សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧ របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត |
|
ចុះថ្ងៃទី: 14-07-2025, 07:10 PM, ចំនួនអ្នកអានៈ 37ដង |
|
រាជធានីភ្នំពេញ៖លោកលោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតមានចំនួនជាង ៩៧ម៉ឺននាក់។
ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជូនវិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។
លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា៖ «សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើន ឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិត មានការ ថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង»។ ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ ជាពិសេសវិស័យឧស្សាហកម្ម។
ជាថ្មីម្ដងទៀត លោក ស៊ុន មេសា ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ សូមស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែប នៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដែលតែងតែគិតគូរពីឧត្តមប្រយោជន៍របស់បងប្អូនពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋជាអាទិភាព៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:09 PM, ចំនួនអ្នកអានៈ 22ដង
បុគ្គលឬក្រុមហ៊ុន ត្រូវជូនដំណឹងទៅកាន់អាជ្ញាធរពាណិជ្ជកម្មយ៉ាងតិច៣០ថ្ងៃ មុននឹងមានការនាំចេញ ការផ្ទេរ ឬការដឹកជញ្ជូនឆ្លងប្រទេសនូវធាតុណាមួយ ដែលមិនបានរាប់បញ្ចូលយ៉ាងច្បាស់លាស់នៅក្នុងបញ្ជីធាតុយុទ្ធសាស្រ្ត (Strategic Items List) របស់ម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួង។ ការធ្វើបែបនេះ គឺមានគោលបំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:06 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖គោលបំណងសំខាន់ នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។គណៈប្រតិភូជាន់ខ្ពស់ នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:10 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖លោកលោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:16 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តំណាងរាស្រ្តទាំងអស់ នៅក្នុងព្រឹទ្ធសភា មានការឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ បើកផ្លូវឲ្យមានការរៀបចំច្បាប់ ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេស ក្បត់ជាតិឯង ឬ ធ្វើសកម្មភាពប៉ះពាល់ធ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:29 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:11 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:06 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ,មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:03 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់បានខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែ(ម១)ជាបណ្ដោះអាសន្ន ពីបទ"មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន"ចេញសែកស្អុយគ្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 05:59 PM, ចំនួនអ្នកអានៈ 53ដង
ឧត្តរមានជ័យ៖ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 03:54 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕
ក្នុងសេចក្ដីសម្រេច បានបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 03:43 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) អមដោយឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ព្រឹទ្ធភា ព្រមទាំងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:56 AM, ចំនួនអ្នកអានៈ 49ដង
ឧត្តរមានជ័យ៖ ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:50 AM, ចំនួនអ្នកអានៈ 52ដង
លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:45 AM, ចំនួនអ្នកអានៈ 48ដង
កាសែត Nikkei បានឱ្យដឹងទៀតថា Panasonic នឹងមិនសម្រេចបានគោលដៅផលិតកម្មពេញលេញនៅរោងចក្ររដ្ឋ Kansas ដែលមានតម្លៃ ៤ ពាន់លានដុល្លារនោះទេ ត្រឹមខែមីនា ឆ្នាំ២០២៧ ដូចការគ្រោងទុកដំបូងឡើយ។ក្រុមហ៊ុន Panasonic Holdings គ្រោងនឹងពន្យារពេលផែនការរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនី (EV) នៅរោងចក្រថ្មីក្នុងសហរដ្ឋអាមេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:31 AM, ចំនួនអ្នកអានៈ 46ដង
ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trumspan Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cuspan គឺទទួលបានជោគជ័យយ៉ាងត្
 ព័ត៌មានលម្អិត
|
|
|