| តៃវ៉ាន់ជាបន្ទាត់ក្រហមរបស់ចិនដែលមិនអាចបំពានបានជាដាច់ខាត |
|
| ចុះថ្ងៃទី: 16-11-2025, 02:39 PM, ចំនួនអ្នកអានៈ 28ដង |
|
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដង ដោយសារស្ថិតក្រោមអាណានិគម និងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ។
តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។
កាលពីខែធ្នូ ឆ្នាំ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុន ទន្ទ្រានកាន់កាប់ឱ្យទៅប្រទេសចិនវិញ» ។ បន្ទាប់មក មាត្រាទី៨ នៃ «សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន អាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ១៩៤៥ បានចែងថា ត្រូវអនុវត្ត «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ឱ្យបានយ៉ាងដាច់ខាត ។ ខណៈនោះ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។
ជាពិសេស ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនទទួលបាន អាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិក៏បានទទួលស្គាល់រដ្ឋាបាល នៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ។
ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលការណ៍ចិនមួយ» ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិនក្នុងទំនាក់ទំនងអន្តរជាតិ ។
យ៉ាងណាមិញ បើទោះបីជាមានភស្តុតាងដ៏ពេញលេញនិងមានការគាំទ្រនិងទទួលស្គាល់ជាសកលក្តី ប៉ុន្តែក៏នៅតែមានប្រទេសមួយចំនួនតូច ដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់សព្វថ្ងៃ និងពួកអបគមន៍ដែលគិតស្រមៃចង់បាន «ឯករាជ្យ» តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅ មកសម្រេចគំនិតងងឹតងងុលក្បត់ជាតិ ក្បត់ដូនតា ក្បត់ផលប្រយោជន៍និងឆន្ទៈប្រជាជនក៏តែងតែបង្ករឿងយ៉ាងគឃ្លើន។
កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងដ៏ខុសឆ្គងទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដោយអះអាងថា ប្រសិនជារដ្ឋាភិបាលចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុនមានលទ្ធភាព «ធ្វើអន្តរាគមន៍ដោយកម្លាំងអាវុធ» និងបញ្ជាក់ថា បញ្ហាតៃវ៉ាន់ទាក់ទងនឹង «ការស្លាប់រស់របស់ជប៉ុន» ។ ការលើកឡើងបែបនេះជា ការបង្ហាញពីចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ព្រោះថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ការដោះស្រាយបញ្ហាតៃវ៉ាន់ ដោយរបៀបណា វាជាសិទ្ធិនិងជារឿងផ្ទាល់ខ្លួនរបស់ចិន។ ការលូកដៃក្នុងរឿងតៃវ៉ាន់ដែលគ្មានពាក់ព័ន្ធអ្វីជាមួយជប៉ុន សូម្បីតែមួយសរសៃសក់ ជាចរិតនយោបាយបែបបង្ករឿងនិងលេបពាក្យសន្យារបស់ខ្លួន។
គួរបញ្ជាក់ថា ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅកិច្ចប្រជុំ APEC នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែតុលា កន្លងទៅនេះ លោកស្រី Sanae Takaichi បាននិយាយដល់បញ្ហាតៃវ៉ាន់ថា ជប៉ុនប្រកាន់ខ្ជាប់ជំហរដែលចែង ក្នុងសេចក្តីថ្លែងការណ៍រួម រវាងជប៉ុននិងចិនឆ្នាំ១៩៧២ ពោលគឺតៃវ៉ាន់ជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង នាយករដ្ឋមន្ត្រីរូបនេះ បែរជាប្រើពាក្យសម្តីមានចរិតជ្រៀតជ្រែក កិច្ចការតៃវ៉ាន់យ៉ាងសម្រោល ។
ទង្វើរបស់លោកស្រី Sanae Takaichi ក៏ត្រូវបានជំទាស់ដោយលោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ដោយលោកលើកឡើងថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាង ការលើកឡើងដ៏ជាក់លាក់បែបនេះ ទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា»។
ទាក់ទងនឹងករណីនេះ ក្រសួងការបរទេសចិនបានឆ្លើយតបថា «ប្រសិនជាជប៉ុនហ៊ានជ្រៀតជ្រែកកិច្ចការតៃវ៉ាន់ដោយកម្លាំងអាវុធ នោះនឹងត្រូវទទួលរងការតបតយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន» ដែលជាការបង្ហាញពីជំហររឹងមាំបំផុតរបស់ចិន ក្នុងបញ្ហាតៃវ៉ាន់ដែលជាបន្ទាត់ក្រហមរបស់ខ្លួន។ ដោយឡែក ទាំងអាជ្ញាធរបក្សវឌ្ឍន ភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងពួកអបគមន៍ដែលបង្ករឿងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» សុទ្ធតែត្រូវបាន«ជម្រះបញ្ជី»ជាបណ្តើរៗហើយពីសំណាក់ រដ្ឋភិបាលតំបន់ដីគោកនៃប្រទេសចិន តាមរយៈការប្រកាសចាប់ខ្លួនឬដាក់ទណ្ឌកម្មចំពោះបុគ្គលរឹងរូស និងមានសកម្មភាពដ៏គឃ្លើនទាំងនេះ។ នៅទីបំផុត សំណាញ់ច្បាប់នឹងមិនលើកលែងឱ្យបុគ្គលណាដែលប៉ុនប៉ងបង្ក សកម្មភាពបំបែកបំបាក់ជាតិនោះឡើយ។
ជាការពិតណាស់ ប្រទេសចិនសព្វថ្ងៃមិនមែនជាប្រទេសចិនកាលពីអតីត ដែលរងការប្រមាថនិងជាន់ឈ្លីពីសំណាក់ ប្រទេសមហាអំណាចមួយចំនួនទៀតទេ ពោលគឺចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគាំពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណា ដែលហ៊ានបំពានបន្ទាត់ក្រហមរបស់ចិន ហើយប៉ុនប៉ងបំបែកបំបាក់តៃវ៉ាន់ចេញពីចិន នោះនឹងត្រូវទទួលរងការតបតយ៉ាងដំណំ ហើយត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជា រឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-11-2025, 04:40 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖នេះគឺពិតជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូទ្បាទ្បាំពួរ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ -Donald Trumspan ធ្វើជាសាក្សី បានក្លាយជាភាសាការទូតនិងជាកាតព្វកិច្ចភាគីថៃ ត្រូវតែអនុវត្តឲ្យបានពេញលេញនិងច្បាស់លាស់ជាទីបំផុត។ ព្រោះបើភាគីថៃ មិនបានអនុវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 02:48 PM, ចំនួនអ្នកអានៈ 28ដង
(រតនគិរី)៖ ជាលទ្ធផល នៅពេលក្រុមការងារបានចុះដល់ទីតាំងភូមិសាស្ត្រខាងលេី ក៏ប្រទះឃើញឈើជន្លង់ម្រេចចំនួន៧០កន្ទុយ ឈើគ្រឿងផ្ទះ ៥ គុណ ១៥ គុណ ៧ គុណ ៤២ ស្មើ២,២០០ម៉ែត្រគីប (ពីរគីប ពីរផ្លាន) តែពុំជួបជនប្រព្រឹត្តនៅកន្លែងកើតហេតុនោះទេ។
ក្រុមការងារមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 02:43 PM, ចំនួនអ្នកអានៈ 36ដង
នូវ៉ែលហ្សេឡង់៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០នាក់ នៅ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅនូវ៉ែលហ្សេឡង់) បានរួមគ្នាប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុង ទីក្រុងអូកឡិន (Auckland) ដើម្បីធ្វើបាតុកម្មសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 02:39 PM, ចំនួនអ្នកអានៈ 28ដង
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 01:18 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តតាកែវ៖ តាមរយៈ យុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះដែលបានរៀបចំឡើងនៅខេត្តតាកែវ ដោយមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 01:13 PM, ចំនួនអ្នកអានៈ 34ដង
ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 01:09 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំលោករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 01:05 PM, ចំនួនអ្នកអានៈ 37ដង
ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធាពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 01:03 PM, ចំនួនអ្នកអានៈ 45ដង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 12:56 PM, ចំនួនអ្នកអានៈ 39ដង
ការអំពាវនាវថ្មីចុងក្រោយនេះរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺក្រោយពេលមីស៉ីលនិងដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំអគារស្នាក់នៅមួយចំនួន ក្នុងទីក្រុងកៀវកាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រូវការការគាំទ្រ ដែលជួយសង្រ្គោះអាយុជីវិត គឺប្រព័ន្ធការពារដែនអាកាសបន្ថែម ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 12:53 PM, ចំនួនអ្នកអានៈ 33ដង
ចាប់តាំងពីផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣មក សង្រ្គាមរវាងយោធាស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យប្រមាណជិត១២លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង។ កាលពីចុងខែតុលាកន្លងទៅ កងកម្លាំងទាហានប៉ារ៉ា ដណ្តើមកាន់កាប់បានទីក្រុងសំខាន់ El-Fasher នៃតំបន់ Darfur ក្រោយខិតខំប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 12:50 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖Charter Flight to Gaya មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្នំពេញ ទៅកាន់ពុទ្ធគយា (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីបំផុត នៃដែនដីពុទ្ធភូមិនៅក្នុងប្រទេសឥណ្ឌា។
ការហោះហើរត្រង់នេះ ជាមួយយន្ដហោះ AirBus A320 ដែលផ្ទុកអ្នកធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 12:45 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-11-2025, 12:42 PM, ចំនួនអ្នកអានៈ 35ដង
ព័រទុយហ្កាល់ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេស៉្បាញ ដែលស្ថិតនៅជាប់គ្នា បានប្រឈមមុខជាមួយលក្ខខណ្ឌអាកាសធាតុអាក្រក់ប៉ុន្មានថ្ងៃមកហើយ ដោយសារតែព្យុះ Claudia ដែលបានបោកបក់ទៅដល់ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍។ សាកសពប្តីប្រពន្ធវ័យចំណាស់២នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 09:21 PM, ចំនួនអ្នកអានៈ 61ដង
ខេត្តបន្ទាយមានជ័យ៖ នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនពលរដ្ឋជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។
នៅថ្ងៃទី១៥ ខែវិច្ឆ
 ព័ត៌មានលម្អិត
|
|
|