| កម្ពុជាសម្ពោធជើងហោះហើរត្រង់ទី១ ពីប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប-អង្គរ |
|
| ចុះថ្ងៃទី: 13-11-2025, 11:50 AM, ចំនួនអ្នកអានៈ 71ដង |
|
ក្រុងសៀមរាប៖ពិធីសម្ពោធជើងហោះហើរត្រង់របស់អាកាសចរណ៍ Indigo នេះធ្វើឡើងក្រោមអធិបតីភាព លោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ របស់ក្រសួងទេសចរណ៍, លោក Pieter Elbers នាយកប្រតិបត្តិក្រុមហ៊ុន IndiGo, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់។
ជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប អង្គរ ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ បានបញ្ជាក់ថា ការហោះហើរត្រង់នេះ ជាផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយគួបផ្សំជាមួយចំណងការទូតដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
យន្តហោះជើងដំបូងនេះ ដឹកភ្ញៀវទេសចរមកពីឥណ្ឌាចំនួន ១២៧នាក់ និងដឹកភ្ញៀវទេសចរត្រឡប់ទៅឥណ្ឌាវិញចំនួន ៦៧នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) មានជើងហោះហើរត្រង់រវាង Kolkata (CCU) និងសៀមរាប (SAI) ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Airbus A320neo។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ក៏មានជើងហោះហើររវាង ភ្នំពេញ (KTI) និងទីក្រុងNew Delhi (DEL) នៃប្រទេសឥណ្ឌា ចំនួន ២ ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍ឈានមុខរបស់ប្រទេសឥណ្ឌា Indigo នេះ ត្រៀមនឹងបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប និងពីទីកុ្រងប៉ុមបៃ មកសៀមរាប ចំនួន ២ លើក តែដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះ ដោយសប្តាហ៍ខ្លះមានការហោះហើរចំនួន ៤ជើង ខ្លះទៀតចុះមកនៅត្រឹម ៣ជើង ឬ ២ជើងប៉ុណ្ណោះ ទើបធ្វើឱ្យការបើកការហោះហើរត្រង់ត្រូវពន្យារពេល។
ផ្លូវហោះហើរថ្មីនេះ មិនត្រឹមតែបង្កើនការតភ្ជាប់អន្តរជាតិនៅក្រុង Kolkata ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការតភ្ជាប់ងាយស្រួលពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង Kolkata និងសៀមរាប ជាទិសដៅទេសចរណ៍អន្តរជាតិក្រៅប្រទេសទី៧ ផ្លូវហោះហើរត្រង់នេះ គឺសមស្របយ៉ាងល្អសម្រាប់ការតភ្ជាប់ រួមជាមួយតម្រូវការដំណើរកំសាន្តកើនឡើងរវាងប្រទេសទាំងពីរ ការធ្វើទិដ្ឋាការមានភាពងាយស្រួល និងពាណិជ្ជកម្មកំពុងរីកចម្រើន។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា «យើងមានទំនុកចិត្តថាសេវាហោះហើរថ្មីនេះ នឹងជួយលើកកម្ពស់ វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹងនូវចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ បង្កើតលំហូរចូលដល់សេដ្ឋកិច្ចបេតិកភណ្ឌរបស់ខេត្តសៀមរាប ក្រោមក្របខណ្ឌដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-ឥណ្ឌាកាន់តែទូលំទូលាយ និងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីពង្រីកច្រកផ្លូវក្នុងតំបន់ និងជំរុញលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើដំណើរក្នុងប្រទេស»៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ 41ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូបប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាពពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូបភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:48 AM, ចំនួនអ្នកអានៈ 46ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងនឹងប្ដឹងពួកគេ (BBC) ទារសំណងចន្លោះពី១ពាន់លាន ដល់៥ពាន់លានដុល្លារ ហើយអាចនឹងប្ដឹងនៅសប្ដាហ៍ក្រោយ។ ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើរឿងនេះ។ ពួកគេបានទទួលស្គាល់ថាពួកគេបានក្លែងបន្លំ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:45 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:39 AM, ចំនួនអ្នកអានៈ 27ដង
ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cuspan ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។
ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbaspanspane នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cuspan 2026 ទល់នឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:37 AM, ចំនួនអ្នកអានៈ 40ដង
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:35 AM, ចំនួនអ្នកអានៈ 44ដង
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:33 AM, ចំនួនអ្នកអានៈ 29ដង
ប្រព័ន្ធវិស្វកម្ម និងបរិស្ថានវិទ្យាទាំងពីរនេះ ឈរជាគំរូសកល សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយនិងនិរន្តរភាពឆ្នេរសមុទ្រ។ ជញ្ជាំងទាំងនេះខ្លះខ្ពស់ដល់ប្រហែល ១៥ម៉ែត្រ ហើយរចនាឡើងដើម្បីទប់ទល់នឹងការកម្ទេចរបស់រលកធំៗ។ គោលបំណងមិនមែនបង្រ្កាបស៊ូណាមិទាំងស្រុងទេ ប៉ុន្តែបន្ថែមពេលវេលាឱ្យមនុស្សគេចខ្លួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:29 AM, ចំនួនអ្នកអានៈ 34ដង
ក្រុមកីឡាហែកទឹកពាក់ជើងទាកម្ពុជា ដែលទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចូលរួមព្រឹត្តិការណ៍ខាងលើ រួមមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:26 AM, ចំនួនអ្នកអានៈ 44ដង
ការប្រកាសនេះ គូសបញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា OspanenAI, Microsoft, Meta Platforms និង Amazon ដែលសុទ្ធតែកំពុងចំណាយរាប់ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យផ្តោតលើ AI។ ឆ្លើយតបនឹងការវិនិយោគនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alspanhabet លោក Sundar Pichai បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងបង្កើតការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:24 AM, ចំនួនអ្នកអានៈ 22ដង
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:22 AM, ចំនួនអ្នកអានៈ 43ដង
សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។
ពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:19 AM, ចំនួនអ្នកអានៈ 23ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
|
|
|