ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ បានពិគ្រោះ ព្យាបាលជំងឺកុមារ ១លានករណី ដោយឥតគិតថ្លៃ
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។ រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។ គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។ មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅសង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អក៏ដូចបានជួយសង្គមជាតិ៕ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-01-2026, 03:22 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តព្រះវិហារ៖លោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអង្គភាព CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់​ ដែលសៀមបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 12ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនសម្រេចរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការលូកលាន់ដដែលមានគោលដៅទប់ ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ ទោះបង្កើនការត្រួតពិនិត្យក៏ដោយ ក្រសួងហិរញ្ញវត្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:14 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ លើកទី៥ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។ ទិវារត់ប្រណាំងស្ដ្រីចម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:10 PM, ចំនួនអ្នកអានៈ​ 1ដង
ទោះបីជាមិនទាន់មានការសម្រេចចិត្តជាផ្លូវការ ប៉ុន្តែសកម្មភាពផ្លូវច្បាប់នាពេលថ្មីៗនេះបានបង្ហាញថាផែនការនេះ មិនមែនគ្រាន់តែជាការជជែកគ្នាលេងនោះទេ។មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk កំពុងធ្វើឱ្យទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា លោកកំពុងពិភាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:03 PM, ចំនួនអ្នកអានៈ​ 17ដង
ពាក្យបណ្តឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Miami បាននិយាយថា ស្ថាប័នទាំងពីរខាងលើ បរាជ័យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យអតីតបុគ្គលិកជាប់កិច្ចសន្យារបស់ IRS ឈ្មោះ Charles Littlejohn ទម្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ត្រាំ រួមជាមួយកូនប្រុស និងក្រុមហ៊ុន Trumspan Organization របស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 02:58 PM, ចំនួនអ្នកអានៈ​ 3ដង
ក្នុងលិខិតសរសេរទៅកាន់សម្តេចប៉ាប ឆ្លើយតបសារនៃទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី១ ខែមករា របស់សម្តេច លោក Lai បានអះអាងថា រូបលោកតែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាព គឺជាមាគ៌ាជាតិរបស់តៃវ៉ាន់ ហើយក៏ជាតំណភ្ជាប់របស់តៃវ៉ាន់ជាមួយពិភពលោកផងដែរ។ លោក Lai បានបន្តថា ចំពោះមុខក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 01:46 PM, ចំនួនអ្នកអានៈ​ 26ដង
ស្របពេលជាមួយគ្នា ទីផ្សារបច្ចេកវិទ្យាជួបនូវភាពមិនច្បាស់លាស់ខ្លាំង ដោយក្រុមហ៊ុន Microsoft បានបាត់បង់តម្លៃទីផ្សារហូតដល់ ៣៥៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ភាពរង្គោះរង្គើនេះ ក៏បានទាញទម្លាក់តម្លៃរូបិយប័ណ្ណឌីជីថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 01:30 PM, ចំនួនអ្នកអានៈ​ 27ដង
ខ្លឹមសារនៃបទបញ្ជាចេញផ្សាយដោយសេតវិមាន បាននិយាយថា ពន្ធគយបន្ថែមអាចនឹងត្រូវដាក់ទៅលើ ការនាំចូលទំនិញដែលជា​ផលិតផលរបស់ប្រទេសណាមួយ ដែលលក់ប្រេងដោយផ្ទាល់ឬមិនផ្ទាល់ដល់គុយបា។ បទបញ្ជានោះហៅរដ្ឋាភិបាលគុយបា ថាជាគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយចោទរបបដឹកនាំគុយបាថា បានចូលដៃនិងផ្តល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ​ 11ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។ បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ​ 29ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:56 AM, ចំនួនអ្នកអានៈ​ 8ដង
ហ្វីលីពីន៖បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:53 AM, ចំនួនអ្នកអានៈ​ 24ដង
ប្រទេសហ្វីលីពីន៖លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:49 AM, ចំនួនអ្នកអានៈ​ 36ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:47 AM, ចំនួនអ្នកអានៈ​ 28ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4549 នាក់
ម្សិលមិញ : 9137 នាក់
សរុបទាំងអស់ : 11049941 នាក់