អ្នកជំនាញអារ្យធម៌ខ្មែរ៖ កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃទីក្រុងគូទ្បាទ្បាំពួរក្លាយជាកាតព្វកិច្ចភាគីថៃត្រូវតែអនុវត្ដ
ចុះថ្ងៃទី: 16-11-2025, 04:40 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នេះគឺពិតជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូទ្បាទ្បាំពួរ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ -Donald Trump ធ្វើជាសាក្សី បានក្លាយជាភាសាការទូតនិងជាកាតព្វកិច្ចភាគីថៃ ត្រូវ​តែអនុវត្តឲ្យបានពេញលេញនិងច្បាស់លាស់ជាទីបំផុត។ ព្រោះបើភាគីថៃ មិនបានអនុវត្ដឲ្យបានពេញលេញនិងច្បាស់លាស់ទេ គឺច្បាស់ណាស់! ថៃគឺជារដ្ឋបង្កសង្រ្គាម និងឈ្លានពានមកលើកម្ពុជាយ៉ាងច្បាស់ក្រទ្បែត និងត្រូវបានពិភពលោកគេស្អប់ខ្ពើម ថ្កោលទោស និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ពេលនេះបើនិយាយអំពីទង្វើរបស់ប្រទេសថៃ ដែលបានប្រកាសផ្អាកមិនអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃទីក្រុងគូទ្បា ទ្បាំពួរជាឯកតោភាគីទាំងកម្រោលថ្មីៗនេះ ក្នុងចេតនាបង្កសង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជាជាលើកទី២ ហើយភ្លាមៗនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានមហាអំណាចទី១លើពិភពលោក ក្រោមរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ- Donald Trump បានចាត់វិធានការយ៉ាងក្ដៅគគុកតាមលិខិតផ្លូវការប្រាប់ដល់ភាគីថៃ​ ស្ដីពីការផ្អាកកិច្ចចរចាពន្ធគយទាំងស្រុង រហូតទាល់តែថៃអនុវត្តឲ្យបានពេញលេញតាមស្មារតីកិច្ចព្រមព្រៀងសន្ដិភាពនេះ ធ្វើឲ្យសាធារណៈមតិជាតិនិងអន្ដរជាតិជុំវិញពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល-Anutin Charnvirakul ដែលបានអះអាងពីការសម្រួលរបស់រដ្ឋបាលលោក Trump មកវិញថា លោក Trump បានផ្ញើសារតាមរយៈលោក Anwar, សហរដ្ឋអាមេរិកនឹងមិនភ្ជាប់ការផ្អាកការអនុវត្តសេចក្តីប្រកាសរួមរបស់ប្រទេសថៃទៅនឹងការចរចាពន្ធគយទេឬយ៉ាងណាយ៉ាងណីនោះ គឺគ្រាន់តែជាភាសាការទូតដើម្បីឲ្យថៃងាកមកអនុវត្ដនូវកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។ លោក រ័ត្ន សណ្ដាប់ បន្ដថាទន្ទឹមនឹងនេះ ព្រមព្រៀងសន្ដិភាពក៏បានបង្ហាញឲ្យឃើញថែមទៀតថា ពុំមែនជាកិច្ចព្រមព្រៀងលេងសើច ឬក្រោមរូបភាពបេះដូងក្លែងក្លាយដែលអាចឲ្យភាគីថៃធ្វើអ្វីតាមទំនើងចិត្ដទ្បើយ។ តែជាកិច្ចព្រមព្រៀងមានលក្ខណៈអន្ដរជាតិ ចេញពីការតស៊ូលើសមរភូមិសង្រ្គាម ដើម្បីទប់ស្កាក់នូវការបង្ហូរឈាម ដោយភាពក្លាហានយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ- Donald Trump ពិតប្រាកដនិងមិនរង្គោះរង្គើជារៀងរហូត។ ហេតុនេះចំពោះភាពអត់ធ្មត់ស្ងៀមតែមិនស្ងាត់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលអត់ធ្មត់ក្នុងស្មារតីគោរពតាមកិច្ចព្រមព្រៀងនេះយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ មិន​ប្រើអាវុធ​តបតដែលបង្កទ្បើងពីភាគីថៃម្ដងហើយម្ដងទៀត គឺភាពអត់ធ្មត់ស្ងៀមស្ងាត់នេះ មិនមែនជាការបែកបាក់ជាតិ ឬ​គ្រោះថ្នាក់ជាតិទេ តែជាភាពអត់ធ្មត់ស្ងៀមស្ងាត់ដើម្បីព្យាបាលសន្ដិភាព មានជំហររឹងមាំដូចថ្ម ពុំអាចបង្វែរទិសបានទ្បើយ។ ភាពអត់ធ្មត់ស្ងៀមស្ងាត់មិនមែនបម្រើបុគ្គល, បក្ខពួក ឬក្រុមណាមួយទេ ប៉ុន្ដែជាការបម្រើប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស និងភាពថ្លៃថ្នូររបស់ជាតិរហូតអស់កល្ប ដូចដែលបង្ហាញឲ្យឃើញអ្វីៗគ្រប់យ៉ាងបានផ្ដល់ដល់គុណតម្លៃជាតិនាពេលនេះ។ ដូច្នេះសន្ដិភាព កើតចេញពីភាពអត់ធ្មត់ស្ងៀមស្ងាត់ អត់អោន ដែលអនុញាតិឲ្យយើងស្វែងយល់ពីវប្បធម៌សន្ដិភាព អាចរួមរស់ជាមួយគ្នានិងមិនបំផ្លាញគ្នាទៀត។ នេះជាបញ្ហាពិតព្រោះសង្រ្គាមនឹងមិនអាចដោះស្រាយអ្វីបានទ្បើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-11-2025, 06:39 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានសេចក្តីប្រកាសព័ត៌មានជូនដំណឹងថា ថ្មីៗនេះមានក្រុមតេឡេក្រាម (Telegram Grouspan) ក្លែងបន្លំឆបោកតាមអនឡាញ ដែលមានឈ្មោះថា «កំណើនហិរញ្ញវត្ថុ... (OVERSEAS CAMBODIAN INVESTMENT PLC)» ដោយប្រើប្រាស់រូបភាពរបស់ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 06:34 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 04:40 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នេះគឺពិតជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូទ្បាទ្បាំពួរ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ -Donald Trumspan ធ្វើជាសាក្សី បានក្លាយជាភាសាការទូតនិងជាកាតព្វកិច្ចភាគីថៃ ត្រូវ​តែអនុវត្តឲ្យបានពេញលេញនិងច្បាស់លាស់ជាទីបំផុត។ ព្រោះបើភាគីថៃ មិនបានអនុវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 02:48 PM, ចំនួនអ្នកអានៈ​ 50ដង
(រតនគិរី)៖ ជាលទ្ធផល នៅពេលក្រុមការងារបានចុះដល់ទីតាំងភូមិសាស្ត្រខាងលេី​ ក៏ប្រទះឃើញឈើជន្លង់ម្រេចចំនួន៧០កន្ទុយ ឈើគ្រឿងផ្ទះ ៥ គុណ ១៥ គុណ ៧ គុណ ៤២ ស្មើ២,២០០ម៉ែត្រគីប (ពីរគីប ពីរផ្លាន) តែពុំជួបជនប្រព្រឹត្តនៅកន្លែងកើតហេតុនោះទេ។ ក្រុមការងារមន្ត្រីឧទ្យានុរក្ស​សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 02:43 PM, ចំនួនអ្នកអានៈ​ 51ដង
នូវ៉ែលហ្សេឡង់៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០នាក់ នៅ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅនូវ៉ែលហ្សេឡង់) បានរួមគ្នាប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុង ទីក្រុងអូកឡិន (Auckland) ដើម្បីធ្វើបាតុកម្មសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 02:39 PM, ចំនួនអ្នកអានៈ​ 48ដង
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:18 PM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តតាកែវ៖ តាមរយៈ យុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះដែលបានរៀបចំឡើងនៅខេត្តតាកែវ ដោយមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:13 PM, ចំនួនអ្នកអានៈ​ 48ដង
ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:09 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំលោករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:05 PM, ចំនួនអ្នកអានៈ​ 52ដង
ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធា​ពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:03 PM, ចំនួនអ្នកអានៈ​ 56ដង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:56 PM, ចំនួនអ្នកអានៈ​ 55ដង
ការអំពាវនាវថ្មីចុងក្រោយនេះរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺក្រោយពេលមីស៉ីលនិងដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំ​អគារស្នាក់នៅមួយចំនួន ក្នុងទីក្រុងកៀវកាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រូវការការគាំទ្រ ដែលជួយសង្រ្គោះអាយុជីវិត គឺប្រព័ន្ធការពារដែនអាកាសបន្ថែម ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:53 PM, ចំនួនអ្នកអានៈ​ 51ដង
ចាប់តាំងពីផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣មក សង្រ្គាមរវាងយោធាស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យប្រមាណជិត១២លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង។ កាលពីចុងខែតុលាកន្លងទៅ កងកម្លាំងទាហានប៉ារ៉ា ដណ្តើមកាន់កាប់បានទីក្រុងសំខាន់ El-Fasher នៃតំបន់ Darfur ក្រោយខិតខំប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:50 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖Charter Flight to Gaya មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្នំពេញ ទៅកាន់ពុទ្ធគយា (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីបំផុត នៃដែនដីពុទ្ធភូមិនៅក្នុងប្រទេសឥណ្ឌា។ ការហោះហើរត្រង់នេះ ជាមួយយន្ដហោះ AirBus A320 ដែលផ្ទុកអ្នកធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:45 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5311 នាក់
ម្សិលមិញ : 7414 នាក់
សរុបទាំងអស់ : 10351485 នាក់