លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូសមាគម ចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី
ចុះថ្ងៃទី: 19-07-2024, 06:34 PM, ចំនួនអ្នកអានៈ 114ដង
រាជធានីភ្នំពេញ៖ខ្ញុំព្រះករុណា មានមហាកិត្តិយស សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ខ្ញុំ ព្រះករុណាបានជាប់ការបោះឆ្នោតជា ប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី០២ ខ ឧសភា ឆ្នាំ២០២៤ ហើយនាងខ្ញុំ ពិតជាមានឆន្ទៈយ៉ាងមុតមាំបំផុត ក្នុងការជួយជំរុញ លើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់មួយនេះ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំង លើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាពេលនេះ។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៩ កក្កដា ២០២៤ បានដឹកនាំប្រតិភូសមាគម ចូលក្រាបថ្វាយបង្គំទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង ។ ក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា «ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា «ជាបឋមទូលព្រះបង្គំជាខ្ញុំ ជាប្រធានសមាគមសិល្បករខ្មែរ តំណាងឱ្យសមាជិកសមាជិកាទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស ដែលព្រះអង្គសេ្តចទ្រង់សព្វ ព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជានុញ្ញាតឱ្យទូលព្រះបង្គំជាខ្ញុំ បានដឹកនាំប្រតិភូសមាគមសិល្បករខ្មែរ ចូលក្រាបថ្វាយបង្គំព្រះករុណាថ្លៃវិសេស នាថ្ងៃដ៏អស្ចារ្យនេះ។ លោកជំទាវអ្នកឧកញ៉ា មានប្រសាសន៍បន្ថែមថា នៅពេលនិយាយដល់វិស័យសិល្បៈ ប្រជានុរាស្ត្រនៃដែនដីកម្ពុជរដ្ឋមួយនេះ តែងនឹកឃើញជានិច្ច នូវវីរភាពដ៏អស្ចារ្យនៃអតីតអង្គព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែលព្រះអង្គពោរពេញដោយព្រះរាជទេពកោសល្យសិល្បៈ ទាំងការដឹកនាំ តែងនិពន្ធ និងការសម្ដែង ទាំង ភាសាជាតិ និងអន្តរជាតិ។ ព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្តសិល្បៈជាច្រើន ទាំង ខ្សែភាពយន្ត សិល្បៈចម្រៀង តូរ្យតន្ត្រី និងរបាំ ។ ក្នុងនោះ បទចម្រៀង ភ្នំពេញ, ព្រៃប្រសិទ្ធី, ទីកែប បានក្លាយ ជាបទចម្រៀងដ៏មានប្រជាប្រិយបំផុតនាពេលបច្ចុប្បន្ន។ រីឯ ភាពយន្តរឿង ព្រះប្រជាកុមារ, ឃើញអង្គរហើយស្លាប់, មាតុភូមិខ្ញុំនៅពេលព្រះអាទិត្យអស្តង្គត, មហិច្ឆតាកាត់បន្ថយផេះផង់, ថ្ងៃចុងក្រោយលោកវរសេនីយ៍ឯកសាវត្ថិ ជាដើម សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ដោយឡែក ភាពយន្តឆ្នាំ១៩៦៦ រឿង «ព្រៃប្រសិទ្ធី» ជាភាសាបារាំងថា «La Forêt Enchantée » ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥ នៅឆ្នាំ១៩៦៧ ទៀតផង។ ជាមួយគ្នានោះ ប្រជានុរាស្ត្ររបស់ព្រះអង្គក៏មិនដែលមើលរំលងពីសម្រស់ដ៏ស្រល់ត្រកាល ផូរផង់ ប្រៀបបាននឹងទេពអប្សរនៃអង្គព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះមហាក្សត្រី ក៏ពោរពេញដោយព្រះរាជសមត្ថភាពសិល្បៈ ធ្លាប់បានថតសម្តែងខ្សែភាពយន្តជាច្រើន និងធ្លាប់ប្រឡងជាប់ជាបវរកញ្ញាជ័យលាភីលេខមួយ ថ្នាក់ជាតិ កាលពីឆ្នាំ១៩៥១ ផងដែរ។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បន្តថាទូលព្រះបង្គំជាខ្ញុំ ពិតជាកោតស្ញប់ស្ញែង និងបញ្ចេញនូវញញឹមដោយមិនដឹងខ្លួន នៅពេលបានអានក្រាំងប្រវត្តិសាស្ត្រ និងឯកសារស្រាវជ្រាវមួយចំនួន ដែលបានលើកឡើងយ៉ាងអស្ចារ្យពីព្រះរាជកិច្ច និងព្រះរាជសមត្ថភាពសិល្បៈរបស់ ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំ១៩៧៥ ព្រះករុណាបានទទួលការសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅឆ្នាំ១៩៨១ ព្រះអង្គបានបង្រៀនរបាំបាឡេ ជាសាស្ត្រាចារ្យផ្នែករបាំបុរាណ និងគរុកោសល្យសិល្បៈ នៅ ប្រទេសបារាំង។ ព្រះអង្គបានធ្វើជាប្រធានសមាគមរបាំខ្មែរនៅទីនោះ និងបានបង្កើតក្រុម «របាំបាឡេ» ជាក្រុមរបាំដើម ដែលក្នុងនោះ ទ្រង់បានបម្រើការជាអ្នកគ្រប់គ្រងទូទៅ និងជានាយកផ្នែកសិល្បៈ។ នៅឆ្នាំ ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការយូណេស្កូ។ នៅទីក្រុងប៉ារីស ក្នុងតួនាទីជាឯកអគ្គរាជទូតវប្បធម៌។ ក្នុងតួនាទីនេះ ទ្រង់ត្រូវបានគេស្គាល់ ដោយសារការខិតខំប្រឹងប្រែង និងការលះបង់ចំពោះវប្បធម៌កម្ពុជា។ អ្វីដែលស្តែងកាន់តែច្បាស់គឺ ថ្មីៗនេះ តាមរយៈវីដេអូឃ្លីបខ្លីមួយស្ដីពីព្រះរាជសកម្មភាពក្រសាលរាំ បទប្រពៃណីជាតិរបស់ អង្គព្រះមហាក្សត្រជាមួយនឹងហ្លួងម៉ យ៉ាងរស់រវើកប្រកបដោយថាមពល ដែលត្រូវបានផុសផ្សព្វផ្សាយ និងចែករំលែកព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងព្រះបរមរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ប្រជានុរាស្ត្ររបស់ព្រះអង្គពិតជាបានឃើញយ៉ាងជាក់ និង កោតសរសើរស្ញប់ស្ញែងក្រៃលែងទាំងក្នុង និងក្រៅប្រទេស។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានទូលព្រះមហាក្សត្រថា ពាក់ព័ន្ធនឹងការងាររបស់សមាគមសិល្បករខ្មែរវិញ ក្នុងរយៈពេលដ៏ខ្លីនេះ ទូលព្រះបង្គំទាំងអស់គ្នា ពិតជាធ្វើសកម្មភាពសិល្បៈបានយ៉ាងលឿន និងសកម្ម ដូចជា៖ ១. បង្កើតក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ សមាគមសិល្បករខ្មែរ ប្រកបដោយថាមភាព។ ២. រៀបចំទីស្នាក់ការកណ្តាលរបស់សមាគមសិល្បករខ្មែរឲ្យបានសមរម្យ និងថ្លៃថ្នូរបំផុត ៣. រៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរលើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី មហាបវរធិបតី ហ៊ុន ម៉ាណែត ។ ៤. ដឹកនាំសិល្បករសិល្បការិនីចូលរួមការងារសង្គមដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹងជំងឺអេដស៍។ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ជាដើម។ ជាមួយគ្នានោះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជា ច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់ សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ ជាក់ស្ដែងដូចជាពិធីបុណ្យសព លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពតជាដើម។ បន្ថែមពីលើនេះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគ បានទូលព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា ឆ្លើយតបនឹងការរីកចម្រើនលឿនហួសប្រមាណនៃបច្ចេកវិទ្យាសាកល ក្នុងសម័យឌីជីថលនេះ ពិតជាទាមទារឲ្យកម្ពុជាត្រូវរួមគ្នាគិត ចំពោះបដិវត្តកម្ម និងធ្វើពិពិធកម្ម ក្នុងវិស័យសិល្បៈ ខណៈទម្រង់សិល្បៈ ខ្លះកំពុងរងហានិភ័យនៃការបាត់បង់ និងគ្មានទីផ្សារ រីឯទម្រង់សិល្បៈខ្លះផ្សេងទៀត ក៏ទាមទារឲ្យមានការអភិរក្ស និងអភិវឌ្ឍបន្ថែម។ ដូច្នេះ ច្បាស់ណាស់ថា សមាគមសិល្បករខ្មែរ ពិតជាត្រូវការចាំបាច់បំផុត មិនអាចខ្វះបាន នូវព្រះរាជតម្រិះ និងព្រះរាជឱវាទដ៏បវរថ្លៃថ្លា ប្រកបដោយព្រះរាជបញ្ញាញាណ នៃអង្គព្រះមហាក្សត្រ ដើម្បីបាន ជាគតិយកទៅអនុវត្ត អភិរក្ស កែលម្អ និងអភិវឌ្ឍបន្ថែម ធ្វើយ៉ាងណាឱ្យសិល្បៈកម្ពុជាឈរខ្ពស់ត្រដែត ទាំងលើឆាកជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះ សូមព្រះករុណាថ្លៃវិសេស មេត្តាករុណាប្រោសព្រះ រាជទាននូវព្រះរាជឱវាទដ៏វិសេសខ្ពង់ខ្ពស់បំផុត ដល់ទូលបង្គំយើងខ្ញុំទាំងអស់គា្នដោយក្ដីអនុគ្រោះបំផុត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2024, 11:11 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាម​គេហទំព័រ Tribuna បានឱ្យដឹងថា Cristiano Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល​២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។ Ronaldo បានក្លាយជាកីឡាករដំបូងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:10 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:05 PM, ចំនួនអ្នកអានៈ​ 29ដង
អតីតគ្រូបង្វឹក Liverspanool លោក Jürgen Klospanspan នឹងដឹកនាំការប្រកួតកិត្តិយសរបស់ក្រុម Lukasz Piszczek និង Jakub Blaszczykowski ​នៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund នៅថ្ងៃសៅរ៍នេះ។ សូមជម្រាបថា លោក Klospanspan បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Liverspanool កាលពីខែឧសភា បន្ទាប់ពីកាន់តំណែងដ៏គួរឱ្យកត់សម្គាល់រយៈពេល ៩ ឆ្នាំដែលបានឃើញក្លឹបឈ្នះពានរង្វាន់ Chamspani
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:04 PM, ចំនួនអ្នកអានៈ​ 35ដង
ការលើកឡើងបែបនេះរបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ២៥០ លានដុល្លារ​ទៀត​ដល់​ក្រុង​គៀវ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​លោកខាងលិច​ម្តងទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក ​ប្រើ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:03 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:58 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រីPeng Liyuan បានកោតសរសើរចំពោះលោកស្រីAntoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
Trumspan ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែឧសភាពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តពេញវ័យ។ ដំបូងឡើយ ចៅក្រមគ្រោងនឹងកាត់ទោសគាត់នៅខែកក្កដាកន្លងទៅ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូររហូតដល់ខែកញ្ញា បន្ទាប់ពីតុលាការកំពូលបានសម្រេចថាប្រធានាធិបតីមានអភ័យឯ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:51 PM, ចំនួនអ្នកអានៈ​ 31ដង
សម្ព័ន្ធភាពនៃរាជរដ្ឋាគិបាល​របស់​លោកស្រី ​រួម​មាន​ក្រុមអ្នក​អភិរក្ស​និយម​យោធា ដែល​កំពុង​រក្សា​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​ជា​ឪពុក​របស់​នាង។ លោកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីថ្មី បានធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅល្ងាចថ្ងៃសុក្រ។ នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ​ 32ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:44 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ច្បាស់ៗថា ជម្លោះនៅអ៊ុយក្រែន ទីបំផុតនឹងត្រូវដោះស្រាយនៅនៅតុចរចា ប៉ុន្តែមិនទាន់អាចនិយាយបានថានៅពេលណានោះទេ។ លោកបានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:42 PM, ចំនួនអ្នកអានៈ​ 26ដង
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:41 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:36 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:35 PM, ចំនួនអ្នកអានៈ​ 34ដង
អ៊ុយក្រែន ត្រូវបង្ខំចិត្តទិញសព្វាវុធដោយប្រើថវិកាផ្ទាល់ខ្លួន ហើយដកថវិកាដែលបម្រុងទុកសម្រាប់បើកឲ្យទាហាន នៅឆមាសទីពីរនៃឆ្នាំ ២០២៤ ។អ៊ុយក្រែន កំពុងប្រឈមនឹងភាពលំបាក ពាក់ព័ន្ធជាមួយនឹងការបើកប្រាក់ខែដល់ទាហាន ខណដែលនេះដោយសារតែនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2394 នាក់
ម្សិលមិញ : 5371 នាក់
សរុបទាំងអស់ : 7075069 នាក់