ឃាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅក្រុងបាវិត, ជនសង្ស័យ៥នាក់ ត្រូវនគរបាលចាប់ខ្លួន ខណៈដៃដល់ និងជាមេគំនិតកំពុងរត់គេច
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ 52ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោសទៅតាមច្បាប់ ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកជនសង្ស័យដែលពាក់ព័ន្ធរួមមាន៖ *ទី១៖ ឈ្មោះ រស់ វ៉ាន់សី *ទី២៖ ឈ្មោះ ម៉ន អូន *ទី៣៖ ឈ្មោះ ឈឿន យ៉េត *ទី៤៖ ឈ្មោះ ហ៊ាន ប្រលឹង *ទី៥៖ ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា)។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ថា នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត មានបុគ្គលិកដែលស្នាក់នៅមានអាការៈមិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដឹកចេញពីអគារស្នាក់នៅ ជនរងគ្រោះបានស្លាប់។ បន្ទាប់មករថយន្តរបស់ ក្រុមហ៊ុន ក៏បានដឹកសព មកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត។ ក្រោយពីទទួលបានព័ត៌មានភ្លាម, សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មកពិនិត្យធ្វើកោសល្យវិច័យ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក នៅវេលាម៉ោង ១០៖៤០នាទី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័ក្ត្រា សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះមកពិនិត្យ និងស្រាវជ្រាវ។ សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តម៉ាកលុចស្ស៊ីស RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះជនដៃដល់ក្នុងរឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2024, 12:11 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ​អញ្ជើញបើកការដ្ឋានសាងសង់«អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2024, 12:02 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពីសប្តាហ៍មុន វ៉េណេស៊ុយអេឡា បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីត ឱ្យត្រលប់មកប្រទេសវិញ ដើម្បីពិគ្រោះយោបល់គ្នា ហើយបានកោះហៅបេសកជនអេស្ប៉ាញ ប្រចាំទីក្រុងការ៉ាកាស មកសម្តែងការមិនពេញចិត្ត បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles ហៅរដ្ឋបាលលោក Maduro ថាជា «របបផ្តាច់កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2024, 12:00 PM, ចំនួនអ្នកអានៈ​ 23ដង
បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែននៅទីក្រុងគៀវ លោក Sikorski បាននិយាយថា ការផ្អាកការទូទាត់សុខមាលភាពសង្គមសម្រាប់ជនភៀសខ្លួនបុរសក៏នឹងផ្តល់ផលប្រយោជន៍ដល់ហិរញ្ញវត្ថុរបស់រដ្ឋនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។ រដ្ឋមន្ត្រីការបរទេសនៃទីក្រុងគៀវ លោក Andrey Sibiga បានស្វាគមន៍ការអំពាវនាវរបស់រដ្ឋមន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:28 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:19 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី តាមរយៈ Facebook បានចាត់ទុកការវិការរបស់អាេមរិកប្រៀបទៅពាក្យមួយឃ្លារបស់ខ្មែរថា «ចាប់ដៃ ជាន់ជើង» និងមិនអាចទទួលយកបានឡើយក្នុងនាមកម្ពុជា ជារដ្ឋអធិបតេយ្យមួយ។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាះការហួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 05:05 PM, ចំនួនអ្នកអានៈ​ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានឱ្យដឹងថាព្យុះទីហ្វុង Bebinca ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់មួយផ្នែកធំនៅតាមបណ្ដោយឆ្នេរ ក្នុងនោះរួមទាំងទីក្រុងសៀងហៃ អាច នៅចន្លោះពីយប់ថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទស្អែកនេះ។ ក្រសួង កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏បានបញ្ជាក់ដែរថាព្យុះនេះអាចនឹងបង្កឱ្យមានភ្លៀងធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:53 PM, ចំនួនអ្នកអានៈ​ 35ដង
នៅព្រឹកថ្ងៃអាទិត្យនេះ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅក្នុងទីក្រុង Tel Aviv និងនៅទូទាំងភាគកណ្ដាលប្រទេសអ៉ីស្រាអែល ជំរុញមនុស្សម្នារត់រកកន្លែងមានសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានឱ្យដឹងថាបន្ទាប់ពីស៊ីរ៉ែនបន្លឺសំឡេងមួយសន្ទុះនៅភាគកណ្ដាលប្រទេស មីស៊ីលមួយគ្រាប់ត្រូវបានកំណត់គោលដៅថាបានហោះឆ្លងព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:46 PM, ចំនួនអ្នកអានៈ​ 33ដង
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា បានឱ្យដឹងថាយោធាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយក៏បានដឹង ដែរពីសេចក្ដីរាយការណ៍ក្រៅផ្លូវការថាពលរដ្ឋអាមេរិក ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ប៉ុន្តែបានច្រានចោលការអះអាងរបស់វ៉េណេស៊ុយអេឡាពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:44 PM, ចំនួនអ្នកអានៈ​ 32ដង
តាមអាជ្ញាធរឧតុនិយមជប៉ុន JMA ព្យុះទីហ្វុង Bebinca បានបក់បោកឆ្លងកាត់កោះ Amami របស់ជប៉ុន កាលពីយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់ បក់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ JMA បន្ថែមថាព្យុះ Bebinca ត្រូវបានព្យាករថាអាចនឹងបក់បោកទៅក្បែរទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយ ព្យុះនេះដែរ អាចថម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:15 PM, ចំនួនអ្នកអានៈ​ 32ដង
សារព័ត៌មាន Global New Light of Myanmar នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក បើតាមតួលេខផ្លូវការ គ្រោះទឹកជំនន់ និងរអិលបាក់ដីបានសម្លាប់មនុស្សជិត ៣៥០នាក់ នៅក្នុងប្រទេសមីយ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 01:04 PM, ចំនួនអ្នកអានៈ​ 32ដង
ប៉េកាំង-ចិន៖ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 12:40 PM, ចំនួនអ្នកអានៈ​ 34ដង
ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្ដល់មីស៊ីលបាលិស្ទីគមួយចំនួនធំ ទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 12:37 PM, ចំនួនអ្នកអានៈ​ 35ដង
យោងតាមប្រភពពី China Daily នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានចេញផ្សាយថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងចាកចេញពីលីគ Chinese Suspaner League ក្នុងក្លិប Shanghai Port នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីចាកចេញពីតោខៀវ Chelsea នាឆ្នាំ២០១៧។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Oscar បានប្រកាសចាកចេញពីប្រទេសប្រជាមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:54 AM, ចំនួនអ្នកអានៈ​ 34ដង
ជាការពិតណាស់ Haaland ស៊ុតបញ្ចូលទីបាន ៧ គ្រាប់គួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួនតែ ៣ប្រកួត ក្នុងខែសីហា ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងការប្រកួត Premier League ៣ប្រកួតដំបូងរបស់ក្រុមក្នុងរដូវកាលមួយ។ Erling Haaland ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែរបស់ Premier League សម្រាប់ខែសីហា បន្ទាប់ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2024, 04:51 AM, ចំនួនអ្នកអានៈ​ 38ដង
ទឹកជំនន់ និងការរអិលបាក់ដី បានសម្លាប់មនុស្សជិត ៣០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបោកបក់បណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍មុន។ ប្រមុខរបបយោធាមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ នៅថ្ងៃសៅរ៍នេះសម្រាប់ជំនួយបរទេស ដើម្បីទប់ទល់នឹងទឹកជំនន់ដ៏សាហ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 528 នាក់
ម្សិលមិញ : 5263 នាក់
សរុបទាំងអស់ : 7125769 នាក់