| លោក ត្រាំ អះអាងថាលោក ពូទីន យល់ព្រមផ្អាកវាយប្រហារលើទីក្រុងកៀវមួយសប្ដាហ៍ ខណៈសីតុណ្ហភាពចុះត្រជាក់ខ្លាំង |
|
| ចុះថ្ងៃទី: 30-01-2026, 11:47 AM, ចំនួនអ្នកអានៈ 28ដង |
|
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណគំនិតផ្ដួចផ្ដើម របស់ទីក្រុងវ៉ាស៊ីតោន ហើយថាការឯកភាពគ្នានេះគឺមានន័យថារុស្ស៉ីនឹងមិនវាយប្រហារកំណត់គោលដៅលើបណ្ដាញថាមពលរបស់អ៊ុយក្រែនឡើយ អំឡុងសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្អាកការវាយប្រហារលើ ទីក្រុងកៀវ និងបណ្ដាទីក្រុងដទៃទៀតរបស់អ៊ុយក្រែនរយៈពេលមួយសប្ដាហ៍ ដោយសារតែសីតុណ្ហភាពចុះត្រជាក់ខ្លាំងពេក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក៏ប៉ុន្តែរុស្ស៉ីមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ បន្ថែមពីលើនេះ វិមានក្រឹមឡាំងក៏បានអញ្ជើញលោក ហ្សេលេនស្គី សាជាថ្មីឱ្យចូលរួមក្នុងកិច្ចចរចាក្នុងទីក្រុងមូស្គូផងដែរ ជាការអញ្ជើញមួយដែលលោក ហ្សេលេនស្គីធ្លាប់បានបដិសេធរួចហើយ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីសង្រ្គោះបន្ទាន់អ៊ុយក្រែន បាន និងកំពុងព្យាយាមជួសជុលប្រព័ន្ធកម្ដៅ និងស្ដារអគ្គីសនី នៅក្នុងទីក្រុងកៀវដែលបានដាច់រចន្តដោយសារការវាយប្រហារតាមផ្លូវអាកាសពី រុស្ស៉ីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ តាមក្រុមមន្ត្រីអ៊ុយក្រែន អគារអាផាធឺមិនចំនួន ៤៥៤ទីតាំងនៅតែបន្តគ្មានប្រព័ន្ធកម្ដៅ ស្របពេលសីតុណ្ហភាពធ្លាក់ចុះដល់ ១០អង្សាសេក្រោមសូន្យ ពេញមួយយប់ថ្ងៃព្រហស្បតិ៍ និងអាចធ្លាក់ចុះទាបជាងនេះនៅសប្ដាហ៍ក្រោយ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:22 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រះវិហារ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអង្គភាព CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលសៀមបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:16 PM, ចំនួនអ្នកអានៈ 12ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនសម្រេចរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការលូកលាន់ដដែលមានគោលដៅទប់ ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ ទោះបង្កើនការត្រួតពិនិត្យក៏ដោយ ក្រសួងហិរញ្ញវត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:14 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ លើកទី៥ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។
ទិវារត់ប្រណាំងស្ដ្រីចម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:10 PM, ចំនួនអ្នកអានៈ 1ដង
ទោះបីជាមិនទាន់មានការសម្រេចចិត្តជាផ្លូវការ ប៉ុន្តែសកម្មភាពផ្លូវច្បាប់នាពេលថ្មីៗនេះបានបង្ហាញថាផែនការនេះ មិនមែនគ្រាន់តែជាការជជែកគ្នាលេងនោះទេ។មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk កំពុងធ្វើឱ្យទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា លោកកំពុងពិភាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 03:03 PM, ចំនួនអ្នកអានៈ 17ដង
ពាក្យបណ្តឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Miami បាននិយាយថា ស្ថាប័នទាំងពីរខាងលើ បរាជ័យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យអតីតបុគ្គលិកជាប់កិច្ចសន្យារបស់ IRS ឈ្មោះ Charles Littlejohn ទម្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ត្រាំ រួមជាមួយកូនប្រុស និងក្រុមហ៊ុន Trumspan Organization របស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 02:58 PM, ចំនួនអ្នកអានៈ 3ដង
ក្នុងលិខិតសរសេរទៅកាន់សម្តេចប៉ាប ឆ្លើយតបសារនៃទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី១ ខែមករា របស់សម្តេច លោក Lai បានអះអាងថា រូបលោកតែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាព គឺជាមាគ៌ាជាតិរបស់តៃវ៉ាន់ ហើយក៏ជាតំណភ្ជាប់របស់តៃវ៉ាន់ជាមួយពិភពលោកផងដែរ។ លោក Lai បានបន្តថា ចំពោះមុខក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 01:46 PM, ចំនួនអ្នកអានៈ 26ដង
ស្របពេលជាមួយគ្នា ទីផ្សារបច្ចេកវិទ្យាជួបនូវភាពមិនច្បាស់លាស់ខ្លាំង ដោយក្រុមហ៊ុន Microsoft បានបាត់បង់តម្លៃទីផ្សារហូតដល់ ៣៥៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ភាពរង្គោះរង្គើនេះ ក៏បានទាញទម្លាក់តម្លៃរូបិយប័ណ្ណឌីជីថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 01:30 PM, ចំនួនអ្នកអានៈ 27ដង
ខ្លឹមសារនៃបទបញ្ជាចេញផ្សាយដោយសេតវិមាន បាននិយាយថា ពន្ធគយបន្ថែមអាចនឹងត្រូវដាក់ទៅលើ ការនាំចូលទំនិញដែលជាផលិតផលរបស់ប្រទេសណាមួយ ដែលលក់ប្រេងដោយផ្ទាល់ឬមិនផ្ទាល់ដល់គុយបា។ បទបញ្ជានោះហៅរដ្ឋាភិបាលគុយបា ថាជាគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយចោទរបបដឹកនាំគុយបាថា បានចូលដៃនិងផ្តល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ 11ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។
បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ 29ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:56 AM, ចំនួនអ្នកអានៈ 8ដង
ហ្វីលីពីន៖បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:53 AM, ចំនួនអ្នកអានៈ 24ដង
ប្រទេសហ្វីលីពីន៖លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:49 AM, ចំនួនអ្នកអានៈ 36ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:47 AM, ចំនួនអ្នកអានៈ 28ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
 ព័ត៌មានលម្អិត
|
|
|