សមត្ថកិច្ចកម្ពុជា បង្ក្រាបបទល្មើសពាក់ព័ន្ធគ្រឿងញៀនជាង ៥ពាន់ករណី ឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ និងគ្រឿងញៀនសរុបជិត ២តោន នៅឆមាសទី១ |
|
ចុះថ្ងៃទី: 16-07-2025, 05:58 PM, ចំនួនអ្នកអានៈ 38ដង |
|
រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។។ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។
ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖
* ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
* ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
* ករណីដាំដុះដំណាំកញ្ឆា ៧ករណី ឃាត់ខ្លួន៨នាក់
* ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៩ករណី ឃាត់ខ្លួន៣២នាក់
* បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៦ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន៧ ២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។
ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន ៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-07-2025, 04:50 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-07-2025, 04:47 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យថា មានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-07-2025, 04:44 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ។ នេះបើយោងតាមការបែកធ្លាយសំឡេងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម។
ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 07:45 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ចំពោះការបណ្តេញជនជាតិវៀតណាម បានធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានសមត្ថកិច្ចវៀតណាមមកទទួលជនជាតិរបស់ខ្លួនពីនគរបាលកម្ពុជា។ជនជាតិវៀតណាមចំនួន២៩នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលួចប្រព្រឹត្តបទល្មើស Online Scams ត្រូវបានបណ្តេញចេញពីកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 07:33 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តកណ្ដាល ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក គួច ចំរើន បានអះអាងថា កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឲ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 07:00 PM, ចំនួនអ្នកអានៈ 45ដង
កាលពីថ្ងៃទី៤ ខែកក្កដា ក្រុមមន្រ្តីកងកម្លាំងព្រំដែននៃប្រទេសអូស្រ្តាលី (ABF) នៅរដ្ឋ Queensland បានរកឃើញ និងស្ទាក់ចាប់ទំនិញមួយដែលដឹកជញ្ជូនតាមផ្លូវសមុទ្រមកពីប្រទេសថៃ ក្រោយវាចូលមកដល់កំពង់ផែទីក្រុង Brisbane។ គ្រឿងញៀនទាំងនោះ ត្រូវបានលាក់ទុកក្នុងកេសឈើចំនួន៨ ដែលត្រូវបានប្រកាសថាជា ផ្ទាំងក្រណាត់ការពារកាំរស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 06:07 PM, ចំនួនអ្នកអានៈ 23ដង
ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជាពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 05:58 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។។ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-07-2025, 05:49 PM, ចំនួនអ្នកអានៈ 35ដង
១ប្រកួតបើកឆាករបស់លោក Cifuentes នៅក្របខណ្ឌទី២ អង់គ្លេស Chamspanionshispan រដូវកាលថ្មី ត្រូវលេងទល់នឹង Sheffield Wednesday នារាត្រីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជាឆ្នាំទី២ ផងដែរសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៣ឆ្នាំ ពីការដឹកនាំក្រុមលេងនៅ Chamspanionshispan ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បន្ទាប់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:09 PM, ចំនួនអ្នកអានៈ 28ដង
បុគ្គលឬក្រុមហ៊ុន ត្រូវជូនដំណឹងទៅកាន់អាជ្ញាធរពាណិជ្ជកម្មយ៉ាងតិច៣០ថ្ងៃ មុននឹងមានការនាំចេញ ការផ្ទេរ ឬការដឹកជញ្ជូនឆ្លងប្រទេសនូវធាតុណាមួយ ដែលមិនបានរាប់បញ្ចូលយ៉ាងច្បាស់លាស់នៅក្នុងបញ្ជីធាតុយុទ្ធសាស្រ្ត (Strategic Items List) របស់ម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួង។ ការធ្វើបែបនេះ គឺមានគោលបំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:06 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖គោលបំណងសំខាន់ នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។គណៈប្រតិភូជាន់ខ្ពស់ នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:10 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖លោកលោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:16 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តំណាងរាស្រ្តទាំងអស់ នៅក្នុងព្រឹទ្ធសភា មានការឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ បើកផ្លូវឲ្យមានការរៀបចំច្បាប់ ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេស ក្បត់ជាតិឯង ឬ ធ្វើសកម្មភាពប៉ះពាល់ធ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:29 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:11 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ
 ព័ត៌មានលម្អិត
|
|
|