ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា, ADB បង្ហាញជំហដ៏រឹងមាំក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា
ចុះថ្ងៃទី: 25-07-2024, 11:07 PM, ចំនួនអ្នកអានៈ 75ដង
រាជធានីភ្នំពេញ៖ជំនួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឱកាសដែលលោកស្រីចាន់ថាល វង់ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែកក្កដា នៅក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិ​តំណាងសហរដ្ឋអាម៉េរិកនៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញអំពីជំហដ៏រឹងមាំរបស់ADB ក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាស​អំណោយផល​ដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់តាំងពីឆ្នាំ៩៩២មក ។ ADB បាននិងកំពុងសកម្មគាំទ្រ ចូលរួមចំណែកដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតបនឹង យុទ្ធសាស្រ្ត ជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ឈរលើអភិក្រមរក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី និងដើម្បីចាប់យកនូវកាលានុវត្តភាពក្នុងបរិការណ៍នៃការផ្លាស់ប្តូរ យ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកលលោក, រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវឤទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម ក៏ដូចជាដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្រ្តចំនួន ៥៖ គឺ ១. ការសម្រេច បាននូវកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២.ការបង្កើនការងារ (ទាំងបរិមាណ និងគុណភាព), ៣. ការកាត់បន្ថយភាពក្រីក្រ, ៤.ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការ អភិវឌ្ឍសង្គមជាតិ និង៥. ការកសាងភាពធន់។ ជាមួយគ្នានេះ, លោមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានរួមចំណែកគាំទ្រនិងផ្តល់ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ដែលវិស័យឯកជន និងការចូលរួមចំណែករបស់របស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងបរិយាបន្ន ។ លោកស្រី ចាន់ថាល វង់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ Excellence and in Good Hand។ ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤-២០២៨ (CPS 2024-2028) ក្រោមសសរស្តម្ភចំនួន៣ គឺ៖ ១. ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលដឹកនាំដោយវិស័យឯកជន, ២. ការលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស និង៣. ការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ។ កម្ពុជា ក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។ លោកស្រី ចាន់ថាល វង់ ក៏បានបង្ហាញអំពីជំហដ៏រឹងមាំរបស់ ADB ក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះលោកអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមានការសម្រេចផ្តល់ហិរញ្ញប្បទានភ្លាមៗ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំនេះ កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់ដែលមានលទ្ធភាពស្តារស្ថានភាព សេដ្ឋកិច្ចឆ្ពោះទៅរកគន្លងកំណើនមុនវិបត្តិកូវីដ-១៩ បានយ៉ាងឆាប់រហ័សផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2024, 11:11 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាម​គេហទំព័រ Tribuna បានឱ្យដឹងថា Cristiano Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល​២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។ Ronaldo បានក្លាយជាកីឡាករដំបូងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:10 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:05 PM, ចំនួនអ្នកអានៈ​ 29ដង
អតីតគ្រូបង្វឹក Liverspanool លោក Jürgen Klospanspan នឹងដឹកនាំការប្រកួតកិត្តិយសរបស់ក្រុម Lukasz Piszczek និង Jakub Blaszczykowski ​នៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund នៅថ្ងៃសៅរ៍នេះ។ សូមជម្រាបថា លោក Klospanspan បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Liverspanool កាលពីខែឧសភា បន្ទាប់ពីកាន់តំណែងដ៏គួរឱ្យកត់សម្គាល់រយៈពេល ៩ ឆ្នាំដែលបានឃើញក្លឹបឈ្នះពានរង្វាន់ Chamspani
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:04 PM, ចំនួនអ្នកអានៈ​ 35ដង
ការលើកឡើងបែបនេះរបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ២៥០ លានដុល្លារ​ទៀត​ដល់​ក្រុង​គៀវ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​លោកខាងលិច​ម្តងទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក ​ប្រើ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:03 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:58 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រីPeng Liyuan បានកោតសរសើរចំពោះលោកស្រីAntoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
Trumspan ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែឧសភាពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តពេញវ័យ។ ដំបូងឡើយ ចៅក្រមគ្រោងនឹងកាត់ទោសគាត់នៅខែកក្កដាកន្លងទៅ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូររហូតដល់ខែកញ្ញា បន្ទាប់ពីតុលាការកំពូលបានសម្រេចថាប្រធានាធិបតីមានអភ័យឯ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:51 PM, ចំនួនអ្នកអានៈ​ 31ដង
សម្ព័ន្ធភាពនៃរាជរដ្ឋាគិបាល​របស់​លោកស្រី ​រួម​មាន​ក្រុមអ្នក​អភិរក្ស​និយម​យោធា ដែល​កំពុង​រក្សា​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​ជា​ឪពុក​របស់​នាង។ លោកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីថ្មី បានធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅល្ងាចថ្ងៃសុក្រ។ នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ​ 32ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:44 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ច្បាស់ៗថា ជម្លោះនៅអ៊ុយក្រែន ទីបំផុតនឹងត្រូវដោះស្រាយនៅនៅតុចរចា ប៉ុន្តែមិនទាន់អាចនិយាយបានថានៅពេលណានោះទេ។ លោកបានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:42 PM, ចំនួនអ្នកអានៈ​ 26ដង
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:41 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:36 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:35 PM, ចំនួនអ្នកអានៈ​ 34ដង
អ៊ុយក្រែន ត្រូវបង្ខំចិត្តទិញសព្វាវុធដោយប្រើថវិកាផ្ទាល់ខ្លួន ហើយដកថវិកាដែលបម្រុងទុកសម្រាប់បើកឲ្យទាហាន នៅឆមាសទីពីរនៃឆ្នាំ ២០២៤ ។អ៊ុយក្រែន កំពុងប្រឈមនឹងភាពលំបាក ពាក់ព័ន្ធជាមួយនឹងការបើកប្រាក់ខែដល់ទាហាន ខណដែលនេះដោយសារតែនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2325 នាក់
ម្សិលមិញ : 5371 នាក់
សរុបទាំងអស់ : 7075000 នាក់