រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ថាព្រោះតែអឺរ៉ុបទន់ខ្សោយ ទើបអាមេរិកត្រូវគ្រប់គ្រង Greenland ចំពេលមានការមិនពេញចិត្តក្នុងចំណោមសមាជិកព្រឹទ្ធសភា
ចុះថ្ងៃទី: 19-01-2026, 03:06 PM, ចំនួនអ្នកអានៈ 31ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាអនុវត្តការយកពន្ធលើប្រទេសសហភាពអឺរ៉ុបណាមួយ ដែលប្រឆាំងនឹងការទិញយក Greenland រួមទាំងដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិកផងដែរ។ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ភាពទន់ខ្សោយរបស់អឺរ៉ុប ទាមទារឱ្យមានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើកោះ Greenland ដើម្បីស្ថិរភាពពិភពលោក បើទោះបីជាមានសមាជិកសភាមួយចំនួន មិនពេញចិត្តនឹងកិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាល ត្រាំ ដើម្បីយកបានទឹកដីក្នុងតំបន់អាកទិក ដែលកាន់កាប់ដោយប្រទេសដាណឺម៉ាកនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តំណាងរាស្រ្តប្រចាំរដ្ឋ Kentucky លោក Rand Paul មកពីគណបក្សសាធារណរដ្ឋ ដែលជាប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃព្រឹទ្ធសភាអាមេរិក បានលើកឡើងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនិយាយថាដោយខ្លួនឯងថា មិនទាន់បានពិភាក្សាជាមួយលោក ត្រាំ ទេ តែបានពិចារណារួចហើយ ជុំវិញជម្រើសប្រើអំណាចគ្រាអាសន្ន ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយក Greenland។ ប៉ុន្តែការធ្វើដូច្នេះ នឹងក្លាយជារឿងគួរឱ្យអស់សំណើច ពីព្រោះវាគ្មានភាពអាសន្ននៅ Greenland នោះឡើយ។ លោក Paul មិន​មែន​ជា​មនុស្សតែ​ម្នាក់​ ដែលមិនពេញចិត្តនឹងការសម្រេចចិត្ត ក្នុងបក្សរបស់ខ្លួននោះទេ ដោយតំណាងរាស្រ្តម្នាក់ទៀតនៃបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Ohio លោក Mike Turner បាននិយាយថា ពន្ធគយ អាចគំរាមកំហែងដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តណាតូ។ សមាជិកព្រឹទ្ធសភាផ្សេងទៀត រួមទាំងអ្នកប្រជាធិបតេយ្យ បានចង្អុលទៅធនធានធម្មជាតិរបស់ Greenland ថាជាការជំរុញទឹកចិត្តឱ្យអាមេរិកចង់កាន់កាប់កោះនេះ មិនមែនហេតុផលសន្តិសុខជាតិឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនេះដែរ លោក ជុំ សុន្ទរី បានអបអរសាទរដល់និស្សិតជ័យលោភីចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ និងបានសរសើរការលះបង់ និងការតាំងចិត្តរបស់ពួកគេក្នុងការសិក្សាភាសាជប៉ុន។ លោកក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះមូលនិធិអន្តរជាតិ Kyoritsu ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអប់រំភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:15 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តតាកែវ៖ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណនូវវត្តមាន របស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងមន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ និងទទួលយល់ដឹងនូវសមិទ្ធផលការងារ ក្នុងវិស័យកសិកម្ម ជាពិសេសការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:06 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:05 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:02 PM, ចំនួនអ្នកអានៈ​ 24ដង
ទីភ្នាក់ងាររុក្ខាប្រមាញ់របស់ស៉ីលី បានឱ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃ សរុប២៤កន្លែង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យ ក្នុងនោះភ្លើងឆេះព្រៃធំជាងគេ គឺនៅតំបន់ Nuble និង Bío Bío ជាទីដែលរដ្ឋាភិបាលសម្រេចចិត្ត​ដាក់ក្រោមភាពអាសន្ន។ តំបន់ពីរស្ថិតនៅចម្ងាយប្រមាណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:00 PM, ចំនួនអ្នកអានៈ​ 36ដង
កាសែតអង់គ្លេស Financial Times បានអះអាងថា ចំណាត់ការសងសឹកខាងលើ កំពុងត្រូវបានព្រាងឡើងដើម្បីផ្តល់ឧត្តមភាពដល់​ក្រុមមេដឹកនាំអឺរ៉ុប មុនកិច្ចប្រជុំសំខាន់ជាមួយលោក ត្រាំ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងក្នុងទីក្រុង Davos នៃប្រទេសស្វីស នាសប្តាហ៍នេះ។ Financial Times បានរាយការណ៍យ៉ាងដូច្នេះ ដោយផ្អែកលើប្រភពពីក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 02:54 PM, ចំនួនអ្នកអានៈ​ 27ដង
មេធាវីរបស់លោក Musk គឺលោក Steven Molo បាននិយាយចំៗថា៖ «បើគ្មាន Elon Musk ទេ នោះក៏គ្មាន OspanenAI ដែរ»។ លោកបានបញ្ជាក់ថា កូនក្តីរបស់ខ្លួនមិនត្រឹមតែដាក់លុយផ្ទាល់ខ្លួនជិត ៤០ លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ទាំងកេរ្តិ៍ឈ្មោះ និងចំណេះដឹងផ្នែកជំនួញ ដើម្បីជំរុញឱ្យក្រុមហ៊ុននេះជោគជ័យ។ លោក Musk អន់ចិត្តខ្លាំងព្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:28 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីឃើញរាជរដ្ឋាភិបាល ដាក់ចេញវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អនោះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ បានសាទរយ៉ាងខ្លាំង។ លោកស្រីបានលើកឡើងថា វិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:20 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍ថា នឹងដាក់ពន្ធនាំចូលបន្ថែម ១០ភាគរយចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញយក Greenland។ រដ្ឋធំៗរបស់សហភាពអឺរ៉ុប ចាត់ទុកពន្ធគយនេះថាជាការគំរាមកំហែង ដោយបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:18 PM, ចំនួនអ្នកអានៈ​ 26ដង
ជំនួបដ៏តានតឹងនៅកីឡដ្ឋានភ្នំពេញក្រោននេះ ដែលមានអ្នកទស្សនាផ្ទាល់ជាង ៥ពាន់នាក់ ត្រឹមរយៈពេលប្រមាណ ២០នាទី ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនលើស្វាយរៀង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡករ Dyer Moses នៅនាទី១៩ និងកីឡាករ Andres Nieto នៅនាទី២១ មុនក្រុមភ្ញៀវវាយបកតាមស្មើ ២-២ នៅចុងវគ្គទី១ ដោយកីឡាករ Pespanrah Kwame
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:16 PM, ចំនួនអ្នកអានៈ​ 41ដង
មូលហេតុចម្បងដែលនាំឱ្យមានការកក្រើកនេះ គឺដោយសារក្រុមហ៊ុន Micron បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកទីតាំងរោងចក្រផលិតឈ្មោះ P5 របស់ក្រុមហ៊ុន Powerchispan ដែលស្ថិតនៅក្នុងស្រុក Miaoli កោះតៃវ៉ាន់។ ការវិនិយោគនេះមានតម្លៃទឹកប្រាក់រហូតដល់ ១,៨ ពាន់លានដុល្លារ ដែលជាការទូទាត់ជាសាច់ប្រាក់សុទ្ធតែម្តង។ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:13 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:06 PM, ចំនួនអ្នកអានៈ​ 34ដង
សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹង និងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 12:03 PM, ចំនួនអ្នកអានៈ​ 43ដង
តាមរយៈការស្រាវជ្រាវនោះ​ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6305 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10959041 នាក់