មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើឲ្យរួមគ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន
ចុះថ្ងៃទី: 16-07-2024, 12:09 PM, ចំនួនអ្នកអានៈ 86ដង
រាជធានីភ្នំពេញ៖បើតាម លោកស្រី ឡងឌី សាន់ណារ៉ា ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងអាណ្ណត្តិកន្លងមក ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ក្នុងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបនិងដោះស្រាយបញ្ហាដែលពាក់ព័ន្ធគ្រឿងញៀន សំដៅការពារសុខភាពប្រជាជនរួមទាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលត្រូវបានបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ក៏ដូចជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបន្តវេនបំពេញបេសកម្មជាតិដ៏ថ្លៃថ្លា ស្របតាមច្បាប់គោលការណ៍យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងសុន្ទរកថាមួយ បានថ្លែងស្នើឲ្យរួមគ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។ លោកស្រីថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពី «ផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀនមានខុសច្បាប់» ក្រោមប្រធានបទ «ខ្ញុំអ្នកយើងទាំងអស់គ្នារួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នាទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកស្រីបានបន្តថា ក្នុងនាមស្ថានដែលមានតួនាទីក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ក្រសួងវប្បធម៌និងសិល្បៈបានសហការនិងធ្វើការយ៉ាងជិតស្និតជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ គ្រឹះស្ថានអប់រំ សិល្បករ ផលិតករ អ្នកនិពន្ធ អ្នកបង្កើតមាតិការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតដើម្បីផ្សព្វផ្សាយអប់រំទៅតាមព្រឹត្តិការណ៍ និងការបង្កើតស្នាដៃផ្សេងៗ។ ជាមួយគ្នានេះ សិល្បករលើគ្រប់ផ្នែកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមសម្ដែងទៅតាមព្រឹត្តិការណ៍ ពីខ្លឹមសារអប់រំ ទប់ស្កាត់ ការសម្តែងផ្ទាល់ ជាការតាក់តែងនិពន្ធស្នាដៃ ការថតខ្សែភាពយន្តអប់រំខ្លីៗ ព្រមទាំងការបញ្ចូលសារនៅតាមការចាក់បញ្ចាំងតាមរោងភាពយន្ត។ល។ នៅតាមបណ្ដារាជធានី ខេត្ត សិល្បករ តែងតែផ្តល់សារអប់រំជាប់ជានិច្ចនៅពេលមុនការចាប់ផ្ដើមកម្មវិធីសម្តែង។ ដូចមានបញ្ជាក់ក្នុងរបាយការណ៍របស់ក្រុមការងារក្នុងឆ្នាំ២០២៤ នៃឆមាសទី២ ក្រុមការងាររបស់ក្រសួងបានរៀបចំផែនការសកម្មភាពស្របនឹងយុទ្ធសាស្ត្របញ្ចាកោណ តំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការសកម្មភាពនេះនិងធ្វើការសហការឲ្យបានជិតស្និទ្ធជាមួយខ្សែបណ្ដាយនៃមន្ទីរ អង្គភាពរបស់ក្រសួងនៅតាមរាជធានី-ខេត្តក៏ដូចជាអង្គការសមាគមសិល្បករ វិចិត្រករ និងអ្នកផ្សព្វផ្សាយវប្បធម៌ផ្សេងៗ។ លទ្ធផលនៃការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់របស់ក្រសួងវប្បធម៌ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្សេងដែលមានការសម្ដែងសិល្បៈដែលយើងបានបញ្ចូលសារអប់រំផ្សេងៗ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ជូន។ បញ្ចូលសារអប់រំនៅតាមខ្សែភាពយន្តដែលបញ្ចាំងនៅក្នុងរោងភាពយន្ត។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត បានបញ្ច្រាបសារអប់រំនៅរាល់ការសម្ដែងសិល្បៈក្នុងកម្មវិធីនានានោះផ្សេងៗ។ល។ ក្រៅពីពេលនេះយើងបានសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានអប់រំដើម្បីផ្សព្វផ្សាយអប់រំ បង្ការដល់ពួកគេដឺលជាយុវជន។ ក្រៅពីនេះក្រសួងតែងតែបន្ថែមការផ្សព្វផ្សាយអប់រំនៅតាមកម្មវិធីផ្សេងៗក្នុងផ្នែកវប្បធម៌ផងដែរ មានដូចជាបញ្ច្រាបដល់អ្នកនិពន្ធ ផលិតករភាពយន្ត អ្នកសរសេរមាតិកាខ្លីៗ ព្រមទាំងដល់សិល្បករល្បីៗ។ល។ លើសពីនេះក៏បានបញ្ចូលការអប់រំនៅក្នុងចម្រៀងកាយវិការ ចម្រៀងខារ៉ាអូខេនៅតាមផលិតកម្ម និងក្រុមហ៊ុនចែកចាយគ្រឿងបរទេសជាដើម។ លទ្ធផលខាងលើនេះជាការរួមចំណែករបស់ក្រសួងវប្បធម៌លើការផ្សព្វផ្សាយ អប់រំ បង្ការដែលមានកំណត់ក្នុងឯកសារផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកស្រី ឡងឌី សាន់ណារ៉ា បានស្នើថា «ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ ខ្ញុំសូមស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលដែលអញ្ជើញមកពីបណ្ដាមន្ទីរវប្បធម៌ទាំង២៥រាជធានី-ខេត្ត សិល្បករ អ្នកនិពន្ធ ផលិតករ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រាបទៅដល់មូលដ្ឋាន អនុវត្តការងាររបស់យើងដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល»។ ក្នុងពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងសូមឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ និងចូលរួមចំណែកកាន់តែសកម្មជុលផុសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ ដូច្នេះ ដើម្បីឆ្លើយតបនឹងការណែនាំខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ ដោយគ្រោងនឹងអញ្ជើញ សិល្បករ សិល្បការិនី ដែលជាអ្នករាំ អ្នកសម្តែង អ្នកចម្រៀង តារាភាពយន្ត តារាកំប្លែង ទាំងក្នុងនិងក្រៅប្រព័ន្ធ សិស្ស និស្សិត មន្ត្រីរាជការ និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ទាំង២៥រាជធានី-ខេត្ត ដែលមានចំនួនប្រមាណក្រោម២០០រូប៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2024, 11:11 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាម​គេហទំព័រ Tribuna បានឱ្យដឹងថា Cristiano Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល​២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។ Ronaldo បានក្លាយជាកីឡាករដំបូងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:10 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:05 PM, ចំនួនអ្នកអានៈ​ 29ដង
អតីតគ្រូបង្វឹក Liverspanool លោក Jürgen Klospanspan នឹងដឹកនាំការប្រកួតកិត្តិយសរបស់ក្រុម Lukasz Piszczek និង Jakub Blaszczykowski ​នៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund នៅថ្ងៃសៅរ៍នេះ។ សូមជម្រាបថា លោក Klospanspan បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Liverspanool កាលពីខែឧសភា បន្ទាប់ពីកាន់តំណែងដ៏គួរឱ្យកត់សម្គាល់រយៈពេល ៩ ឆ្នាំដែលបានឃើញក្លឹបឈ្នះពានរង្វាន់ Chamspani
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:04 PM, ចំនួនអ្នកអានៈ​ 35ដង
ការលើកឡើងបែបនេះរបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ២៥០ លានដុល្លារ​ទៀត​ដល់​ក្រុង​គៀវ ។ មេដឹកនាំ​អ៊ុយក្រែន​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​លោកខាងលិច​ម្តងទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក ​ប្រើ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 11:03 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:58 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រីPeng Liyuan បានកោតសរសើរចំពោះលោកស្រីAntoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
Trumspan ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែឧសភាពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តពេញវ័យ។ ដំបូងឡើយ ចៅក្រមគ្រោងនឹងកាត់ទោសគាត់នៅខែកក្កដាកន្លងទៅ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូររហូតដល់ខែកញ្ញា បន្ទាប់ពីតុលាការកំពូលបានសម្រេចថាប្រធានាធិបតីមានអភ័យឯ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:54 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថាកម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:51 PM, ចំនួនអ្នកអានៈ​ 31ដង
សម្ព័ន្ធភាពនៃរាជរដ្ឋាគិបាល​របស់​លោកស្រី ​រួម​មាន​ក្រុមអ្នក​អភិរក្ស​និយម​យោធា ដែល​កំពុង​រក្សា​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​ជា​ឪពុក​របស់​នាង។ លោកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីថ្មី បានធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅល្ងាចថ្ងៃសុក្រ។ នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:49 PM, ចំនួនអ្នកអានៈ​ 32ដង
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:44 PM, ចំនួនអ្នកអានៈ​ 32ដង
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ច្បាស់ៗថា ជម្លោះនៅអ៊ុយក្រែន ទីបំផុតនឹងត្រូវដោះស្រាយនៅនៅតុចរចា ប៉ុន្តែមិនទាន់អាចនិយាយបានថានៅពេលណានោះទេ។ លោកបានបញ្ជាក់បែបនេះបន្ទាប់ពីកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:42 PM, ចំនួនអ្នកអានៈ​ 26ដង
សូមជម្រាបផងថា CFCB បានធ្វើការវាយតម្លៃលើក្លិបជាលើកដំបូងក្រោមច្បាប់ថ្មី ដែលជំនួសប្រព័ន្ធច្បាប់ Financial Fair Play (FFP) កាលពីមុខ ក្នុងការវាយតម្លៃលើការចំណាយរបស់ក្លិប ដោយតម្រូវឱ្យកក្លិបរាយការណ៍លទ្ធផលសមាមាត្រនៃប្រាក់ឈ្នួលកីឡាករ ការផ្ទេរ និងថ្លៃភ្នាក់ងារ ដែលកំណត់នៅត្រឹម ៩០ភាគរយ ឬតិចជាងនៃប្រាក់ចំណូលកាលពីឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:41 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:36 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាប់ពីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅខាងក្រៅសន្និសីទមួយ លោកស្រី Meloni បានគូសបញ្ជាក់ថា «ការគាំទ្រអ៊ុយក្រែនគឺជាជម្រើសដំបូង និងសំខាន់បំផុតនៃផលប្រយោជន៍ជាតិ ហើយមិនដែលផ្លាស់ប្តូរទេ»។ លោកស្រីក៏បានលើកឡើងដែរថា «ខ្ញុំ​ជឿជាក់ថា ចិន និង​ឥណ្ឌា​ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2024, 10:35 PM, ចំនួនអ្នកអានៈ​ 34ដង
អ៊ុយក្រែន ត្រូវបង្ខំចិត្តទិញសព្វាវុធដោយប្រើថវិកាផ្ទាល់ខ្លួន ហើយដកថវិកាដែលបម្រុងទុកសម្រាប់បើកឲ្យទាហាន នៅឆមាសទីពីរនៃឆ្នាំ ២០២៤ ។អ៊ុយក្រែន កំពុងប្រឈមនឹងភាពលំបាក ពាក់ព័ន្ធជាមួយនឹងការបើកប្រាក់ខែដល់ទាហាន ខណដែលនេះដោយសារតែនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2453 នាក់
ម្សិលមិញ : 5371 នាក់
សរុបទាំងអស់ : 7075128 នាក់