបករណ៍ទាក់ទង មានសរុបជាង ៥,០០០ គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-09-2024, 01:27 PM, ចំនួនអ្នកអានៈ​ 26ដង
លោកស្រី Sheinbaum បាននិយាយថា ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំនិយាយម្តងទៀត យើងធ្វើសកម្មភាពលើគោលការណ៍នៃគោលនយោបាយការបរទេស និងរដ្ឋធម្មនុញ្ញ ។ប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធមិនធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តាមការអញ្ជើញរបស់លោក Vladimir Zelensky នោះទេ ។ លោកស្រី បានបន្ថែមថា គោលនយោបាយការបរទេសរបស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2151 នាក់
ម្សិលមិញ : 5192 នាក់
សរុបទាំងអស់ : 7136667 នាក់