ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល |
|
ចុះថ្ងៃទី: 09-04-2025, 11:29 AM, ចំនួនអ្នកអានៈ 91ដង |
|
រាជធានីភ្នំពេញ:ពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ២៥០នាក់។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល។
ក្នុងរបាយការណ៍បូកសរុបលទ្ធផល នៃសិក្ខាសាលារយៈពេល ១ថ្ងៃពេញ ដែលបានបញ្ចប់ដោយជោគជ័យ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់លទ្ធផលនៃសិក្ខាសាលានេះថា បានផ្តល់ជាវេទិកាសម្រាប់ការពិភាក្សា ការកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយធាតុចូលដែលទទួលបានពីកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញ ចន្លោះខ្វះខាត នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តនៃវិស័យសុខាភិបាល។
រដ្ឋលេខាធិការប្រចាំការ ក៏បានរាយការណ៍បន្ថែមផងដែរថា សិក្ខាសាលានេះ ក៏មានរៀបចំកិច្ចពិភាក្សា ដោយមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាម ការសាកសួរសំណួរ ដោយមានការបកស្រាយបំភ្លឺពីវាគ្មិន ព្រមទាំងសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងទាំង២ ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការរៀបចំការប្រឡងប្រជែង បូករួមទាំងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈជាមួយគ្នា។
ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា បន្ថែមលើកិច្ចសហក្នុងក្របខណ្ឌអភិបាលកិច្ច វិស័យសុខាភិបាល ក្រសួងទាំងពីរ បាននិងកំពុងសិក្សា ស្រាវជ្រាវលើស្ថានភាពសង្គមបច្ចុប្បន្ន ក៏ដូចជាបទពិសោធអន្តរជាតិ ដើម្បីរៀបចំជាសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល ដូចដែលយើងកំពុងពិគ្រោះយោបល់នេះឡើង ដើម្បីជាមូលដ្ឋានគតិយុត្ត ដល់ការគ្រប់គ្រងបុគ្គលិកសុខាភិបាលឱ្យស្របតាមបរិបទសង្គមជាក់ស្ដែង។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំដោយជោគជ័យនៃព្រះរាជក្រឹត្យនេះ អាចនឹងផ្តល់ជាផលរំពឹងទុកមួយចំនួន៖ ១៖ ការលើកកម្ពស់គុណតម្លៃបុគ្គលិកសុខាភិបាល តាមរយៈការពង្រឹង ការបណ្តុះបណ្តាល ការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ រួមជាមួយការលើកទឹកចិត្ត ឱកាស និងការវិវឌ្ឍអាជីពជាមន្ត្រីសុខាភិបាល, ២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ដើម្បីអាចពង្រឹងគុណភាពក្នុងការផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែល្អ និងខិតជិតប្រជាពលរដ្ឋ ស្របតាមការវិវត្តថ្មីៗចំពោះមុខ និង៣៖ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ប្រកបដោយផលិតភាព វិន័យ និងសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឲ្យបាននូវការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកម្ពុជា៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-04-2025, 07:27 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ:នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 07:12 PM, ចំនួនអ្នកអានៈ 44ដង
របបសឹកមីយ៉ាន់ម៉ា ត្រូវក្រុមការពារសិទ្ធិមនុស្សអះអាងថា បានចាប់ខ្លួនបាតុករនិងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសទាំងមូល ធ្លាក់ទៅក្នុងវិបត្តិនិងសង្រ្គាមស៉ីវិល។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា អ្នកទោសសរុប៤៨៩៣នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 07:07 PM, ចំនួនអ្នកអានៈ 49ដង
រដ្ឋាភិបាលទីក្រុងហែលស៉ិនគី បាននិយាយថា ការសម្រេចចិត្តដូចខាងលើ គឺដោយសារហានិភ័យនៅតែមាន អំពីការបន្តឡើងវិញ និងការរីកធំថែមទៀត នៃបញ្ហាអន្តោប្រវេសន៍ ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ ដូចដែលបានមើលឃើញ កាលពីពេលកន្លងមក ប៉ុន្តែខ្លួននឹងបន្តវាយតម្លៃស្ថានការណ៍ជាប្រចាំ ហើយអាចលុបចោលឬកែសម្រួលការសម្រេចច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 06:58 PM, ចំនួនអ្នកអានៈ 45ដង
ហាណូយ-វៀតណាម៖ លោកនាយករដ្ឋមន្ដ្រី បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពសកល ដែលកំពុងមានភាពមិនប្រាកដប្រជាដូច្នេះ កិច្ចសហការទ្វេរភាគីរបស់ប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីវៀតណាម ក៏បានបង្ហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 06:47 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinspaning ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៉េកាំង ។ នេះជាការសន្យារវាងមិត្តចាស់ ។ ក្នុងជំនួបលើកនេះ លោក Xi Jinspaning ប្រធានរដ្ឋចិនបានរំឭកជាពិសេសអំពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 05:59 PM, ចំនួនអ្នកអានៈ 47ដង
នេះជាការរៀបចំការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជើងឯកយុវជនតំបន់អាស៊ាន អាយុក្រោម ២៣ឆ្នាំ ផ្លូវការលើកទី៥ ខណៈធ្លាប់លុបចោលព្រឹត្តិការណ៍នេះ ១លើកកាលឆ្នាំ២០១១ ដែលពេលនោះ ឥណ្ឌូនេស៊ី ក៏ទទួលបានសិទ្ធិរៀបចំផងដែរ គ្រាដែលកម្មវិធីនេះ ក្រុមវៀតណាម យកបានជើងឯក ២លើក, ថៃ និងឥណ្ឌូនេស៊ី បានម្នាក់ ១លើកដូចគ្នា ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 10:11 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ:បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ បានបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 10:02 AM, ចំនួនអ្នកអានៈ 49ដង
New York Times ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃពុធ ទី១៦ ខែមេសា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាមកាសែតអាមេរិកនេះ ដដែល អ៉ីស្រាអែលមានផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់នៅខែឧសភាក្រោយនេះ ក្នុងគោលបំណងទប់ស្កាត់ភាពរីកចម្រើននៃសមត្ថភាពរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 09:52 AM, ចំនួនអ្នកអានៈ 45ដង
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Rubio និងលោក Witkoff គ្រោងនឹងជួបសមភាគីអឺរ៉ុបនៅទីក្រុងប៉ារីស នៅថ្ងៃពុធ និងព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។ ប្រភពការទូតបារាំងបានបញ្ជាក់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនឹងជួបសមភាគីបារាំងលោក លោក Jean-Noel Barrot នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាអ៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 09:48 AM, ចំនួនអ្នកអានៈ 49ដង
សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានគូសបញ្ជាក់ឲ្យដឹងថា សមាជិកសភាចំនួន ៣៥៧ រូប បានគាំទ្រការពន្យារច្បាប់អាជ្ញាសឹក ខណៈ ៣៤៦រូប បានគាំទ្រការបន្តការកេណ្ឌទ័ព ដែលលើសពីសំឡេងអប្បបរមា ២២៦ ដែលត្រូវការសម្រាប់ការអនុម័ត។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ការពន្យារពេលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 09:39 AM, ចំនួនអ្នកអានៈ 46ដង
ការអត្ថាធិប្បាយរបស់លោក Araqchi ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសម្តីរបស់អ្នកចរចាកំពូលអាមេរិក លោក Steve Witkoff ដែលបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ត្រូវតែ «បញ្ឈប់ និងរុះរើ» ការចម្រាញ់សារធាតុនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក Araqchi បានហៅសេចក្តីថ្លែងការណ៍នេះថា «ផ្ទុយពីស្មារតីចរចាមុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2025, 11:57 AM, ចំនួនអ្នកអានៈ 80ដង
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន Al Qahera បានឱ្យដឹងទៀតថានៅពេលនេះ ក្រុមអ្នកសម្របសម្រួលកិច្ចចរចាកំពុងរង់ចាំចម្លើយពីហាម៉ាស។ ក្រោយសេចក្ដីរាយការណ៍នេះដែរ ហាម៉ាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បាននិយាយថាខ្លួនកំពុងសិក្សាពីសំណើខាងលើ ហើយថានឹងផ្ដល់ចម្លើយទៅវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហាម៉ាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2025, 11:53 AM, ចំនួនអ្នកអានៈ 101ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន និងបន្ទាប់ពីបេសកកជនពិសេសអាមេរិក លោក Steve Witkoff បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាពួកគេ (អ៉ីរ៉ង់) កំពុងពន្យារពេលជាមួយពួកយើង។ អ៉ីរ៉ង់ត្រូវតែបោះបង់ចោលក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2025, 11:45 AM, ចំនួនអ្នកអានៈ 75ដង
រាជធានីភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហាញនូវព្រឹត្តិការណ៍ចងចាំបំផុតនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច។
ព្រឹត្តិការណ៍ចងចាំ ត្រូវបានសម្តេចរំលេច ក្នុងសំណេរអមដោយរូប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-04-2025, 11:10 AM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ:សម្តេចបញ្ជាក់ថា ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកំសាន្តយ៉ាងច្រើនកុះករ និងមានការប្រគំតន្ត្រីកំសាន្តផង នៅទីក្រុងសៀមរាប។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ បានឆ្លៀតចុ
 ព័ត៌មានលម្អិត
|
|
|