រដ្ឋមន្ត្រីសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣ ជាគ្រឹះសម្រាប់ត្រៀម ឆ្លើយតបនឹងស្ថានការណ៍អាសន្នសុខភាពសាធារណៈ នាពេលអនាគត
ចុះថ្ងៃទី: 19-01-2026, 05:19 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស្តីពីជីវសុវត្ថិភាព និងសន្តិសុខ។ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ និងបន្ទប់ពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្ទីរពិសោធន៍ BSL-3 នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាទ្រព្យសម្បត្តិសំខាន់របស់ជាតិ ដែលត្រូវថែរក្សាឱ្យមានដំណើរការល្អ និងជាការបើកទំព័រថ្មីមួយ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការតាមដាន និងការអង្កេតការផ្ទុះជំងឺ ការតាមដានមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ និងការស្រាវជ្រាវអនុវត្ត ដែលអាចផ្តល់ជាភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ សម្រាប់ការកំណត់គោលនយោបាយ និងការធ្វើអន្តរាគមន៍ផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបានបន្តថាវត្តមានមន្ទីរពិសោធន៍ BSL-3 នឹងចូលរួមយ៉ាងសកម្ម ក្នុងបណ្តាញមន្ទីរពិសោធន៍ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកព័ត៌មាន នេះ នឹងជាគ្រឹះសំខាន់សម្រាប់ការត្រៀមខ្លួនរបស់កម្ពុជា ចំពោះការឆ្លើយតបនឹងស្ថានការណ៍អាសន្នសុខភាពសាធារណៈនាពេលអនាគត។ ក្នុងឱកាសនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពិសោធន៍ទាំងអស់ ចូលរួមថែរក្សា និងពង្រឹងសមត្ថភាពផ្នែកមន្ទីរពិសោធន៍ ដោយ៖ ១) ត្រូវត្រួតពិនិត្យ គុណភាពប្រើប្រាស់ និងការថែទាំឱ្យបានត្រឹមត្រូវ ២) ផ្ទៀងផ្ទាត់ជាមួយអ្នកជំងឺ នៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាមួយនឹងមន្ទីរពេទ្យ ៣) ត្រូវមានឱ្យបានគុណភាពខ្ពស់ និងស្តង់ដា ភាពត្រឹមត្រូវ និងទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរពិសោធន៍ត្រូវបង្កើនវិសាលភាពឱ្យកាន់តែទូលំទូលាយ ក្នុងការបម្រើសេវាផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាបានគុណភាព សុវត្ថិភាព រហ័សទាន់ពេលវេលា វិភាគឱ្យបានគ្រប់ប្រភេទ និងមានតម្លៃសមរម្យ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ជូនដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការប្រើប្រាស់ និងប្រតិបត្តិការមន្ទីរពិសោធន៍ BSL-3 ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់គឺ៖ ១) ត្រូវបន្តពិនិត្យនិងកែលម្អយន្តការគ្រប់គ្រង ការប្រើប្រាស់មន្ទីរពិសោធន៍ BSL-3 ឱ្យកាន់តែមានប្រសិទ្ធភាពនិងស្របទៅតាមការប្រែប្រួលនៃបទប្បញ្ញត្តិស្តីពីជីវសុវត្ថិភាព និងសន្តិសុខជាតិ និងអន្តរជាតិ។ ២) ត្រូវសម្របសម្រួលការងារតាមដាន និងអង្កេតលើជំងឺឆ្លង ដោយប្រើប្រាស់បណ្តាញមន្ទីរពិសោធន៍វេជ្ជសាស្រ្តរដ្ឋ និងឯកជន ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលសំណាក ការបញ្ជូនសំណាក ការធ្វើតេស្ត និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈឱ្យបានទាន់ពេលវេលា។ ៣) ត្រូវបន្ត និងពង្រឹងបន្ថែមការតាមដានការឆ្លងរោគ នៅតាមមន្ទីរពេទ្យនិងកំណត់រកមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ និងប្រមូលទិន្នន័យជាភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ សម្រាប់ប្រើប្រាស់ក្នុងការកំណត់គោលនយោបាយ និងការធ្វើអន្តរាគមន៍ផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។ ៤) ត្រូវបន្តពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើនសមត្ថភាពរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅថ្នាក់ជាតិនិង ក្រោមជាតិ ជាប្រចាំក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីធានាការឆ្លើយតបរហ័សចំពោះការផ្ទុះជំងឺ និងហានិភ័យថ្មីៗ។ សូមបញ្ជាក់ដែរថា អគារមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣នេះ មានកំពស់ ៤ជាន់ មានប្រវែងបណ្តាយ ៤០.៩ម៉ែត និងទទឹង១៥.៤ម៉ែត្រ សាងសង់លើផ្ទៃដី ២៤១៩.៤ម៉ែត្រការ៉េ ស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នៅតាមជាន់នីមួយៗ មានបន្ទប់សំខាន់ៗ ដូចជា៖ ជាន់ផ្ទាល់ដី មាន ៧បន្ទប់ ៖ បន្ទាប់ការិយាល័យ, ឃ្លាំង, បន្ទប់ចំរោះមេរោគ, បន្ទាប់គ្រប់គ្រងសំពាធអវិជ្ជមាន បន្ទប់ស្រាវជ្រាវ និងបន្ទប់Freezer Farm ជាន់ទី១ មាន៦បន្ទប់៖ បន្ទប់ការិល័យ, បន្ទប់សំពាធអវិជ្ជមានកម្រិត៣, បន្ទប់ពិសោធន៍ និងបន្ទប់សម្លាប់មេរោគ ជាន់ទី២ មាន៨បន្ទប់៖ ការិយាល័យ និងបន្ទប់ប្រជុំ និងជាន់ទី៣៖ បន្ទប់ប្រជុំ និងសាលប្រជុំ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:38 PM, ចំនួនអ្នកអានៈ​ 28ដង
សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:34 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:20 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:01 PM, ចំនួនអ្នកអានៈ​ 45ដង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចយកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 06:58 PM, ចំនួនអ្នកអានៈ​ 51ដង
របាយការណ៍បឋមបានឱ្យដឹងថា សិស្ស ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ព្រឹក នៅពេលដែលរថយន្តដឹកសិស្សឯកជននោះ កំពុងដឹកសិស្សទៅសាលារៀននានានៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 57ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា នៅថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកស្រីបានសម្រេចចិត្តថានឹងរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា។ ក្រោយរំលាយសភា លោកស្រីគ្រោងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:21 PM, ចំនួនអ្នកអានៈ​ 54ដង
ក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store ពាក់ព័ន្ធការចង់បានកោះ Greenland របស់ប្រទេសដាណឺម៉ាក លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះ Jonas ដោយសារតែប្រទេសរបស់អ្នក បានសម្រេចចិត្តមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំ ទោះបីជាខ្ញុំបានបញ្ចប់សង្រ្គាមលើសពី៨ក៏ដោយនោះ ខ្ញុំយល់ថា លែងមានកាតព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:11 PM, ចំនួនអ្នកអានៈ​ 48ដង
លោក Oleksandr Syrskyi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងឃើញមានការកើនឡើងនូវសកម្មភាពយោធា ការកើនឡើងនូវចំនួនក្រុមសត្រូវវាយប្រហារ ការកើនឡើងនូវការផលិតអាវុធ មីស៉ីល និងដ្រូន»។ លោកបន្ថែមថា «ពេលនេះ សត្រូវ (រុស្ស៉ី) ផលិតដ្រូន 404 Shaheds ជាប្រចាំ ក្នុងប្រភេទផ្សេងៗគ្នា។ ហើយផែនការគឺបង្កើនចំនួន ​ដល់​ទៅ ១ ០០០ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:08 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនេះដែរ លោក ជុំ សុន្ទរី បានអបអរសាទរដល់និស្សិតជ័យលោភីចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ និងបានសរសើរការលះបង់ និងការតាំងចិត្តរបស់ពួកគេក្នុងការសិក្សាភាសាជប៉ុន។ លោកក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះមូលនិធិអន្តរជាតិ Kyoritsu ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអប់រំភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:15 PM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តតាកែវ៖ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណនូវវត្តមាន របស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងមន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ និងទទួលយល់ដឹងនូវសមិទ្ធផលការងារ ក្នុងវិស័យកសិកម្ម ជាពិសេសការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:06 PM, ចំនួនអ្នកអានៈ​ 58ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8200 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10960936 នាក់