លោក ត្រាំ អះអាងថា មេដឹកនាំអ៉ីរ៉ង់បានទូរសព្ទមកសុំចរចា ក្រោយលោកគំរាមធ្វើអន្តរាគមន៍យោធា
ចុះថ្ងៃទី: 12-01-2026, 02:54 PM, ចំនួនអ្នកអានៈ 33ដង
បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ អស់រយៈពេលជាង២សប្តាហ៍មកហើយ និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង បើទោះបីជា​មាន ការបង្រ្កាបដែលក្រុមសិទ្ធិមនុស្សព្រមានថា បានក្លាយជាការសម្លាប់រង្គាលក៏ដោយ។ ចលនាបាតុកម្មនេះ កើតមានឡើងដំបូង ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យទំនិញនានាឡើងថ្លៃខ្ពស់ ប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនអ៉ីរ៉ង់ ហើយឥឡូវវា​កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់របបដឹកនាំរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលមានអាយុ៨៦ឆ្នាំ គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩។ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាន់រូបលោក ដើម្បីព្យាយាមចង់មានការចរចាគ្នា បន្ទាប់ពីរូបលោកបានគំរាមម្តងហើយម្តងទៀត ថានឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ សម្លាប់ក្រុមបាតុករមិនប្រណីដៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ CHRI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺខ្លួនទទួលបានការអះអាងពីសាក្សី និង​សេចក្តីរាយការណ៍អាចជឿជាក់បាន ដែលបង្ហាញថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅទូទាំងអ៉ីរ៉ង់ អំឡុងការបិទបណ្តាញអ៉ីនធើណិត នាពេលនេះ ពោលគឺសកម្មភាពសម្លាប់រង្គាលកំពុងតែប្រព្រឹត្តទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តួលេខចុងក្រោយបង្អស់នៃអ្នកស្លាប់ ក្នុងការបង្រ្កាបបាតុកម្មនៅអ៉ីរ៉ង់ គឺមានយ៉ាងហោច៥៣៨នាក់ ខណៈជាង១០ ៦០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន។ គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ បានបង្ហាញឆន្ទៈចង់ចរចាគ្នា។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាលពី​ម្សិលមិញ។ ជំនួបមួយកំពុងត្រូវបានរៀបចំ... ពួកគេមានបំណងចង់ចរចា»។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «យើងប្រហែលជាត្រូវធ្វើសកម្មភាព មុនពេលមានការជួបគ្នា»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-01-2026, 03:17 PM, ចំនួនអ្នកអានៈ​ 57ដង
«បុគ្គលិកស្ថាប័នរដ្ឋ ព្រមទាំងសមាជិកនៃកម្លាំងប្រដាប់អាវុធនិងកម្លាំងសន្តិសុខ ត្រូវជ្រើសរើសយកជម្រើសមួយ គឺឈរនៅជាមួយ​ប្រជាជនហើយក្លាយជាសម្ព័ន្ធមិត្តរបស់ប្រជាជាតិ ឬមួយក៏គប់គិតជាមួយពួកឃាតករ ដែលកាប់សម្លាប់ប្រជាជន»។ កូនប្រុសស្តេចសាហ៍អ៉ីរ៉ង់ លោក Reza Pahlavi បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 03:14 PM, ចំនួនអ្នកអានៈ​ 56ដង
កិច្ចប្រជុំកំពូលនៅទីក្រុង Nara នៃប្រទេសជប៉ុន គឺកើតឡើង ចំពេលមានការផ្ទុះជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ។ ទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចនឹងត្រូវចាត់ទុកជា ការគំរាមកំហែងចំពោះអាយុជី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 03:03 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្ត ស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 02:55 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បាននិយាយថា ប្រសិនបើជនស៉ីវិល ពិតជាបានបង្ហោះយន្តហោះដ្រូនទាំងនោះមែន វានឹងជាបទល្មើសធ្ងន់ធ្ងរមួយ ដែលគំរាមកំហែងសន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង និងសន្តិភាពនៅឧបទ្វីបកូរ៉េទាំងមូល។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 02:54 PM, ចំនួនអ្នកអានៈ​ 33ដង
បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ អស់រយៈពេលជាង២សប្តាហ៍មកហើយ និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង បើទោះបីជា​មាន ការបង្រ្កាបដែលក្រុមសិទ្ធិមនុស្សព្រមានថា បានក្លាយជាការសម្លាប់រង្គាលក៏ដោយ។ ចលនាបាតុកម្មនេះ កើតមានឡើងដំបូង ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យទំនិញនានាឡើងថ្លៃខ្ពស់ ប៉ះពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:48 AM, ចំនួនអ្នកអានៈ​ 51ដង
Sspananish Suspaner Cuspan 2026 ឃើញថាក្រុម Real Madrid នៅតែមិនអាចសងសឹងក្រុម Barca បានទេ ដែលស្ថិតក្នុងការប្រកួតនេះកីឡាករអន្តរជាតិប្រេស៊ីល Raspanhinha រកបានពីរគ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Lewandowski រកបានមួយគ្រាប់ផងដែរ ។ ដ្បិតប្រយុទ្ធជួរមុខរបស់ Real គឺកីឡាករ Vinicius Junior និង Gonzalo Garcia ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅទីក្រុង Jeddah ប្រទេសអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:45 AM, ចំនួនអ្នកអានៈ​ 56ដង
បេសកកម្មសាកល្បង ១ខែនៃនាវាជប៉ុន Chikyu នៅក្បែរកោះ Minamitori ចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតូក្យូ នឹងក្លាយជាការប៉ុនប៉ងដំបូងគេបង្អស់លើពិភពលោក ដើម្បីបានរ៉ែកម្រក្រោមបាតសមុទ្រ ជម្រៅ ៦គីឡូម៉ែត្រ។ បើតាមលោក Shoichi ‍Ishii ដែលជាប្រធានគម្រោងគាំទ្រដោយរដ្ឋាភិបាល «បេសកកម្មមួយរបស់យើង គឺបង្កើតខ្សែច្រវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:44 AM, ចំនួនអ្នកអានៈ​ 61ដង
យោងតាមឯកសារសម្ងាត់ និងប្រភពដែលជិតស្និទ្ធនឹងការពិភាក្សានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងថា ស្តង់ដារសន្តិសុខចំនួន ៨៣ ចំណុចដែលឥណ្ឌាចង់អនុវត្ត រួមទាំងការតម្រូវឱ្យផ្តល់ដំណឹងដល់រដ្ឋាភិបាលរាល់ពេលមានការ Uspandate កម្មវិធីធំៗ គឺជាការទាមទារដែលមិនធ្លាប់មាននៅលើពិភពលោក និងប្រឈមនឹងការលេចធ្លាយអាថ៌កំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:40 AM, ចំនួនអ្នកអានៈ​ 57ដង
អ៉ីរ៉ង់ត្រូវបានរាយការណ៍ថា កំពុងកាន់កាប់ប្រេងបម្រុងជិត ២០៨ពាន់លានបារ៉ែល ឬជាប់ចំណាត់ថ្នាក់ទី៣ តាមពីក្រោយអារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា។ ប្រេងបម្រុងដ៏មហាសាលនេះ បានធ្វើឱ្យអ៉ីរ៉ង់មានសារៈសំខាន់សម្រាប់សន្តិសុខថាមពលរយៈពេលវែងរបស់សេដ្ឋកិច្ចពិភពលោក។ និយាយពីឧស្ម័នធម្មជាតិបម្រុងវិញ អ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:38 AM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:34 AM, ចំនួនអ្នកអានៈ​ 60ដង
Torq ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានទទួលប្រាក់វិនិយោគសរុបប្រមាណ ៣៣២ លានដុល្លារ។​ ក្រុមហ៊ុននេះបង្កើតកម្មវិធីសន្តិសុខ ដែលប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយក្រុមហ៊ុន និងអង្គភាពធំៗ ក្នុងការត្រួតពិនិត្យ និងការពារការវាយប្រហារតាមអ៊ីនធឺណិត ដោយធ្វើការងារជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:31 AM, ចំនួនអ្នកអានៈ​ 58ដង
លោក ត្រាំ បានបង្ហោះឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នូវសារមួយដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម X ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា ដែលនិយាយថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា» អមជាមួយរូប emoji សើចផងដែរ។ ក្នុងការបង្ហោះសារនេះឡើងវិញ លោក ត្រាំ បានបញ្ចេញមតិយល់ស្របចំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:28 AM, ចំនួនអ្នកអានៈ​ 54ដង
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាតើអ៉ីរ៉ង់បានដើរឆ្លងបន្ទាត់ក្រហមដែលលោកបានគូសកន្លងមកដែរឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «មើលទៅ ពួកគេកំពុងចាប់ផ្ដើមដើរឆ្លងបន្ទាត់ក្រហមហើយ»។ លោកបន្ថែមថារូបលោក និងយោធាអាមេរិកកំពុងសិក្សាពីជម្រើសជាច្រើនដើម្បីឆ្លើយតបទៅនឹងការកើនឡើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:23 AM, ចំនួនអ្នកអានៈ​ 60ដង
ប្រទេសអ៉ីរ៉ង់ Iran (ឈ្មោះផ្លូវការ៖ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់) គឺជាប្រទេសសំខាន់មួយនៅតំបន់មជ្ឈឹមបូព៌ា ដែលមានឥទ្ធិពលខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងភូមិសាស្ត្រនយោបាយ នៅពេលនេះ (គិតថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦) ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៉ីរ៉ង់ បានកើនឡើងដល់ ៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-01-2026, 11:20 AM, ចំនួនអ្នកអានៈ​ 63ដង
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា «អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ហេសបូឡា ហាម៉ាស និងហ៊ូទី មិនត្រឹមតែគំរាមកំហែងអ៉ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ស្ថិរភាពតំបន់ និងសន្តិសុខអន្តរជាតិផងដែរ។ ដូច្នេះសេចក្ដីថ្លែងការណ៍មួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7554 នាក់
ម្សិលមិញ : 9553 នាក់
សរុបទាំងអស់ : 10901444 នាក់