| រដ្ឋមន្ត្រី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ រយៈពេល៤ថ្ងៃ នៅប្រទេសហ្វីលីពីន |
|
| ចុះថ្ងៃទី: 26-01-2026, 05:32 AM, ចំនួនអ្នកអានៈ 35ដង |
|
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី «ការចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦» កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «រៀបចំអនាគតទេសចរណ៍រួមគ្នា (Navigating Our Future, Together)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានសំខាន់ៗមួយចំនួនទៀត។
នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ លោករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៥ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី លើកទី៥។
អង្គប្រជុំនឹងពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសផែនការវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០។
ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
ទន្ទឹមនឹងនេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន ៦ប្រភេទ៖ រង្វាន់ទីក្រុងស្អាតអាស៊ាន ចំនួន ៥រង្វាន់សណ្ឋាគារបៃតងអាស៊ាន ចំនួន ៥រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានចំនួន ២រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទបន្ទប់ប្រជុំ ចំនួន ៥រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទ សាលពិព័រណ៍ ចំនួន៥ និងរង្វាន់ស្ដង់ដា MICE អាស៊ានប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥។
ដោយឡែក ក្រសួងទេសចរណ៍ក៏នឹងដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដោយរំពឹងថាពិព័រណ៍នេះនឹងមានប្រតិភូចូលរួមចំនួន ៨៥០នាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចំនួន ១០០ស្តង់ពិព័រណ៍ (Booths) ចំនួន ៣៥០ស្ដង់ អ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុនផងដែរ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 44ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 19ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 18ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 17ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ 17ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:46 AM, ចំនួនអ្នកអានៈ 21ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១ប្រកួតចុងក្រោយរបស់បុរសវ័យ ៤៣ឆ្នាំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Leicester នៅពេលបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងរបស់ Oxford United ដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងខ្លួន។
Leicester City ឈរជើងនៅលីគ Chamspanionshispan របស់អង់គ្លេសបច្ចុប្បន្ន បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Marti Cifuentes ដែលទើបដឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:24 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:17 AM, ចំនួនអ្នកអានៈ 42ដង
យោងតាមការសិក្សាស្រាវជ្រាវជាប្រព័ន្ធ (Systematic Review) ដែលចុះផ្សាយក្នុងទស្សនាវដ្ដីអន្តរជាតិនៃការស្រាវជ្រាវបរិស្ថាន និងសុខភាពសាធារណៈ (IJERPH) ដោយអ្នកស្រី Rebecca Purewal និងសហការី បានបង្ហាញថា ការមានសត្វចិញ្ចឹមនៅក្នុងផ្ទះផ្ដល់អត្ថប្រយោជន៍លើសពីការស្មានចំពោះការអភិវឌ្ឍអត្តចរិតកុមារ។
ការរស់នៅធំធាត់ឡើងជាមួយសត្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:14 AM, ចំនួនអ្នកអានៈ 48ដង
នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា រដ្ឋាភិបាលវៀតណាមបានឱ្យដឹងទៀតថាលោក Lee បានទទួលមរណភាពដោយសារ រោគាពាធ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រសួងការបរទេសវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជន នៃទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:11 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖នាយឧត្តមនាវី Samuel Paspanaro បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:04 AM, ចំនួនអ្នកអានៈ 40ដង
ក្រុមហ៊ុន Lonvi Biosciences ដែលមានមូលដ្ឋាននៅទីក្រុងសិនជិន បានបង្ហាញពីលទ្ធផលនៃការអភិវឌ្ឍសារធាតុម្យ៉ាងហៅថា Procyanidin C1 (PCC1)។ សារធាតុនេះត្រូវបានចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ ដែលមានសមត្ថភាពពិសេសក្នុងការកំណត់មុខសញ្ញា និងកម្ចាត់ «កោសិកាហ្សូមប៊ី» (Senescent cells)។ កោសិកាទាំងនេះគឺជាកោសិកាដែលឈប់បំបែកខ្លួន ប៉ុន្តែវានៅតែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:02 AM, ចំនួនអ្នកអានៈ 35ដង
តាមក្រុមមន្ត្រីហ្វីលីពីន មនុស្ស៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ រីឯជាង១៣៨នាក់ត្រូវបានជួយសង្រ្គោះ។ ស្រឡាងដឹកអ្នកដំណើរខាងលើមានគោលដៅធ្វើដំណើរ ចាកចេញពីទីក្រុង Zamboanga ទៅកាន់កោះ Jolo។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យស្រឡាងនេះលិចនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងដុតដៃដុតជើងធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:32 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរ
 ព័ត៌មានលម្អិត
|
|
|