| រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅបាវិត ដាក់ឱ្យដំណើរការផ្លូវការ ក្រោយសាងសង់រយៈពេលមួយឆ្នាំជាមួយទុនវិនិយោគជិត៣០០លានដុល្លារ, ផ្តល់ការងារជាង ៦០០កន្លែង |
|
| ចុះថ្ងៃទី: 12-01-2026, 03:03 PM, ចំនួនអ្នកអានៈ 38ដង |
|
ខេត្តស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្ត ស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស សុដានី អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្វាយរៀង ភ្ញៀវកិត្តិយស និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។
រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។
ការកៀរវិនយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជា គឺជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការវិនិយោគរបស់ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាផ្លែផ្កាកើតចេញពីគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសដំណើរគោះទ្វារវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣។ ក្នុងបេសកកម្មនោះ លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងបានទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ វ៉ាន់លី ថាយអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ រយៈពេលមួយឆ្នាំក្រោយដំណើរបេសកកម្មនោះ ក្រុមហ៊ុនចាប់ផ្តើមវិនយោគ និងសាងសង់រោងចក្រ ហើយមួយឆ្នាំបន្ទាប់រោងចក្រចាប់ផ្តើមដំណើរការ។ នេះជាដំណើរការវិនិយោគដ៏លឿនរហ័ស និងបង្ហាញឱ្យឃើញពីជំនឿចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការសាទរចំពោះការសម្ពោធជាផ្លូវការនូវរោងចក្រ និងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន គឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគ ស្ថានភាពទីផ្សារ និងស្ថេរភាពនយោបាយនៅកម្ពុជា។
ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ផលិតសំបកកង់ម៉ាកល្បីៗដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND… សម្រាប់នាំចេញទៅកាន់ទីផ្សារជ្រើនលើពិភពលោក។ ការវិនិយោគនៅកម្ពុជា គឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន។ ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាខ្ពស់។
លោក JING GUANGJUN បានឱ្យដឹងថា រោងចក្រនៅកម្ពុជា ដែលសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃនេះ មានសមត្ថភាពផលិតសំបកកង់បានប្រមាណ ៦លានសំបកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង ហើយបានរហូតដល់១២លានសំបក នៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ២០២៦នេះ។
លោក JING GUANGJUN បានប្រកាសថា នឹងប្រឹងប្រែងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ហើយមូលដ្ឋាននៅកម្ពុជា ដើម្បីផលិត និងចែកចាយនៅតំបន់អាស៊ាន ក៏ដូចជាលើពិភពលោក។
ការវិនិយោគរបស់បរទេសជាពរជ័យដ៏វិសេសវិសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា ផ្តល់ឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់ជំនាញផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ថែទាំឱ្យបានល្អចំពោះការវិនិយោគរបស់ក្រុមហ៊ុន។
លោក ស៊ុន ចាន់ថុល ក៏បានប្រកាសប្តេជ្ញាជួយជ្រោមជ្រែងក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនលើការវិនិយោគរបស់ពួកគេនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា ទើបនឹងមានការវិនិយោគផលិតសំបកកង់រថយន្តសម្រាប់នាំចេញក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន៧ កំពុងផលិតសំបកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៥ កម្ពុជា ផលិត និងនាំចេញបានសំបកកង់រថយន្តចំនួន ៣១លានសំបក ស្មើនឹងទឹកប្រាក់ប្រមាណ ១,៣៨៥លានដុល្លារអាមេរិក៕













ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-01-2026, 03:17 PM, ចំនួនអ្នកអានៈ 57ដង
«បុគ្គលិកស្ថាប័នរដ្ឋ ព្រមទាំងសមាជិកនៃកម្លាំងប្រដាប់អាវុធនិងកម្លាំងសន្តិសុខ ត្រូវជ្រើសរើសយកជម្រើសមួយ គឺឈរនៅជាមួយប្រជាជនហើយក្លាយជាសម្ព័ន្ធមិត្តរបស់ប្រជាជាតិ ឬមួយក៏គប់គិតជាមួយពួកឃាតករ ដែលកាប់សម្លាប់ប្រជាជន»។ កូនប្រុសស្តេចសាហ៍អ៉ីរ៉ង់ លោក Reza Pahlavi បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 03:14 PM, ចំនួនអ្នកអានៈ 55ដង
កិច្ចប្រជុំកំពូលនៅទីក្រុង Nara នៃប្រទេសជប៉ុន គឺកើតឡើង ចំពេលមានការផ្ទុះជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ។ ទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចនឹងត្រូវចាត់ទុកជា ការគំរាមកំហែងចំពោះអាយុជី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 03:03 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្ត ស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 02:55 PM, ចំនួនអ្នកអានៈ 33ដង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បាននិយាយថា ប្រសិនបើជនស៉ីវិល ពិតជាបានបង្ហោះយន្តហោះដ្រូនទាំងនោះមែន វានឹងជាបទល្មើសធ្ងន់ធ្ងរមួយ ដែលគំរាមកំហែងសន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង និងសន្តិភាពនៅឧបទ្វីបកូរ៉េទាំងមូល។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 02:54 PM, ចំនួនអ្នកអានៈ 32ដង
បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ អស់រយៈពេលជាង២សប្តាហ៍មកហើយ និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង បើទោះបីជាមាន ការបង្រ្កាបដែលក្រុមសិទ្ធិមនុស្សព្រមានថា បានក្លាយជាការសម្លាប់រង្គាលក៏ដោយ។ ចលនាបាតុកម្មនេះ កើតមានឡើងដំបូង ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យទំនិញនានាឡើងថ្លៃខ្ពស់ ប៉ះពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:48 AM, ចំនួនអ្នកអានៈ 50ដង
Sspananish Suspaner Cuspan 2026 ឃើញថាក្រុម Real Madrid នៅតែមិនអាចសងសឹងក្រុម Barca បានទេ ដែលស្ថិតក្នុងការប្រកួតនេះកីឡាករអន្តរជាតិប្រេស៊ីល Raspanhinha រកបានពីរគ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Lewandowski រកបានមួយគ្រាប់ផងដែរ ។ ដ្បិតប្រយុទ្ធជួរមុខរបស់ Real គឺកីឡាករ Vinicius Junior និង Gonzalo Garcia ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅទីក្រុង Jeddah ប្រទេសអា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:45 AM, ចំនួនអ្នកអានៈ 55ដង
បេសកកម្មសាកល្បង ១ខែនៃនាវាជប៉ុន Chikyu នៅក្បែរកោះ Minamitori ចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតូក្យូ នឹងក្លាយជាការប៉ុនប៉ងដំបូងគេបង្អស់លើពិភពលោក ដើម្បីបានរ៉ែកម្រក្រោមបាតសមុទ្រ ជម្រៅ ៦គីឡូម៉ែត្រ។ បើតាមលោក Shoichi Ishii ដែលជាប្រធានគម្រោងគាំទ្រដោយរដ្ឋាភិបាល «បេសកកម្មមួយរបស់យើង គឺបង្កើតខ្សែច្រវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:44 AM, ចំនួនអ្នកអានៈ 60ដង
យោងតាមឯកសារសម្ងាត់ និងប្រភពដែលជិតស្និទ្ធនឹងការពិភាក្សានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងថា ស្តង់ដារសន្តិសុខចំនួន ៨៣ ចំណុចដែលឥណ្ឌាចង់អនុវត្ត រួមទាំងការតម្រូវឱ្យផ្តល់ដំណឹងដល់រដ្ឋាភិបាលរាល់ពេលមានការ Uspandate កម្មវិធីធំៗ គឺជាការទាមទារដែលមិនធ្លាប់មាននៅលើពិភពលោក និងប្រឈមនឹងការលេចធ្លាយអាថ៌កំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:40 AM, ចំនួនអ្នកអានៈ 56ដង
អ៉ីរ៉ង់ត្រូវបានរាយការណ៍ថា កំពុងកាន់កាប់ប្រេងបម្រុងជិត ២០៨ពាន់លានបារ៉ែល ឬជាប់ចំណាត់ថ្នាក់ទី៣ តាមពីក្រោយអារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា។ ប្រេងបម្រុងដ៏មហាសាលនេះ បានធ្វើឱ្យអ៉ីរ៉ង់មានសារៈសំខាន់សម្រាប់សន្តិសុខថាមពលរយៈពេលវែងរបស់សេដ្ឋកិច្ចពិភពលោក។ និយាយពីឧស្ម័នធម្មជាតិបម្រុងវិញ អ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:38 AM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:34 AM, ចំនួនអ្នកអានៈ 59ដង
Torq ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានទទួលប្រាក់វិនិយោគសរុបប្រមាណ ៣៣២ លានដុល្លារ។ ក្រុមហ៊ុននេះបង្កើតកម្មវិធីសន្តិសុខ ដែលប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយក្រុមហ៊ុន និងអង្គភាពធំៗ ក្នុងការត្រួតពិនិត្យ និងការពារការវាយប្រហារតាមអ៊ីនធឺណិត ដោយធ្វើការងារជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:31 AM, ចំនួនអ្នកអានៈ 57ដង
លោក ត្រាំ បានបង្ហោះឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នូវសារមួយដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម X ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា ដែលនិយាយថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា» អមជាមួយរូប emoji សើចផងដែរ។ ក្នុងការបង្ហោះសារនេះឡើងវិញ លោក ត្រាំ បានបញ្ចេញមតិយល់ស្របចំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:28 AM, ចំនួនអ្នកអានៈ 53ដង
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាតើអ៉ីរ៉ង់បានដើរឆ្លងបន្ទាត់ក្រហមដែលលោកបានគូសកន្លងមកដែរឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «មើលទៅ ពួកគេកំពុងចាប់ផ្ដើមដើរឆ្លងបន្ទាត់ក្រហមហើយ»។ លោកបន្ថែមថារូបលោក និងយោធាអាមេរិកកំពុងសិក្សាពីជម្រើសជាច្រើនដើម្បីឆ្លើយតបទៅនឹងការកើនឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:23 AM, ចំនួនអ្នកអានៈ 59ដង
ប្រទេសអ៉ីរ៉ង់ Iran (ឈ្មោះផ្លូវការ៖ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់) គឺជាប្រទេសសំខាន់មួយនៅតំបន់មជ្ឈឹមបូព៌ា ដែលមានឥទ្ធិពលខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងភូមិសាស្ត្រនយោបាយ នៅពេលនេះ (គិតថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦) ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៉ីរ៉ង់ បានកើនឡើងដល់ ៥
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-01-2026, 11:20 AM, ចំនួនអ្នកអានៈ 62ដង
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា «អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ហេសបូឡា ហាម៉ាស និងហ៊ូទី មិនត្រឹមតែគំរាមកំហែងអ៉ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ស្ថិរភាពតំបន់ និងសន្តិសុខអន្តរជាតិផងដែរ។ ដូច្នេះសេចក្ដីថ្លែងការណ៍មួយ
 ព័ត៌មានលម្អិត
|
|
|