ក្រសួងវប្បធម៌ បើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហានទី២ ដើម្បីពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈ
ចុះថ្ងៃទី: 23-07-2024, 10:35 AM, ចំនួនអ្នកអានៈ 99ដង
រាជធានីភ្នំពេញ៖ពិធីបើកត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិក្ខាកាម ចំនួន ១០២រូប។ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រិសល្បៈ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហានទី២ ក្រុមទី២ សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ឲ្យមានគរុកោសល្យត្រឹមត្រូវ ចេះគ្រប់គ្រងថ្នាក់រៀន និងឈានដល់ការផ្ទេរចំណេះដឹងដល់អ្នកបន្តវេន។ វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងគោលនយោបាយ ស្តីពីធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធន មនុស្ស សំដៅលើការពង្រឹង គុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញ បច្ចេកទេសជាដើម ដើម្បីឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការនៃការផ្តល់សេវាអប់រំ ដល់សិស្ស លើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និង ជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់ និងអន្តរជាតិ។ បើតាមលោក ធៀង វណ្ណដារ៉ុង ការសិក្សាលើមុខវិជ្ជាស្តីពី «គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២)» ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងចង់ផ្តល់ទស្សនាទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រ សិល្បៈទាំង ១០២រូប (ស្រី៥០រូប) បន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើប កម្មផ្នែករដ្ឋបាលសិក្សា និង ផ្លាស់ប្តូរផ្នត់គំនិតពីការបង្រៀនតាមបែប «តំណរពូជ» មកបង្រៀនតាមបែបវិធីសាស្រ្តថ្មី នាសម័យបច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យសិស្សទទួលបាននូវបែបផែនថ្មីតាមវិធីសាស្រ្តនាសម័យទំនើប ដោយលោកគ្រូ អ្នកគ្រូ បង្រៀនទៅតាមប្លង់មេរៀន កិច្ចតែងការបង្រៀន និងតាមជំហានច្បាស់លាស់ ដែលធ្វើឱ្យគុណភាពនៃការអប់រំកាន់តែមានប្រសិទ្ធភាព និងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផងដែរ។ លោកបានបន្តថា បើទោះបីជាវគ្គនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ មានកិច្ចសហការជាមួយសាស្រ្តាចារ្យ ដែលទទួលបានបណ្តុះបណ្តាលពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងសម្រិតសម្រាំងមុខវិជ្ជាស្នូលសំខាន់ៗ ដើម្បីផ្តល់ចំណេះដឹងដល់សិក្ខាកាមក្នុងវគ្គសិក្សានេះ។ វគ្គបណ្តុះបណ្តាលនេះ ក៏ដាក់បញ្ចូលផងដែរ នៅមុខវិជ្ជាសំខាន់ៗចំនួន ២ រួមមាន៖ * ១៖ មុខវិជ្ជាគ្រប់គ្រងថ្នាក់រៀន អនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។ * ២៖ មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមទាំងអស់ដឹង និងយល់អំពីរយៈពេល នៃការបង្រៀនក្នុងមេរៀននីមួយៗ ជំហាននៃការបង្រៀន សកម្មភាពគ្រូ សិស្សក្នុងពេលបង្រៀន និងរៀន។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបន្តថា សម្រាប់នីតិកាលថ្មី នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈទាំងអស់ រួមទាំងជំនាញមរតកដូនតាផងដែរ ដើម្បីឱ្យដើរស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់នៅក្នុងបាវចនាទាំង ៥ របស់យុទ្ធសាស្រ្តបញ្ចកោណគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធ ភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។ ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យបច្ចេកវិទ្យា ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងមានផលិតភាព ជាកត្តាគន្លឹះដែលត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការពន្លឿន និងបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះវគ្គបណ្តុះបណ្តាល «ស្តីពី គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២)» នឹងរួមចំណែកកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈ បានប្រឈម និងស្វែងរកឱកាសសិក្សា និងស្វែងយល់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ «ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ នៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ និងបានស្តារឡើងវិញ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មករហូតដល់បច្ចុប្បន្ន។ ដូច្នេះការចូលរួមក្នុងកម្មវីធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានា គឺជាការបើកឱកាសឱ្យសិក្ខាកាមម្នាក់ៗ ទទួលយកនូវចំណេះដឹងថ្មី បទពិសោធថ្មី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យស្របទៅនឹងបរិបទនៃសម័យបច្ចុប្បន្ន»។ លោក ធៀង វណ្ណដារ៉ុង ថ្លែងបញ្ជាក់បន្ថែម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2024, 11:11 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាម​គេហទំព័រ Tribuna បានឱ្យដឹងថា Cristiano Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល​២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។ Ronaldo បានក្លាយជាកីឡាករដំបូងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:10 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:05 PM, ចំនួនអ្នកអានៈ​ 29ដង
អតីតគ្រូបង្វឹក Liverspanool លោក Jürgen Klospanspan នឹងដឹកនាំការប្រកួតកិត្តិយសរបស់ក្រុម Lukasz Piszczek និង Jakub Blaszczykowski ​នៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund នៅថ្ងៃសៅរ៍នេះ។ សូមជម្រាបថា លោក Klospanspan បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Liverspanool កាលពីខែឧសភា បន្ទាប់ពីកាន់តំណែងដ៏គួរឱ្យកត់សម្គាល់រយៈពេល ៩ ឆ្នាំដែលបានឃើញក្លឹបឈ្នះពានរង្វាន់ Chamspani
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:04 PM, ចំនួនអ្នកអានៈ​ 35ដង
ការលើកឡើងបែបនេះរបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ២៥០ លានដុល្លារ​ទៀត​ដល់​ក្រុង​គៀវ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​លោកខាងលិច​ម្តងទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក ​ប្រើ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:03 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:58 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រីPeng Liyuan បានកោតសរសើរចំពោះលោកស្រីAntoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
Trumspan ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែឧសភាពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តពេញវ័យ។ ដំបូងឡើយ ចៅក្រមគ្រោងនឹងកាត់ទោសគាត់នៅខែកក្កដាកន្លងទៅ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូររហូតដល់ខែកញ្ញា បន្ទាប់ពីតុលាការកំពូលបានសម្រេចថាប្រធានាធិបតីមានអភ័យឯ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:51 PM, ចំនួនអ្នកអានៈ​ 31ដង
សម្ព័ន្ធភាពនៃរាជរដ្ឋាគិបាល​របស់​លោកស្រី ​រួម​មាន​ក្រុមអ្នក​អភិរក្ស​និយម​យោធា ដែល​កំពុង​រក្សា​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​ជា​ឪពុក​របស់​នាង។ លោកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីថ្មី បានធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅល្ងាចថ្ងៃសុក្រ។ នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ​ 32ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:44 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ច្បាស់ៗថា ជម្លោះនៅអ៊ុយក្រែន ទីបំផុតនឹងត្រូវដោះស្រាយនៅនៅតុចរចា ប៉ុន្តែមិនទាន់អាចនិយាយបានថានៅពេលណានោះទេ។ លោកបានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:42 PM, ចំនួនអ្នកអានៈ​ 26ដង
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:41 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:36 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:35 PM, ចំនួនអ្នកអានៈ​ 34ដង
អ៊ុយក្រែន ត្រូវបង្ខំចិត្តទិញសព្វាវុធដោយប្រើថវិកាផ្ទាល់ខ្លួន ហើយដកថវិកាដែលបម្រុងទុកសម្រាប់បើកឲ្យទាហាន នៅឆមាសទីពីរនៃឆ្នាំ ២០២៤ ។អ៊ុយក្រែន កំពុងប្រឈមនឹងភាពលំបាក ពាក់ព័ន្ធជាមួយនឹងការបើកប្រាក់ខែដល់ទាហាន ខណដែលនេះដោយសារតែនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2008 នាក់
ម្សិលមិញ : 5371 នាក់
សរុបទាំងអស់ : 7074683 នាក់