|
| ACU ឃាត់មេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡង២នាក់ ដែលប្រឡងចូលរៀននៅក្នុងវិស័យសុខាភិបាល, មេក្លោងទទួលលុយ៨ពាន់ដុល្លារពីបេក្ខជនម្នាក់ៗ |
|
| ចុះថ្ងៃទី: 01-02-2026, 04:10 PM, ចំនួនអ្នកអានៈ 19ដង |
|
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។
ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូលរៀនរៀនថ្នាក់ឆ្នាំទី១ កំរិតបរិញ្ញាបត្ររងចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យអន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបង ចំនួន ១០០នាក់)។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ឱ្យដឹងថាការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្រ្តីរបស់ខ្លួនចំនួន ២៦២នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយឧបការី កែវ ធីវុធ។ អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយឧបការី យ៉ិនទៀង ពុទ្ធិរ៉ា ដោយមានលោក ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយកដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ, លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម ឱ្យដឹងថាមេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។
ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា និងអគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថាខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-02-2026, 06:16 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។
បើតាមក្រសួងមហាផ្ទៃ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជិត៥សែន៤ម៉ឺននាក់ ឬស្មើនឹង៨៣% ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 06:10 PM, ចំនួនអ្នកអានៈ 32ដង
ព្រះវិហារ៖ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនយោធិនបើកបរ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានពាំនាំនូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 06:05 PM, ចំនួនអ្នកអានៈ 34ដង
សហភាពអឺរ៉ុបបានផ្លាស់ប្ដូរជានិមិត្តរូបមួយនៅក្នុងវិធីសាស្ត្ររបស់ខ្លួនចំពោះមេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះតាមរយៈការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ បន្ទាប់ពី កងកម្លាំងសន្តិសុខអ៉ីរ៉ង់ធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីដើមខែមករា។ លោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 06:02 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 04:10 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។
ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 04:01 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 02:09 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តស្វាយរៀង៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ 60ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ 52ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:37 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហគមន៍ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:32 AM, ចំនួនអ្នកអានៈ 50ដង
ទីភ្នាក់ងារម៉ាឡេស៊ីខាងលើដដែលមិនបានបង្ហើបឱ្យដឹងថាតើប្រេងឆៅខាងលើមានប្រភពដើមមកពីណានោះទេ។ ដែនសមុទ្រម៉ាឡេស៊ីត្រូវបានរាយការណ៍ជាប្រចាំពីសកម្មភាពផ្ទេរប្រេងខុសច្បាប់ ពីកប៉ាល់មួយទៅកប៉ាល់មួយដើម្បីលាក់បាំងពីប្រភពដើមរបស់ប្រេង។ អាជ្ញាធរម៉ាឡេស៊ីកាលពីខែកក្កដា ឆ្នាំមុនបានប្រកាសពីការរឹតបន្តឹងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:30 AM, ចំនួនអ្នកអានៈ 58ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 11:11 AM, ចំនួនអ្នកអានៈ 47ដង
សូមបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ពានរង្វាន់ បែងចែកជា៩ ប្រភេទ។នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 7574 នាក់ |
|
| ម្សិលមិញ |
: 9329 នាក់ |
|
| សរុបទាំងអស់ |
: 11070641 នាក់ |
|
|